ការពិតកាហ្វេមានប្រយោជន៍ដល់ម្លឹង!
- news.sabay.com.kh
- Oct 24, 2016
- 1 min read
កាហ្វេមិនត្រឹមតែជាភេសជ្ជៈពេញនិយមទេ តែវាថែមទាំងផ្ដល់ផលប្រយោជន៍ច្រើនដល់អ្នកទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាទៅលើការពិតមួយចំនួននៃកាហ្វេ ហើយលទ្ធផលនៃការសិក្សានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ ខាងក្រោមនេះជាហេតុផល៧យ៉ាងបញ្ជាក់ថាកាហ្វេជាជម្រើសល្អសម្រាប់អ្នក។

១. កាហ្វេធ្វើឲ្យអ្នកឆ្លាត
កាហ្វេមិនត្រឹមតែធ្វើឲ្យអ្នកមិនងងុយនោះទេ តែវាក៏អាចធ្វើឲ្យអ្នកឆ្លាតជាងមុនផងដែរដោយសារសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចជួយទាំងខួរក្បាល និងអារម្មណ៍របស់យើងឲ្យស្រស់ស្រាយ, មានសកម្មភាពស្វាហាប់ បង្កើនការចង់ចាំ ការយល់ដឹង និងតួនាទីមួយចំនួនទៀត។

២. ជួយដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឲ្យរាងកាយស្វាហាប់ជាងមុន
ជាតិកាហ្វេអ៊ីនជាសារជាតិដ៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់។ កាហ្វេអ៊ីនអាចបង្កើនការរំលាយអាហារនិងបង្កើនអុកស៊ីដកម្មនៃអាស៊ីដខ្លាញ់ ហើយវាក៏ជួយដល់ការធ្វើចលនារាងកាយរបស់អ្នកពី១១ ទៅ១២% ផងដែរជាមធ្យម។

៣. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺជាជំងឺមួយដែលមនុស្សជាច្រើនជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។ កាសិក្សាបង្ហាញថាអ្នកដែលផឹកកាហ្វេជាប្រចាំអាចកាត់បន្ថយហានិភ័យរបស់ជំងឺនេះ។
៤. បន្ថយហានិភ័យនៃជំងឺបាត់បង់ការចងចាំ
កាហ្វេមិនត្រឹមតែធ្វើឲ្យអ្នកឆ្លាតជាងមុននោះទេ តែវាក៏អាចការពារខួរក្បាលរបស់អ្នកពីការភ្លេចភ្លាំងផងដែរ។ អ្នកផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ការចងចាំដល់ទៅ៦០%។

៥. ល្អសម្រាប់ថ្លើមរបស់អ្នក
ថ្លើមជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយ។កាហ្វេអាចកាត់បន្ថយអត្រាកើតជំងឺក្រិនថ្លើមដល់ទៅ៨០% សម្រាប់អ្នកដែលផឹក៤កែវ ឬច្រើនជាងនេះជាប្រចាំ។ វាក៏ជួយបន្ថយការកើតឡើងនូវជំងឺមហារីកថ្លើមបានដល់ទៅ៤០%ផងដែរ។
៦. កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ
ប្រហែលមានមនុស្សជាច្រើនគិតថាកាហ្វេមិនល្អសម្រាប់សុខភាព។ ប៉ុន្តែតាមពិតទៅកាហ្វេអាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុដល់ទៅ ៣០% ជាពិសេសការស្លាប់បណ្ដាលមកពីជំងឺទឹកនោមផ្អែមប្រភេទទី ២។

៧. កាហ្វេមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីដកម្ម
អ្នកមានដឹងទេថា កាហ្វេក្នុងដៃអ្នកមួយកែវ ឬក៏មួយកំប៉ុងមានផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើនរួមទាំងសារធាតុប្រឆាំងអុកស៊ីដកម្មផងដែរ។ នេះអាចជាមូលហេតុដែលកាហ្វេទទួលបានការពេញនិយមយ៉ាងខ្លាំងជាពិសេសក្នុងចំណោមពួកលោកខាងលិច។
ចំណាំ៖ ទោះបីជាកាហ្វេផ្ដល់ចំណុចល្អមែន តែអ្នកមិនគួរផឹកច្រើនពេកទេព្រោះវាអាចបង្កផលអវិជ្ជមានទៅវិញ។ ដើម្បីឲ្យវាមានប្រសិទ្ធភាព អ្នកគួរជៀសវាងដាក់ស្ករច្រើន ឬសារធាតុផ្សេងទៀតក្នុងកាហ្វេដែលវាអាចបង្កផលប៉ះពាល់ដល់សុខភាព។ បើសិនអ្នកមានជំងឺគេងមិនលក់ អ្នកមិនគួរផឹកកាហ្វេនៅពេលថ្ងៃត្រង់ ឬពេលល្ងាចនោះទេ។
ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការឆុងកាហេ្វផឹកនៅផ្ទះដោយខ្លួនឯងនោះទេ ឥឡូវនេះកាន់តែងាយស្រួល ផលិតផល ណេសកាហ្វេមានជាប្រភេទកំប៉ុង ដែលមានបីរសជាតិផ្សេងៗគ្នា តាមចំណង់ចំណូលចិត្តរបស់អ្នក យើងខ្ញុំសូមណែនាំដូចខាងក្រោម៖
Nescafé Latte: ណេសកាហ្វេ ឡាតេ ជាកាហ្វេដែលលាយជាមួយទឹកដោះច្រើន ធ្វើឲ្យកាហ្វេស្រាលតែនៅរក្សាជាតិកាហ្វេបានឈ្ងុយល្អ។ Latte សក្តិសមបំផុតសម្រាប់មិត្តយុវវ័យដែលចង់សាកផឹកកាហ្វេជាលើកដំបូង ឬអ្នកដែលទើបតែចេះផឹកកាហ្វេ ព្រោះវាងាយស្រួលផឹកហើយមានរសជាតិឆ្ងាញ់ពិសេសជក់ចិត្ត។
Nescafé Espresso Roast: ណេសកាហ្វេ អេសស្ព្រែសសូរ៉ូស ជាកាហ្វេខាប់ និង មានរសជាតិខ្លាំង។ ផ្ដល់ឲ្យអ្នកនូវកាហ្វេរសជាតិដើម ឈ្ងុយឆ្ងាញ់ ។ Espresso Roast សមស្របសម្រាប់អ្នកដែលចូលចិត្តញុំាកាហ្វេរសជាតិដើម និងមានជាតិផ្អែមស្រាល ដើម្បីពង្រឹងស្មារតី និង បង្កើនថាមពលមុនចាប់ផ្ដើមការងារប្រចាំថ្ងៃ។
Nescafé Dark Roast: ណេសកាហ្វេ ដាក រ៉ូស ផ្តល់ឲ្យអ្នកនូវកាហ្វេចាស់ខ្លាំង មានរសជាតិល្វីងមុត និង មានក្លិនកាហ្វេខ្លាំងឈ្ងុយជាប់ច្រមុះ។ Dark Roast សម្រាប់អ្នកដែលចូលចិត្តកាហ្វេចាស់ខ្លាំង និង មានទម្លាប់ញុំាកាហ្វេជាប្រចាំ ដោយក្រេបរសជាតិកាហ្វេសន្សឹមៗ ម្ដងបន្តិចៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លា។ គេសង្កេតឃើញអ្នកដែលនិយមទទួលទាន Dark Roast ភាគច្រើនជាបុរស ៕
សូមបញ្ជាក់ថា ណេសកាហ្វេកំប៉ុង កាន់តែត្រជាក់ កាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។
Comments