ការពារ ការប្រេះជើងរបស់អ្នក ដោយគ្រាន់តែប្រើប្រាស់ ខ្ទឹមបារាំង
- cambo-report.com
- Dec 1, 2015
- 1 min read
តើអ្នកដឹងដែរឬទេ ថានៅត្រង់បាតជើងរបស់យើង គឺជាកញ្ចុំប្រមូលផ្តុំដោយសរសៃវេញ និង សរសៃប្រសាទនៃសរីរាង្គគ្រប់យ៉ាង ? ហើយជារៀងរាល់ថ្ងៃ ពេលយើងដើរ ឬ រត់ គឺយើងប្រើប្រាស់កំលាំងជំរុញទៅ បាតជើងទាំងអស់ មនុស្សមួយចំនួនដែលមានបាតជើង មានសភាពស្ងួត និង ធ្វើការធ្ងន់ៗច្រើន តែងតែជួបប្រទះបញ្ហា ប្រេះបាតជើង ។ ដូច្នេះថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញអ្នកទាំងអស់គ្នា អំពីរបៀបនៃការ ការពារ ការប្រេះជើងដោយប្រើប្រាស់ ខ្ទឹមមបាំរាំង (ខ្ទឹមពណ៌ស ឬ ពណ៌ក្រហម) ។

កាត់ខ្ទឹមបារាំង ជាកង់ៗ (ខ្ទឹមពណ៌ស ឬ ពណ៌ក្រហម) រួចយកក្រណាត់ មករុំខ្ទឹមបារាំងនោះនៅជុំវិញ បាតជើងដែលប្រេះ ឬ ក៏អ្នកអាចកាត់ខ្ទឹមបារាំង រួចញ៉ាត់ចូលក្នុងស្រោមជើងរបស់អ្នក មុនពេលដែលអ្នកចូលដំណេក ។ ខ្ទឹមបារាំងនោះ វាពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ពេលដែលយើងបិតវាជាប់នឹងជើងបែបនេះ ដោយវារត់ចូលទៅក្នុងចរន្តឈាម ជួយធ្វើអោយស្បែកបាតជើងដែល ប្រេះនោះមានសភាពរលោងវិញ ។ សារធាតុដែលមាននៅក្នុងខ្ទឹមបារាំងនោះ វារត់ចូលទៅក្នុងខ្លួនរបស់យើងតាមរយៈ ស្បែក ហើយវាថែមទាំងជួយ សំអាតឈាម កំចាត់បាក់តេរី ឬ មេរោគ ផ្សេងៗ ហើយ ស្រូបយកជាតិពុល ដែលមាននៅក្នុងខ្លួនរបស់យើងទៀតផង ។

លើសពីនេះទៅទៀត អ្នកក៏អាចកាត់ខ្ទឹមបារាំងជាកង់ៗ រួចយកទៅទុកក្នុងបន្ទប់ដើម្បី បន្សុទ្ធខ្យល់អាកាសនៅក្នុងបន្ទប់របស់អ្នក និង កំចាត់ក្លិនអាក្រក់ថែមទៀតផង ។ អ្នកទាំងអស់គ្នាគួរតែ សាកល្បងប្រើប្រាស់វិធីធម្មជាតិមួយនេះ ព្រោះវាមិនចំណាយច្រើនហើយ ថែមទាំងផ្តល់ប្រសិទ្ធិភាពល្អទៀតផង ។
コメント