ផ្លែអម្ពិលអាចជួយសម្រស់ស្បែកមុខមិននឹកស្មានដល់
- news.sabay.com.kh
- Dec 24, 2015
- 1 min read
អ្នកណាៗក៏ចង់រក្សាស្បែកឲ្យស ទន់រលោង តាមបែបធម្មជាតិដែរ ជាពិសេសគឺស្បែកមុខតែម្ដង។ មានផលិតផលធម្មជាតិខ្លះដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ដូចជាផ្លែអម្ពិលជាដើម។ ចង់ដឹងថាវាមានប្រយោជន៍បែបណា សូមមើលដូចខាងក្រោម៖

១. ជួយឲ្យស្បែកសស្អាត
ផ្លែអម្ពិលមានសារប្រយោជន៍ច្រើន ក្នុងនោះអ្នកអាចប្រើផ្លែអម្ពិលជួយឲ្យស្បែកសស្អាតបាន។ លាយសាច់អម្ពិលទុំមួយស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត រួចយកមកលាបផ្ទាល់លើស្បែក ជាពិសេសស្បែកមុខ ធ្វើសស្អាតបាន។ វិធីមួយទៀត គឺលាយសាច់អម្ពិលជាមួយទឹកក្រូចឆ្មារ បន្តក់តែពីរតំណក់ រួចលាយជាមួយទឹកឃ្មុំកន្លះស្រាបព្រាកាហ្វេ លាបលើមុខទុករយៈពេល១៥នាទី វាជួយកម្ចាត់មុខសំបូររោម និងធ្វើឲ្យស្បែកមុខស។

២. សម្រាប់ដុសសម្អាតស្បែក
ផ្លែអម្ពិលជាឱសថធម្មជាតិជួយមានប្រយោជន៍ច្រើនសម្រាប់ស្បែក វាជួយសម្អាតស្បែកបានយ៉ាងប្រសើរ។ លាយសាច់អម្ពិលជាមួយ ទឹកដោះគោជូរ (ត្រជាក់) បរិមាណ១ស្លាបព្រាបាយ និងអំបិលគ្រួស កន្លះស្រាបព្រាបាយ។ លាយឲ្យសព្វ រួចយកមកលាប ម៉ាស្សាលើផ្ទៃមុខតាមចលនារាងរង្វង់ ដើម្បីឲ្យចរន្តឈាមស្បែកមុខដើរមានល្អ និងជួយបំបាត់រោមលើស្បែកមុខផងដែរ។

៣. ជួយឲ្យស្បែកទន់រលោង
ផ្លែអម្ពិលជួយផ្ដល់ជាតិទឹកដល់ស្បែក ធ្វើឲ្យស្បែកទន់រលោង។ វិធីធ្វើ គឺយកសាច់អម្ពិលប្រមាណ ២៥ក្រាម ស្ងោរក្នុងទឹក។ លុបលាងមុខជាមួយទឹកអម្ពិលនោះ ធ្វើឲ្យស្បែកទន់ស្រស់ថ្លា ។

៤. ជួយបំបាត់ស្លាកស្នាម
ស្ងោរសាច់អំពិលប្រមាណ ៣០ក្រាមឲ្យទន់បន្តិចក្លាយជាល្បាយអម្ពិល។ យកល្បាយសាច់អម្ពិលមកលាបផ្ទាល់លើស្នាម សម្លាក ផ្សេងៗលើមុខ ឬស្បែក។ ជាតិអាស៊ីតនៃអម្ពិលនឹងជួយកម្ចាត់ស្នាមទាំងបាន មិនថាស្នាមរបួស ឬ ស្នាមសម្លាកយូរមកហើយទេ៕

Comentários