top of page

ការ​ស្រាវជ្រាវ៖ ​​ផ្សែង​ធូប​បង្ក​គ្រោះ​ថ្នាក់​ជាង​ផ្សែង​បារី​​

  • news.sabay.com.kh
  • Aug 26, 2015
  • 1 min read

ការ​ស្រាវជ្រាវ​ថ្មី​​មួយ​របស់​អ្នក​ជំនាញ បាន​​រក​ឃើញ​ថានៅ​ក្នុង​ផ្សែង​ធូប​​មាន​ផ្ទុក​​​​សារធាតុ​ពុល​​ ​ដែល​ធ្វើ​ទុក្ខ​​ទោស​ដល់សុខភាព ច្រើន​ជាង​​​ផ្សែង​បារី​ទៅ​ទៀត។

ការ​ស្រាវ​ជ្រាវ​​នេះ​ធ្វើ​​ឡើង​ដោយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា South China ក្នុង​ប្រទេស​ចិន​ ដឹក​នាំ​ដោយ​លោក​​វេជ្ជបណ្ឌិត Rong Zhou បាន​ពិសោធ​​លើ​ផល​ប៉ះ​ពាល់​នៃ​​​ផ្សែង​ធូប​មក​លើ​កោសិកា​ ដោយ​ប្រៀប​ធៀប​នឹង​ផ្សែង​បារី។ លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​រកឃើញ​ថា​​នៅ​ក្នុង​ផ្សែង​ធូប​ មាន​​​ផ្ទុក​សារធាតុ​​ពុល​មួយ​ចំនួន​ដូច​ជា Mutagenic Genotoxic និង Cytotoxic​ ដូច​បារី​ដែរ។ ហើយ​ជាតិ​ពុល​​ទាំង​នេះ​មាន​​ក្នុង​ផ្សែង​ធូប​ច្រើន​ជាង​ បើ​ធៀប​​​នឹង​ផ្សែង​បារី។ សារធាតុ​​នេះ​ ​អាច​បង្ក​​​​ឲ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​​​ដល់​ហ្សែន​តំណពូជ​ ​កោសិកា ​DNA ប្រែ​ប្រួល​ខុស​ធម្មតា​ ​និង​​​​បង្ក​ជា​គ្រោះ​ថ្នាក់​ឲ្យ​កើត​ជំងឺ​មហារីក​ទៀត​ផង។

​​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​សង្ឃឹម​ថា​​ការ​សិក្សា​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​​ទៅ​លើ​ផលិត​ផល​ធូប​​ដែល​ផលិត​យក​មក​ប្រើ​ប្រាស់​នោះ។ តាម​ការ​ស្រាវ​ជ្រាវ លោក​​វេជ្ជបណ្ឌិត Rong Zhou​ ​បាន​​ឲ្យ​ដឹង​ថា៖ “ការ​ស្រាវជ្រាវ​​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ហើយ​​​គួរតែ​មាន​​​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​បញ្ហា​​នេះ​​​​ឲ្យ​បាន​​​ច្រើន ​រួម​​ទាំង​ការ​គ្រប់​គ្រង​លើ​​ហានិភ័យ​នៃ​ផ្សែង​ធូប​ចំពោះ​សុខភាព​ផង​ដែរ”។

ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ខាង​លើ ​លោក​វេជ្ជបណ្ឌិត Nick Robinson​ អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​​​ផ្នែក​​ជំងឺ​សួត ​​ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​ថា​​វា​នឹង​ជួយ​ឲ្យ​ប្រជាជន​​បាន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​នោះ ជា​ពិសេស​ដើម្បី​សុខភាព​អ្នក​ដែល​មាន​ជំងឺ​សួត​ រួម​ទាំង​កុមារ​​​តូច​ៗ​ដែល​សួត​របស់​ពួក​គេ​​ស្ថិត​ក្នុង​ការ​វិវត្ត។

ផលិត​ផល​ធូប​ភាគ​ច្រើន​ធ្វើ​​ពីកម្ទេច​កម្ទី​អាចម៍រណារ​ឫស្សី​ ជា​មួយ​នឹង​​សមាសធាតុ​ប្រេង​ផ្សេងៗ​​ជា​ច្រើន​ដែល​ប្រើ​សម្រាប់​​អុជ​​ជា​គ្រឿង​សក្ការ​បូជា​។ តាម​​​ការ​ស្រាវជ្រាវ ​​​​​ក្នុង​ផ្សែង​ធូប​​​​មាន​​បណ្ដុំ​សារធាតុ​​គីមី​ផ្សេងៗ​​ដល់​ទៅ​៦៤​មុខ​ ដែល​ងាយ​ជ្រាប​ចូល​​ក្នុង​រាង​កាយ​តាម​ផ្លូវ​ដង្ហើម​៕


Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page