top of page

ងាយៗ! សន្សំ​លុយ​​​កំឡុង​ពេល​សុំ​លុយ​ម៉ាក់​ចាយ

  • news.sabay.com.kh
  • Aug 5, 2015
  • 1 min read

សម្រាប់​យុវវ័យ​មិន​ទាន់​ចេះ​រក​លុយ​ដោយ​ខ្លួន​​ឯង​ហើយ​កំពុង​សុំ​លុយ​ម៉ាក់​ចាយ​នៅ​ឡើយ​នោះ​អាច​មក​សាក​ល្បង​បាន​ជា​មួយ​វិធី​ងាយៗ​ទាំង​នេះ។

១. អ្វី​ដែល​យក​ពី​ផ្ទះ​បាន​គួរ​តែ​យក​

យុវតី លី បុន​ណា​រ័ត្ន​ សិស្ស​នៃ​ វិទ្យាល័យ​ភ្នំពេញ​ថ្មី​បាន​ ឱ្យ​ដឹង​ថា នាង​​តែង​តែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ផ្ទះ​​រាល់​ថ្ងៃ​មុន​ទៅ​រៀន​។ ណារ័ត្ន​បាន​បន្ត​ថា «​បាយ​មួយ​ចាន​បី​ពាន់​! បើ​ញ៉ាំ​ពី​ផ្ទះ​ឱ្យ​ហើយ​ខ្ញុំ​សល់​បី​ពាន់​រួច​ថ្លៃ​រៀន​គួរ​បាន​ពីរ​មុខ​ដែរ!»។

ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន ហៃ ឆាយ​ សិស្ស​នៃ​វិទ្យាល័យ​​វត្ត​កោះ​បាន​ឱ្យ​ដឹង​ដែរ​ថា ការ​យក​ទឹក​មក​ពី​ផ្ទះ​ ក៏​ជួយ​កាត់​បន្ថយ​ចំណាយ​ដែរ​។ «​មួយ​ពាន់​រៀល​ក៏​ជា​លុយ​ដ៏​ច្រើន​ដែរ​សម្រាប់​មនុស្ស​មិន​ទាន់​ចេះ​រក​លុយ​ដូច​ខ្ញុំ​! ម្យ៉ាង​ទៀត​វា​ក៏​មិន​ធ្ងន់​អី​ណាស់​ណា​ដែរ​បង ត្រឹម​ទឹក​មួយ​ដប​អី​ »។ ឆាយ​បាន​បន្ថែម។

២. មិន​ចាំ​បាច់​កុំ​ប្រឹង​ចាយ

«ក្មេងៗ​ឥឡូវ​ច្រើន​តែ​ ចាយ​មិន​ដឹង​មុខ​! មិន​ចាំ​បាច់​ក៏​ចាយ​ដែរ​» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ វៃ តារា ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​រូប​។ លោក​បាន​បន្ត​ថា កាល​លោក​​នៅ​សុំ​លុយ​ឪពុក​ម្ដាយ​ចាយ លោក​​មិន​ចំណាយ​លើ​អ្វី​ដែល​មិន​ចាំ​បាច់​ទេ ពោល​គឺ​​ការ​ចំណាយ​នោះ​មិន​បាន​អ្វី​មក​វិញ​ឡើយ​។

អ្នក​ខ្លះ​មិន​ឃ្លាន​ទេ តែ​ឃើញ​មិត្ត​ភក្ដិ​ ញ៉ាំ​អី​ក៏​ទៅ​ញ៉ាំ​ហ្នឹង​ដែរ ហើយ​ជួន​កាល​ទិញ​របស់​ប្រើ​ប្រាស់​​ខ្លះ​យក​មក​ទុក​ចោល​មិន​ទាំង​​ប្រើ​ផង​។ លោក​តារា​បាន​បន្ថែម។

៣. កុំ​សន្សំ​ខុស​បច្ចេកទេស

ពង្ស លក្ខិណា​ និស្សិត​នៅ​ វិទ្យាស្ថាន​ព្រះកុសុមៈ​បាន​បង្ហើប​ថា​ «​ដូច​មិត្ត​ភក្ដិ​ខ្ញុំ​ គាត់​សន្សំ​ជ្រុល! មាន​លុយ​ទោះ​ឃ្លាន​ក៏​មិន​ហ៊ាន​ញ៉ាំ​អី​ដែរ ទុក​ដល់​ខ្យល់​ឬ​ឈឺ​ក្រពះ​ អស់​លុយ​លើស​ដើម!»។

លោក​ លឹម​ ឡាង ​និស្សិត​នៅ​សាកល​វិទ្យាល័យ​​ អាស៊ី​អឺរ៉ុប​ក៏​បាន​ដែរ​​ថា ការ​សន្សំ​លើ​ការ​រៀន​ក៏​ខាត​លើស​ដើម​ដែរ ឧទាហរណ៍​ដូច​ជា​ ការ​យក​សៀវភៅ​របស់​សាលា​ទៅ​Copy ព្រោះ​វា​មិន​សូវ​អស់​លុយ​តែ​ ទី​បំផុត​សាលា​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ព្រោះ​ខុស​នឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ នោះ​ពួក​គាត់​ត្រូវ​ទិញ​ថ្មី​ទៀត​ដដែល​។ ដូច្នេះ​​យុវវ័យ​គួរ​តែ​សន្សំ​ឱ្យ​ដឹង​មុខ​ផង មិន​អញ្ចឹង​អស់​លុយ​លើស​ដើម។ ឡាង បាន​ប្រាប់។


Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page