top of page

ប្រអប់​ស្នោ​ដាក់​អាហារ​ក្ដៅ គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខភាព

  • news.sabay.com.kh
  • Aug 21, 2015
  • 1 min read

អាហារ​ស្ទើរ​ទាំង​អស់​បាន​ប្រើ​ប្រអប់​ស្នោ​ជា​មធ្យោបាយ​វេច​ខ្ចប់ ព្រោះ​​មាន​ភាព​ងាយ​ស្រួល​ទទួល​ទាន ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Mamas Health របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ប្រើ​ប្រអប់​ស្នោ​វេច​ខ្ចប់​អាហារ​ក្ដៅ អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​​សុខភាព។

កម្ដៅ​ចេញ​ពី​អាហារ​ដែល​ក្ដៅ​ខ្លាំង អាច​ធ្វើ​ឲ្យ​រលាយ​ប្រអប់​ស្នោ​បាន ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​ឡើយ។ សារជាតិ​ដែល​រលាយ​ចេញ​ពី​ប្រអប់​ស្នោ​នោះ អាច​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ ​

អ្នក​ទទួល​ទាន​អាហារ​លាយ​ជាមួយ​សារជាតិ​រលាយ​ចេញ​ពី​ប្រអប់​ស្នោ អាច​មាន​អាការ​ឈឺ​ក្បាល និង​មាន​បញ្ហា​ក្រពះ​ដែល​ស្ដែង​ចេញ​តាម​រយៈ​ការ​ភើ និង​​ក្អួត​ចង្អោរ ព្រម​ទាំង​រាគ ក្នុង​ពេល​បន្តិច​ក្រោយ​មក។ ក្រៅ​ពី​នេះ វា​ក៏​អាច​បង្ក​បញ្ហា​ដល់​ក្រលៀន​ផង​ដែរ។ ​​​​

ប្រអប់​ស្នោ និង​ចាន​ស្នោ​ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ផល​អាក្រក់​ចំពោះ​បរិស្ថាន​ផង​ដែរ។ ផលិតផល​ស្នោ​ទាំង​នេះ​ផលិត​ចេញ​ពី​សារជាតិ​ប៉ូលីស្ទីរ៉ែន ដែល​មិន​រលាយ​ចេញ​ពី​ផែន​ដី​ឡើយ។ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​មក ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់ កែវ ចាន ប្រអប់​ស្នោ​ទាំង​អស់ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខភាព និង​បរិស្ថាន៕


Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page