top of page

វិធី​ពិសោធន៍​ឲ្យ​ដឹង​​ថា​អង្ករ​ដែល​អ្នក​ទទួល​ទាន ជា​អង្ករ​ពិត ឬ​ប្លាស្ទិក​

  • news.sabay.com.kh
  • Nov 24, 2016
  • 1 min read

ប្រទេស​ចិន គឺ​ជា​អ្នក​ផលិត​អង្ករ​ធំ​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក ដោយ​ប្រមូល​ផល​បាន ជាង​២០០​លាន​តោន ក្នុង​មួយ​ឆ្នាំ ហើយ​បាន​នាំ​ចេញ ទៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​អ្នក​ទទួល​ទាន​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន មិន​មែន​ត្រឹម​តែ​បរិមាណ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​បាន​ប្រើ​ប្រាស់​ឡើយ តែ​ត្រូវ​ព្រួយ​បារម្ភ ចំពោះ​អង្ករ​ប្លាស្ទិក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​សាមញ្ញ ចំនួន​៣ ដែល​អ្នក​អាច​ធ្វើ​តេស្ត ដើម្បី​ដឹង​ថា អង្ករ​ដែល​អ្នក​កំពុង​ទទួល​ទាន គឺ​ជា​អង្ករ​ពិត ឬ​ប្លាស្ទិក៖

ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក

យក​គ្រាប់​អង្ករ​មួយ​ស្លាបព្រា​បាយ ដាក់​ចូល​ទៅ​ក្នុង​ទឹក​ត្រជាក់​១​កែវ។ ប្រសិន​បើ​គ្រាប់​អង្ករ​ទាំង​នោះ លិច​ចូល​ទៅ​បាត​កែវ មាន​ន័យ​ថា វា​គឺ​ជា​អង្ករ​ពិត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​វា​អណ្ដែត សូម​អ្នក​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​ជា​អង្ករ​ប្លាស្ទិក។

ធ្វើ​តេស្ត​ដោយ​ប្រើ​ភ្លើង

យក​គ្រាប់​អង្ករ​មក​ដុត។ ប្រសិន​បើ​វា​ឆេះ​អស់ ហើយ​ធុំ​ក្លិន​ដូច​ដុត​ប្លាស្ទិក សូម​កុំ​ទទួល​ទាន​វា។

ធ្វើ​តេស្ត​ដោយ​ប្រើ​ត្បាល់ និង​អង្រែ

នៅ​ពេល​ដែល​អ្នក​ប្រើ​ត្បាល់ និង​អង្រែ បុក​កម្ទេច​គ្រាប់​អង្ករ វា​គួរ​តែ​បែក​ទៅ​ជា​គ្រាប់​ល្អិតៗ ពណ៌​ស និង ហ្មត់​ដូច​ម្សៅ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​អង្ករ​ប្លាស្ទិក នោះ​អ្នក​នឹង​បាន​ឃើញ​វា ចេញ​ពណ៌​លឿង​ខ្ចី​ជំនួស​វិញ។

ធ្វើ​តេស្ត​ដោយ​ទុក​ចោល

ប្រសិន​បើ​អ្នក​ចង់​ដឹង​កាន់​តែ​ច្បាស់​ថា អង្ករ​របស់​អ្នក​ពិត ឬ​ប្លាស្ទិក អ្នក​គ្រាន់​តែ​យក​អង្ករ​ដែល​ចម្អិន​រួច (បាយ) ដាក់​ក្នុង​ប្រអប់​បិទ​ជិត រួច​ទុក​ចោល​នៅ​កន្លែង​ក្ដៅ​ល្មម​ជា​ការ​ស្រេច។ រយៈ​ពេល ២-៣​ថ្ងៃ​ក្រោយ​មក បាយ​ដែល​ចម្អិន​ចេញ​ពី​អង្ករ​ពិត​នឹង​ផ្អូម។ ចំណែក​ឯ​បាយ​ដែល​ចម្អិន​ចេញ​ពី​អង្ករ​ប្លាស្ទិក​នឹង​មិន​ផ្អូម​ឡើយ៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page