ហេតុផល៥យ៉ាង ដែលអ្នកឆាប់ខឹងមានអាយុខ្លី
- news.sabay.com.kh
- Nov 27, 2017
- 1 min read
នៅពេលអ្នកខឹង អ្នកអាចសង្កេតដឹងដោយខ្លួនឯងនូវអាការៈមួយចំនួនដូចជា ឆាប់ញាប់ញ័រ ចង្វាក់បេះដូងដើរញាប់ និង ក្រោយមកមានអារម្មណ៍ថាឈឺក្បាល និងអស់កម្លាំង។ នេះជាសញ្ញាណហានិភ័យដល់សុខភាព។
១. មនុស្សពូកែខឹងនឹងឆាប់ស្លាប់មុនអាយុ
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនៃរដ្ឋអាយអូវ៉ាបានរកឃើញថា អ្នកដែលមានកំហឹងអាយុពី ២០ ទៅ ៤០ ឆ្នាំមានអត្រាស្លាប់ដល់ទៅ១ដងកន្លះ បើធៀបនឹងអ្នកមិនសូវខឹង។

២. ខឹងបណ្ដាលឱ្យឈឺក្បាល
អារម្មណ៍រំជើបរំជួល ឬកំហឹង នាំឱ្យមានការបញ្ចេញអ័រម៉ូនស្ត្រេស cortisol អ័រម៉ូនអាត្រណាលីន តេស្តូស្តេរ៉ូន ដែលធ្វើឱ្យរាងកាយចុះខ្សោយ ហើយវានឹងបង្កើនចរន្តឈាមហូរទៅកាន់ខួរក្បាល និងធ្វើឱ្យហើមសរសៃឈាម និង សរសៃប្រសាទជុំវិញខួរក្បាល។ សម្ពាធនេះអាចនាំឱ្យមានភាពតានតឹង និងឈឺក្បាល។

៣. កំហឹងអាចនឹងធ្វើឲ្យឆាប់ទទួលជំងឺ
យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southampton បានឱ្យដឹងថា ការបេញ្ចេញសារធាតុ Cortisol ច្រើនពេកនៅក្នុងខ្លួន ដែលត្រូវបានបញ្ចេញដោយក្រពេញ Adrenal អំឡុងពេលអ្នកខឹងខ្លាំង អាចបណ្ដាលឱ្យមានអតុល្យភាពជាតិស្ករក្នុងឈាម ហើយវារារាំងក្រពេញទីរ៉ូអ៊ីត និងបន្ថយដង់ស៊ីតេឆ្អឹង។ មួយទៀត ការបញ្ចេញនូវ សារធាតុ Cortisol ច្រើននឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយអ្នកចុះខ្សោយ ហើយឆាប់ទទួលរងជំងឺ។
៤. ធ្វើឲ្យអ្នកឆាប់ញាប់ញ័រ និង ឆាប់បាក់ទឹកចិត្ត
នៅពេលអ្នកខឹងសរសៃប្រសាទ និង អរម៉ូនត្រូវបានបញ្ជូនតាមរយៈចរន្តឈាម ដែលនឹងបង្កើនទាំងចង្វាក់បេះដូង និង ភាពតានតឹងសាច់ដុំ។ នេះគឺជាស្ថានភាពប្រុងប្រយ័ត្នរបស់រាងកាយ។ បើប្រតិកម្មនេះឧស្សាហ៍កើតមានញឹកញាប់ វានឹងធ្វើឲ្យប៉ះពាល់ដល់ "មជ្ឈមណ្ឌលគ្រប់គ្រងភាពតានតឹងរបស់ខួរក្បាល ឬ stress control centre” បានន័យថាយូរៗទៅ អ្នកនឹងលែងអាចគ្រប់គ្រងភាពញាប់ញ័រ និង នាំឲ្យកើតមានជំងឺបាក់ទឹកចិត្ត។
៥. ហានិភ័យនៃការកើនឡើងជំងឺបេះដូង
អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា នៅពេលដែលអ្នកខឹងនឹងធ្វើឲ្យសម្ពាធឈាមកើនឡើង ដោយសារអរម៉ូន adrenaline ហើយបេះដូងលោតលឿន ដែលវានឹងរាំងស្ទះដល់ការបញ្ចេញប្លាកែត ដែលអាចបង្កឲ្យមានកំណកឈាម ឬរាំងស្ទះដល់សរសៃឈាមអាកទែ ហើយអាចបង្កើនហានិភ័យនៃចង្វាក់បេះដូងដែលអាចបណ្ដាលឱ្យស្លាប់បាន ពិសេសអ្នកឡើងកូឡេស្តេរ៉ុល។
Comments