ល្បិចលាងសម្អាតរបស់ប្រើប្រាស់តាមវិធីងាយៗ តែគ្រប់គ្នាពុំសូវដឹង
- news.sabay.com.kh
- Jul 19, 2016
- 1 min read
StartFragment
ការលាងសម្អាតរបស់ប្រើប្រាស់ក្នុងផ្ទះ គឺជារឿងគួរឲ្យឈឺក្បាលមួយសម្រាប់ស្រ្តីមេផ្ទះ ព្រោះវាមានរូបភាពផ្សេងៗគ្នាយ៉ាងច្រើន និងរញ៉េរញ៉ៃ។ សម្ភារៈទាំងនោះមិនត្រឹមតែលោកអ្នកធ្វើនោះទេ តែជាស្នាដៃកូនតូចៗរបស់លោកអ្នកថែមទៀត។ តែបើលោកអ្នក បានវិធីងាយៗខាងក្រោមនេះបញ្ហាទាំងអស់នឹងត្រូវ ដោះស្រាយបាន ត្រឹមមួួយប៉ប្រិចភ្នែក។
១. លាងសម្អាតក្អែលជាប់កែវជាមួយទឹកខ្មេះ ពិតជាមានប្រសិទ្ធភាព

StartFragment
២. ជូតសម្អាតក្អែលជាប់បង្អួចស្លាបព្រិលដោយប្រើទឹកខ្មេះ និងស្រោមជើង

៣. ដាំទឹកសូដា លាងសម្អាតបាតខ្ទះ

៤. លាងសម្អាតធូលីជាប់ Keyboard ដោយប្រើសំឡីត្បាល់ត្រចៀក និងច្រាស់ដុសធ្មេញ

៥. លាងសម្អាតជាតិខ្លាញ់ដោយម្សៅហ៊ុយលាបខ្លួន ដោយគ្រាន់តែរោយម្សៅកន្លែងប្រឡាក់ខ្លាញ់ រួចទុកចោល ១០នាទី សឹមបោសសម្អាត

៦. សម្អាតក្អែល ឬចំណុចខ្មៅជាប់បង្កាន់កាន់ដៃបង្ហូរទឹក ជាមួយក្រូចឆ្មា

៧. សម្អាតម៉ាស៊ីនបោកគក់ជាមួយទឹកខ្មេះ និងទឹកសូដាដាំ

៨. ប្រើទឹកអាល់កុល លាងជម្រះទឹកថ្នាំលាបក្រចកលើកម្រាលព្រំ ឬក្រណាត់

៩. ប្រើប្រាស់ទឹកភេសជ្ជៈកូកាកូឡា កម្ចាត់ក្អែលតោងជាប់ចានបង្គន់ ដោយគ្រាន់តែដាក់ត្រាំ

១០. សម្អាតក្រែមជាប់អាវ ជាមួយស្ព្រាយបាញ់សក់

១១. លាងសម្អាតទឹកតែ និងកាហ្វេប្រឡាក់សំលៀកបំពាក់ ជាមួយទឹកក្ដៅ និងទឹកសូដាក្ដៅ ដោយដាក់ត្រាំ ៣០នាទី រួចដុសលាង

១២. ប្រើក្រដាសកាសែតស្រូបជាតិក្លិនមិនល្អក្នុងទូទឹកកក

១៣. សម្អាតមុខឆ្នាំងអ៊ុត ដោយអូសចុះអូសឡើងលើក្រដាសអាលុយមីញ៉ូម ឬក្រដាសដុតត្រីជាមួយអំបិលដាក់រោយពីលើ

១៤. លាងក្បាលរ៉ូប៊ីនេទឹក ដោយខ្ចប់ទឹកខ្មេះរំជាប់កន្លែងជាប់ក្អែល

១៥. សម្អាតច្រាស់សិតសក់ ដោយទឹកក្ដៅ ឬសាប៊ូ

EndFragment
Comentários