ចង់ក្លាយជាប្ដីប្រពន្ធដែលតែងតែរីករាយ គួរធ្វើរឿង ៧ យ៉ាងនេះទាំងអស់គ្នា!
- kanha.sabay.com.kh
- May 30, 2017
- 1 min read
បើចង់ក្លាយជាគូស្នេហ៍ដែលតែងតែរីករាយ ភាគីទាំងសងខាងគួរធ្វើរឿងទាំងនេះ។ ៧ រឿងខាងក្រោម ទាំងប្ដីប្រពន្ធគួរបំពេញ ព្រោះមិនធ្វើឲ្យឈ្លោះគ្នា ឬប្រចែប្រចណ្ឌបាន៖

១. ធ្វើការងារក្រៅផ្ទះទាំងពីរនាក់៖ ពេលដៃគូស្នេហាមានការងារធ្វើខាងក្រៅផ្ទះទាំងអស់គ្នា នោះគ្មានភាគីណាពិបាកចិត្តបញ្ហាហិរញ្ញវត្ថុ។
២. ចេះយកអាសាគ្នាទៅវិញទៅមក៖ ត្បិតថាអ្នកទាំងពីរមានការងារផ្សេងគ្នាក៏ពិតមែន តែក៏ត្រូវចេះជួយគ្នាទៅវិញទៅមកតាមអ្វីដែលអាចធ្វើបាន។ បើទោះជាមិនបានជួយមែន ក៏គួរចេះសួរនាំពីការងារដៃគូដែរ។
៣. កុំខឹង,កុំងរច្រើនពេក៖ បើទោះជាភាគីណាធ្វើឲ្យមានការអាក់អន់ស្រពន់ចិត្តក៏មិនគួរខឹង ឬងងក់យូរពេក ព្រោះអ្នកលួងគេអាចនឹងធុញទ្រាន់។
៤. ចេះសួរសុខទុក្ខសាច់ញាតិទាំងសងខាង៖ ទោះជាមមាញឹកនឹងការងារច្រើន តែក៏មិនគួរបំភ្លេចសាច់ញាតិឡើយ។ ជាពិសេសអ្នកទាំងពីរគួរផ្ដោតទៅលើសាច់ថ្លៃទើបជាការល្អ។
៥. តែងខ្លួនឲ្យសក្ដិសមនឹងគ្នា៖ ទោះវាមិនសូវសំខាន់ តែជារឿងមិនអាចខ្វះបាន។ ទាំងប្ដីទាំងប្រពន្ធ គួរចេះរៀបចំខ្លួនឲ្យស្រស់ស្អាតទាំងព្រម ទើបបណ្ដើរគ្នាទៅណាមកណាសក្ដិសមជាប្ដីប្រពន្ធ។
៦. កុំនិយាយដើមគ្នាទៅវិញទៅមក៖ ឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនគួរនិយាយដើមដៃគូទៅប្រាប់មិត្តភ័ក្ដិ ឬសាច់ញាតិយើងដែរ ត្រូវចេះអត់ធ្មត់ ព្រោះអ្វីៗនឹងល្អឡើងវិញ។
៧. នៅតែផ្អែមល្ហែមនឹងគ្នា៖ ទោះជាហត់នឿយប៉ុណ្ណាក៏ដោយ ក៏មិនគួរប្រើពាក្យគំរោះគំរើយដាក់គ្នាដែរ តែត្រូវប្រើពាក្យសម្ដីទន់ភ្លន់ និងផ្អែមល្ហែមទៅវិញទៅមក៕

Komentarze