វីធីកម្ចាត់ ពពួកប៉ារាស៊ីត ចេញពីរាងកាយ
- khmer-note.com
- Nov 5, 2015
- 1 min read

នៅក្នុងរាងកាយយើង គឺជាកន្លែង ដែលអាចអោយ ពពួកបាក់តេរី និងពពួកប៉ារាស៊ីតកកើតបាន យ៉ាងងាយស្រួល។ ហើយមិនត្រឹមតែ ប៉ុណ្ណោះវាក៏អាច បង្កអោយយើង កើតជម្ងឺផ្សេងៗបានផង ដែរមានដូចជា ឈឺក្បាល វិលមុខ និងអាចធ្វើអោយ យើងឧស្សាហ៍ភ្លេចភ្លាំង។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ ក៏មានបាក់តេរីមួយចំនួន ដែលអាចជួយធ្វើ អោយរាងកាយរបស់ យើងក្នុងការ លូតលាស់ផងដែរ។ តើយើងមានពួក ប៉ារាស៊ីតនៅក្នុងខ្លួន យើងបានដោយរបៀបណាខ្លះ?
– តាមអាហារនិងទឹកគ្មានអនាម័យ
– តាមការរស់នៅគ្មានអនាម័យ
– តាមសត្វចញ្ចឹម
– តាមសត្វល្អិត
– តាមការរួមភេទ
អ្នកត្រូវចងចាំថា ពពួកប៉ារាស៊ីតអាច មានការលូតលាស់ ឆាប់រហ័សបាននៅពេល ដែលប្រព័ន្ធភាពស៉ាំនៅក្នុងរាងកាយ របស់អ្នកមាន សភាពអន់ខ្សោយ។ ហើយប្រសិនបើអ្នក ទទួលទាន អាហារដែលមានជាតិស្ករ Carbohydrates អាល់កុល អាហារដែលមានជាតិដែក ហើយពេល អ្នកមានអារម្មណ៍ Stress និងនៅពេល ដែលនៅក្នុងរាងកាយរ បស់អ្នកសំបូរទៅដោយសារ ធាតុពុល។ កំនត់សំគាល់ប្រសិន បើយើងមានពពួកប៉ារាស៊ីត នៅក្នុងខ្លួន៖
រោគសញ្ញាទាំងនេះមាន៖
– កាត់បន្ថយប្រព័ន្ធភាពស៉ាំនៅក្នុងរាងកាយ
– រមាស់រន្ធគូទពិសេសនៅពេលយប់
– ឧស្សាហ៏ឈឺមាត់ជាពិសេសមានពងបែកក្នុងមាត់
– ឧស្សាហ៏អស់កម្លាំង
– ពិបាកក្នុងការគេង និងពេលខ្លះគេងមិនលក់
– ហើមខ្លួនហើយនិងឧស្សាហ៍ភើរ
– ពិបាកទ្រាំនឹងគ្រឿងក្រអូប និងផ្សែងបារី
– មានកើតរមាស់នៅលើប្រដាប់ភេទ
– មានអារម្មណ៍ចង់តែញ៉ាំរបស់ផ្អែម
– ឧស្សាហ៍ឈឺពោះ
– កើតជម្ងឺប្រទាលត្រអាក
– ឧស្សាហ៍ភ្លេចភ្លាំង
– ឈឺសាច់ដុំ និងគន្លាក់ដៃជើង
– ទល់លាមក និងរាគរូស
– ទទួលទានអាហារដែលមានជាតិផ្អែមច្រើន
វិធីកម្ចាត់ពួកប៉ារាស៊ី តចេញពីខ្លួនដោយបែបធម្មជាតិ៖
1. ការផ្លាស់ប្តូររបបអាហារ៖ ជៀសវៀងការទទួលទានអាហារ ដែលមានជាតិផ្អែមរួមទាំង ផ្លែឈើផងដែរ ពីព្រោះជាតិផ្អែមអាចធ្វើ អោយពពួកប៉ារាស៊ីត កកើតលើនបាននៅក្នុង រាងកាយ។
2. ត្រូវធ្វើលំហាត់ប្រាណ៖ សារធាតុពុល ដែលមាននៅក្នុងរាងកាយ ក៏អាចធ្វើការរួមចំនែក មួយក្នុងការធ្វើអោយពួក ប៉ារាស៊ីតលូតលាស់ នៅក្នុងរាងកាយ។ ដូច្នេះអ្នកត្រូវធ្វើ ការហាត់ប្រាណ ដើម្បីបញ្ចេញជាតិពុល ដែលមាននៅក្នុងរាងកាយតាមញើស។
3. ទឹកខ្មេះដែលចម្រាញ់ចេញពីផ្លែប៉ោម (Apple Cider Vinegar)៖ នៅក្នុង(Apple Cider Vinegar)នេះមានផ្ទុកទៅដោយសារវីតាមីន B ដែលវាជួយដល់ រាងកាយក្នុងការរំលាយអាហារ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយដល់ស្បែកយើ ងបានផងដែរ។ ទទួល ទានវាចំនួន១ស្លាបព្រា កាហ្វេអោយបាន៣ដង ក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារមុន៣០ នាទី។
4. ទទួលទានអាហារ ដែលមានជាតិ Probiotics ៖ វាអាចជួយដល់ រាងកាយក្នុងការកម្ចាត់ ពួកប៉ារាស៊ីតបាន។ អាហារទាំងនោះ មានដូចជាយ៉ាអួ។
5. វីតាមីន C ៖ វាមានសារៈប្រយោជន៍ ខ្លាំងណាស់ដល់រាងកាយ ពីព្រោះវាផ្ទុកសារធាតុ ការពារអុកស៊ីតកម្ម និងមិនត្រឹមតែប៉ុណ្ណោះ វាអាចជំនួយដល់ប្រព័ន្ធភាពស៉ាំនៃរាងកាយ ផងដែរ។ អ្នកត្រូវទទួលទានវីតាមីន C ចំនួន ៥ក្រាមជារៀងរាល់ថ្ងៃ។
6. ប្រេងដូង៖ ប្រេងដូងមានសារធាតុការពារ នឹងពពួកបាក់តេរីនានា។ អ្នកត្រូវទទួលទាន ប្រេងដូងអោយបានចំនួន ៣ ឬក៏៤ស្លាបព្រាក្នុងមួយថ្ងៃ។ អ្នកក៏អាចលាយញ៉ាំវាជាមួយនឹង តែក្តៅបាន។
7. ខ្ទឹមស៖ ជញ្រ្ជាំខ្ទឹមសចំនួន ២ កំពិសហើយ ដាក់វាចូលទៅក្នុងទឹក។ ទទួលទានវាមុន ពេលញុំាអាហារ។
8. ប្រេងអូលីវ៖ វាអាចកម្ចាត់ ពួកប៉ារាស៊ីតបាន។ អ្នកត្រូវដាក់ប្រេង អូលីវចូលទៅក្នុងបន្លែ ចំនួនពី ១ -២ស្លាបព្រា។
*** ត្រូវចងចាំថា៖
នៅក្នុងអំឡុងពេល ដែលអ្នកធ្វើការកម្ចាត់ ពួកប៉ារាស៊ីតចេញ ពីក្នុងខ្លួនអ្នកត្រូវធ្វើការហាត់ ប្រាណ កំនត់របបអាហារ គេងអោយបាន គ្រប់គ្រាន់ និងកុំអោយខ្លួន ទទួលជាតិពុលច្រើន ពេក។ ហើយមិនត្រឹមតែ ប៉ុណ្ណោះអ្នកត្រូវធ្វើ ការតមញ៉ាំផ្អែមផងដែរ៕
Comments