គន្លឹះលើរាងកាយដ៏អស្ចារ្យ ទាំង១០ ដែលអ្នកមិនធ្លាប់ដឹង
- news.sabay.com.kh
- Nov 24, 2016
- 1 min read
កាលពីពេលថ្មីៗនេះ គេហទំព័របរទេសដ៏ល្បី BoredPanda បានចងក្រងបណ្ដុំរូបភាព ដែលបង្ហាញពីគន្លឹះនៅលើរាងកាយដ៏អស្ចារ្យ ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងឡើយពីមុនមក។
ចង់ដឹងថាមានអ្វីខ្លះ ទៅតាមដានទាំងអស់គ្នា៖
១) ប្រសិនបើអ្នកដេកមិនលក់ សូមព្រិចភ្នែកឲ្យលឿន រយៈពេល១នាទី

២) ប្រសិនបើអ្នកឈឺបត់ជើងខ្លាំង ហើយគ្មានបន្ទប់ទឹកនៅក្បែរនោះ សូមចាប់ផ្តើមគិតអំពីសិច ព្រោះវានឹងបន្លប់ខួរក្បាលរបស់អ្នក ហើយកាត់បន្ថយវិសាលភាពនៃសម្ពាធក្នុងខ្លួនអ្នក

៣) ងូតទឹកត្រជាក់ ដើម្បីការពារការកើតមុន ព្រោះទឹកត្រជាក់ នឹងបិទរន្ធញើស ហើយការពារធូលី និងបាក់តេរី មិនឲ្យជ្រៀតចូលរន្ធញើសឡើយ

៤) ប្រសិនបើអ្នកអានសៀវភៅមុនពេលចូលគេង នោះអ្នកនឹងចងចាំវាបានយ៉ាងល្អនៅពេលព្រឹក

៥) ប្រសិនបើអ្នកដេកនៅលើគ្រែ ហើយមានអារម្មណ៍ថាវិលមុខ សូមដាក់ជើងរបស់អ្នកម្ខាងទៅលើដី ព្រោះវានឹងជួយឲ្យខួរក្បាល គណនាទីតាំងរបស់អ្នកម្តងទៀត

៦) ការស្រាវជ្រាវបង្ហាញថា ត្រចៀកខាងស្តាំ ល្អសម្រាប់ទទួលយកពាក្យសម្ដី ខណៈត្រចៀកខាងឆ្វេង ល្អសម្រាប់ស្តាប់តន្ត្រី និងសម្លេងដទៃទៀត

៧) ប្រសិនបើអ្នកឈឺមួយចំហៀងក្បាល សូមដាក់ដៃរបស់អ្នកចូលទៅក្នុងទឹកកក រួចរលាស់វា

៨) ប្រសិនបើអ្នកត្រូវសត្វមូលខាំ សូមប្រើប្រាស់ថ្នាំបំបាត់ក្លិន បាញ់ត្រង់ទីតាំងដែលមូលបានខាំ វានឹងបំបាត់រមាស់

៩) ប្រសិនបើអ្នកមានអារម្មណ៍ងងុយដេក សូមទប់ដង្ហើមឲ្យយូរតាមដែលអាចធ្វើបាន រួចលែងវាវិញ

១០) ប្រសិនបើអ្នកទប់សើចមិនបាន សូមក្តិចខ្លួនឯង

Comentários