ដំណោះស្រាយបញ្ហា Wifi បន្ទាប់ពី Upgrade ឡើងទៅកាន់ Windows 10
- cambo-report.com
- Aug 5, 2015
- 1 min read

បន្ទាប់ពី Windows 10 បានចេញអោយប្រើប្រាស់ កន្លងមក ឃើញថាមាន អ្នកប្រើប្រាស់ យ៉ាងច្រើនផងដែរ បានធ្វើការ upgrade នូវ windows របស់ខ្លួន ទៅកាន់ Windows 10។ យ៉ាងណាមិញ ក៏មាន អ្នកប្រើប្រាស់ មួយចំនួន បានជួបប្រទះ នូវបញ្ហាខ្លះៗផងដែរ ដែលក្នុងនោះ ភាគច្រើន គឺបញ្ហាផ្នែក ប្រព័ន្ធ Wifi។ ដូចនេះបើសិនជា លោកអ្នកកំពុងតែជួបប្រទះ នូវបញ្ហាមួយនេះ សូមអាន និងអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ !!!
ជំហ៊ានទី១៖ បើកកម្មវិធី cmd ដោយធ្វើការ run ជាលក្ខណៈ Admin ហើយដើម្បីធ្វើបែបនេះ សូមចុចMouse ខាងស្តាំ នៅលើ Start Menu រួចចុចលើពាក្យ Command Prompt (Admin)

ជំហ៊ានទី២៖ បន្ទាប់ពីបើកកម្មវិធី cmd ហើយសូមវាយ command ខាងក្រោមនេះចូល រួចចុច Enter
reg delete HKCR\CLSID\{988248f3-a1ad-49bf-9170-676cbbc36ba3} /va /f

ជំហ៊ានទី៣៖ ក្រោយពីវាយបញ្ចូលនូវ command ខាងលើរួចហើយ សូមវាយនូវ command ខាងក្រោមនេះ មួយទៀត
netcfg –v –u dni_dne

នៅពេលវាយ command ខាងលើរួចហើយ សូមធ្វើការ restart computer របស់លោកអ្នក ហើយសាកល្បងភ្ជាប់ wifi ម្តងទៀត ពេលនោះ វានឹងដំណើរការ វិញហើយ។
ដំណោះស្រាយនេះ បានទទួលជោគជ័យ និងមានប្រសិទ្ធិភាព ទៅលើកុំព្យូទ័រជាច្រើនគ្រឿង រួចមកហើយ ដូច្នេះប្រសិនបើ វាមិនដំណើរការ នៅលើម៉ាស៊ីនកុំព្យូទ័រ របស់អ្នកទេនោះ យើងសំណូមពរ អោយលោកអ្នក ធ្វើការ setup windows សាជាថ្មី ដោយប្រើប្រាស់តាម Flash ឬ DVD ហើយចៀសវាង តាមរយៈការ upgrade។
Comentários