top of page

ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ នៅ​លើ​ក្រចក​ដៃ បង្ហាញ​អ្វី​ខ្លះ​ពី​អ្នក​?

  • news.sabay.com.kh
  • Sep 6, 2016
  • 1 min read

ពិនិត្យ​មើល​ក្រចក​ដៃ តើ​អ្នក​ឃើញ​ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ នៅ​លើ​ក្រចក​ដៃ​អ្នក​ដែរ​ឬ​ទេ? ផ្កា​ក្រចក​រាង​ចំណិត​ព្រះ​ច័ន្ទ ត្រូវ​បាន​គេ​ហៅ​ថា «Lunula» ឬ​ជា​ភាសា​ឡាទីន មាន​ន័យ​ថា «ព្រះចន្ទ​តូច» ដែល​វា​បង្ហាញ​អត្ថន័យ​យ៉ាង​ច្រើន​អំពី​សុខភាព​របស់​អ្នក។

នៅ​ក្នុង​ឱសថ​បុរាណ​ចិន Lunula ប្រៀប​បាន​ដូច​ជា​ឧបករណ៍​ស្ទង់​សុខភាព​របស់​មនុស្ស​អីចឹង។ នៅ​ពេល​ដែល​សុខភាព​របស់​អ្នក​ចុះ​អន់​ថយ ផ្កា​ក្រចក​នោះ​នឹង​ផ្លាស់​ប្តូរ ឬ បាត់​ខ្លួន​ទាំង​អស់​តែ​ម្តង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​សុខភាព​របស់​អ្នក​ល្អ​ប្រសើរ វា​នឹង​ត្រលប់​មក​រក​ភាព​ដើម​វិញ។

បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា មាន​ផ្កា​ក្រចក​រាង​ចំណិត​ព្រះ​ច័ន្ទ​ពណ៌​ស ពី ៨ ទៅ ១០ នៅ​លើ​ម្រាម​ដៃ​ទាំង​សង​ខាង មាន​ន័យ​ថា គ្រប់​យ៉ាង​មិន​មាន​បញ្ហា​ឡើយ​ចំពោះ​សុខភាព​របស់​អ្នក។ ផ្កា​ក្រចក​កាន់​តែ ស សុខភាព​អ្នក​កាន់​តែ​រឹង​មាំ។

ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ​ធម្មតា

ប្រសិន​បើ​អ្នក​មាន​ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ កាន់​តែ​តិច មាន​ន័យ​ថា អ្នក​កំពុង​ខ្សោយ​ថាមពល សុខភាព​ទូទៅ និង​ប្រព័ន្ធ​ភាពស៊ាំ។ ប្រសិន​បើ​អ្នក​មាន​វា​តែ​នៅ​លើ​ម្រាម​មេ​ដៃ នោះ​មាន​ន័យ​ថា អ្នក​ខ្វះ​ថាមពល​រាង​កាយ ហើយ​ងាយ​នឹង​ឈឺ​ទៀត​ផង។

មិន​មាន​ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បើ​ផ្កា​ក្រចក​រាង​ចំណិត​ព្រះចន្ទ​បាត់​ចេញ​ពី​ម្រាម​ដៃ នោះ​បង្ហាញ​ថា អ្នក​អាច​មាន​ជំងឺ​ប្រព័ន្ធ​នានា​ជា​ច្រើន រួម​មានដូច​ជា បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត កង្វះ​ជាតិ​ដែក ខូច​តម្រង​នោម​រ៉ាំរ៉ៃ ជំងឺ​បាក់​ទឹក​ចិត្ត និង​ខ្វះ​វីតាមីន B១២ ជា​ដើម។ ដូច្នេះ អ្នក​ត្រូវ​ទៅ​ពិនិត្យ​មើល​កម្រិត​សារជាតិ​អ៊ីយ៉ូត និង​វីតាមីន B១២ រួម​ទាំង មុខងារ​នៃ​ក្រពេញ​ទីរ៉ូអ៊ីត និង សម្ពាធ​ឈាម​របស់​អ្នក​ផង​ដែរ៕


Commentaires


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page