៣វិធីងាយៗដើម្បីសម្អាតជ្រញ់ឲ្យជ្រះផ្សិតនិងមេរោគផ្សេងៗ
- news.sabay.com.kh
- Nov 24, 2016
- 1 min read
ស្ត្រីមេផ្ទះជាច្រើនប្រហែលជាធ្លាប់ជួប សម្រាប់បញ្ហាជ្រញ់ដែលយើងប្រើកាប់ឬចិញ្ច្រាំអាហាររាល់ថ្ងៃ ខាំជាប់ផ្សិតនិងមេរោគផ្សេងៗ ហើយមិនដឹងថាត្រូវលាងជម្រះបែបណាឲ្យជ្រះស្អាត។ ដូច្នេះថ្ងៃនេះយើងមកស្វែងយល់ពីវិធីសម្អាតជ្រញ់ងាយៗទាំងអស់គ្នា។

១. ប្រើក្រូចឆ្មារ៖ ហាន់ក្រូចឆ្មារជាចំណិតតូចៗ ច្របាច់ទឹកលើជ្រញ់ ហើយយកសម្បកក្រូចឆ្មារមកខាត់សព្វលើជ្រញ់ រួចហើយទុកចោលប្រមាណ២០នាទី ទើបលាងទឹកជម្រះចេញនិងយកទៅហាលឲ្យស្ងួតមុនយកទុក។
២. ប្រើទឹកខ្មេះ៖ ចាក់ទឹកខ្មេះឲ្យសព្វលើជ្រញ់ រួចយកកាំបិតមកកោសនៅបរិវេណដែលមានផ្សិតជាប់។ បន្ទាប់ពីនោះត្រូវលាងជ្រញ់នឹងទឹកក្ដៅ យកទៅហាលឲ្យស្ងួតសឹមយកទុក។
៣. ប្រើម្សៅបេកឃីងសូដា (Baking Soda)៖ យកម្សៅ Baking Soda មួយស្លាបព្រាបាយមកលាយជាមួយទឹកប្រមាណ ៨០០មីលីលីត្រ កូរឲ្យចូលគ្នារួចយកមកលាបពីលើជ្រញ់។ ប្រើច្រាសឬកាំបិតកោសកន្លែងដែលមានផ្សិត បន្ទាប់មកយកទៅលាងនឹងទឹកស្អាត រួចហាលឲ្យស្ងួត សឹមយកទៅទុក ៕
Comments