ចង់ក្មេងជាងមុន ៥ ឆ្នាំនោះ មានអ្វីពិបាកទៅ
- news.sabay.com.kh
- Dec 16, 2015
- 1 min read
អ្នកអាចនិយាយថា លាហើយការចាស់មុនអាយុ ជាមួយនឹងរូបមន្តផ្លែឈើធម្មជាតិខាងក្រោមនេះ។ រោគសញ្ញានៃការចាស់មុនអាយុអាចសម្គាល់ដឹងតាមរយៈសុខភាពស្បែក។ នៅពេលអ្នកអាយុកាន់តែច្រើន ស្បែកនឹងចាប់ផ្តើមកាន់តែស្តើង និងបាត់បង់ភាពយឺតរបស់វា។
អ្វីដែលស្បែកត្រូវការនោះគឺជីវជាតិធម្មជាតិមួយចំនួនដើម្បីបង្កើត ជាភាពស្រស់ផូផង់បែបយុវវ័យមក វិញ។ ខាងក្រោមនេះគឺជាគ្រឿងផ្សំមួយចំនួនដែលអាចធ្វើជាម៉ាសបិតមុខ ប្រឆាំងនឹងភាពចាស់តាមបែបធម្មជាតិ។

គ្រឿងផ្សំ
• ល្បាយផ្លែបឺ ៤ស្លាបព្រាកាហ្វេ • ល្បាយផ្លែល្ហុង ៤ស្លាបព្រាកាហ្វេ • ប្រេងផ្លែអាលម៉ុន ១ស្លាបព្រាកាហ្វេ • ប្រេងផ្កាក្លិនចេក (Ylang Ylang oil) ០,៦២មីលីលីត្រ របៀបប្រើ
• យកល្បាយផ្លែបឺ និងល្ហុងលាយចូលក្នុង ចានគោម • បន្ថែមប្រេងទាំងពីរមុខនោះចូលទៀត ហើយច្របល់ចូលគ្នារហូតដល់សព្វល្អ • លាបល្បាយនោះនៅលើក និងមុខ • ម៉ាស្សាវាថ្នមៗ • ទុកចោល ៥ ទៅ១០នាទី • លាងជម្រះវាចេញដោយប្រើទឹកត្រជាក់ និងសម្ងួតឱ្យបានស្ងួតល្អ • លាបផលិតផលផ្តល់សំណើមលើមុខ។
ចូរធ្វើបែបនេះរាល់ថ្ងៃដើម្បីប្រាកដថាអ្នក មានសម្រស់ក្មេងជាងមុន និងស្បែកផូផង់ជាងមុន។
ប្រេងផ្លែអាលម៉ុនជួយបង្ការភាពស្ងួត និងជាផលិតផលផ្តល់សំណើមបែបធម្មជាតិ ផ្លែបឺពោរពេញទៅដោយវីតាមីន E ដែលអាចជួយស្បែកមានសុខភាពល្អ និងថែរក្សាភាពស្រស់ស្អាតរបស់វាបាន។ វាក៏ជួយប្រឆាំងនឹងស្បែកជ្រីវជ្រួញ និងសញ្ញានៃភាពចាស់របស់អាយុផងដែរ។
ល្ហុងមានប្រសិទ្ធភាពកាត់បន្ថយជំងឺមុន ហើយវីតាមីន A របស់វានឹងផ្តល់ជាសារធាតុចិញ្ចឹមដល់ស្បែក។ វាក៏ជួយទប់ស្កាត់ស្បែកជ្រីវជ្រួញ និងសញ្ញាផ្សេងៗនៃភាពចាស់ដែរ។
ប្រេងផ្កាក្លិនចេកជួយពង្រឹងដល់ភាពយឺតរបស់ស្បែកតាមរយៈការបង្កើនកោសិកាស្បែកឡើងវិញ និងបង្រួញរន្ធញើសដែលធំៗ៕
Comments