យល់ដឹងពីអត្ថប្រយោជន៍សុខភាពរបស់ប្រទាលកន្ទុយក្រពើ
- news.sabay.com.kh
- Jul 21, 2016
- 1 min read
ប្រទាលកន្ទុយក្រពើ (Aloe Vera) ត្រូវគេទទួលស្គាល់ថាផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់សុខភាព។ វាមានផ្ទុកវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ជាតិស្ករធម្មជាតិ អាស៊ីតអាមីណូ និងអង់ស៊ីម។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍សំខាន់ៗរបស់ប្រទាលកន្ទុយក្រពើសម្រាប់សុខភាព៖
– ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ
– កាត់បន្ថយផលប៉ះពាល់នៃអាឡែស៊ីតាមរដូវកាល ជំងឺរលាកសន្លាក់ និងជំងឺទាក់ទងនឹងរបៀបរស់នៅមិនទៀងទាត់ ដូចជា ជំងឺទឹកនោមផ្អែមជាដើម
– មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហានឹងស្បែក។ វាអាចជួយឲ្យស្បែកដែលរងរបួសកាត់បន្ថយបានពីការក្រហាយ រលាក ឬសត្វល្អិតខាំ
– កាត់បន្ថយការហើម និងរមាស់លើស្បែកដែលបានរលាក
– ជួយបន្ទន់ និងផ្តល់សំណើមដល់ស្បែក។
Comments