top of page

របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!

  • cambo-report.com
  • Aug 5, 2015
  • 2 min read

មិត្តអ្នកអាន មួយចំនួនប្រហែល ជាគិតថា ការដំឡើង Windows ជំនាន់នីមួយៗ តែងមានការ ដំឡើងខុសៗគ្នា។ តែការពិតទៅ វាមានរបៀប ដំឡើងខុសគ្នា តិចបំផុត ហើយការដំឡើង របស់ Windows គ្រប់ជំនាន់ សឹងតែដូចគ្នា ទាំងស្រុង ដោយខុសគ្នា ត្រង់ចំនុចតិចតួច និងរចនាបថក្រាហ្វិក របស់វា តែប៉ុណ្ណោះ។ អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។

ក្នុងឱកាសនេះដែរ យើងនឹងណែនាំ មិត្តអ្នកអាន ពីរបៀបដំឡើង Windows 10 វិញម្តង ហើយមិត្ត អ្នកអាន អាចធ្វើការ អនុវត្តតាម របៀបនេះ នៅពេលដំឡើង Windows ជំនាន់ផ្សេងៗក៏ បានដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានការណែនាំខាងក្រោម៖

  • អ្នកត្រូវដោនឡូដ Windows 10 ដែលជាប្រភេទ file ISO នៅលើ អ៊ីនធើណេត រួចត្រូវមាន កម្មវិធីមួយឈ្មោះ ImgBurn សំរាប់ធ្វើការ Burn file ISO នេះទៅក្នុង Flash Drive ដើម្បីប្រើសំរាប់​ boot នៅលើកុំព្យូទ័រ នៅពេលដំឡើង

  • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 64 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)

  • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 32 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)

  • បន្ទាប់ពីធ្វើការ burn ដាក់ Flash Drive រួច អ្នកអាចយក Flash នោះដោតចូល កុំព្យូទ័រដែល ចង់ដំឡើងនោះ រួចចុចលើ ប៊ូតុង F12 (កុំព្យូទ័រខ្លះអាច ចុចលើ ប៊ូតុងផ្សេង) ដើម្បីឲ្យកុំព្យូទ័រ ធ្វើការ boot បន្ទាប់មក ចាំមួយភ្លែត វានឹងចេញ រូបដូច ខាងក្រោមនេះ

  • ពេលដែលបានឃើញរូបបែបនេះ អ្នកត្រូវចុច Next

  • រួចចុច Install

  • ពេលនោះវានឹងទាមទារឲ្យ អ្នកបំពេញ លេខសម្ងាត់ Product key នៅលើ Windows ខ្លះ ហើយអ្នក ក៏អាច Skip វាបានដែរ នឹងចាំធ្វើការ Activate តាមក្រោយ ក៏បាន ឬខ្លះទៀត មិនមាន Product key ក៏មានដែរ ដោយសារគេបាន crack រួចហើយ

  • អ្នកត្រូវចុចលើជម្រើស Custom: Install Windows Only (advanced)

  • បន្ទាប់ចុចលើ Drive C បន្ទាប់ចុច លើពាក្យ Format បន្ទាប់អ្នក អាចចុច Next បាន

  • រង់ចាំឲ្យវាដំនើរការបានដល់ 100 ភាគរយ វានឹង ចាប់ផ្តើម Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ

  • ចាំមួយភ្លែត បន្ទាប់វានឹងចេញផ្ទាំង សំរាប់ឲ្យអ្នក ធ្វើការ កែតម្រូវ និងបំពេញបែបបទ មុនពេលប្រើ តែអ្នកត្រូវ ចុចពាក្យ Use express settings

  • បន្ទាប់អ្នកត្រូវ skip កន្លែងវាយ Microsoft account និងកន្លែងភ្ជាប់ wifi រួចអ្នកបំពេញអ្វី ផ្សេងៗបាន

  • បន្ទាប់ពីរួចរាល់ត្រឹមត្រូវ វានឹងចេញ បែបនេះ ដូចនេះអ្នក ត្រូវរង់ចាំបន្តិច

  • បន្ទាប់ពីដំនើរការហើយ អ្នកអាចចុច ប្រើប្រាស់ បានធម្មតា

***បើសិនជា Windows 10 ដែលអ្នកបាន ដំឡើងហើយ មិនទាន់បាន Activate អ្នកអាច ធ្វើតាមវិធី ខាងក្រោម៖​

  • ចុចចូល Command Prompt និង Run as Administrator បន្ទាប់វាយ ឃ្លាណាមួយ សំរាប់ Windows 10 ដែលអ្នក បានដំឡើង

+ For Windows 10 build 10240 Home

slmgr /ipk TX9XD-98N7V-6WMQ6-BX7FG-H8Q99

+ For Windows 10 build 10240 Professional

slmgr /ipk W269N-WFGWX-YVC9B-4J6C9-T83GX

+ For Windows 10 build 10240 Enterprise

slmgr /ipk NPPR9-FWDCX-D2C8J-H872K-2YT43

  • រួចចុច Enter បន្ទាប់ចាំទាល់តែវាចេញ ប្រអប់ប្រាប់ថា ជោគជ័យ

  • បន្ទាប់បន្ត វាយឃ្លា slmgr /skms kms.xspace.in ចុច Enter ទៀត

  • ចាំទាល់ចេញប្រអប់មួយបង្ហាញ ថាជោគជ័យ

  • បន្តវាយឃ្លា slmgr /ato បន្ទាប់ចុច Enter ពេលនោះវានឹង បញ្ចេញប្រអប់មួយ បង្ហាញថា ជោគជ័យ ទើបបាន សំរេច។


Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page