ជាតិពុលពេញខ្លួន គួរធ្វើម៉េចទៅ?
- health.com.kh
- Jul 24, 2015
- 1 min read

មនុស្សម្នាក់ៗ សុទ្ធតែមានជាតិពុលក្នុងខ្លួន ហើយជាតិពុលទាំងនេះ បើអ្នកមិនបញ្ចេញចេញមកក្រៅ សុខភាពអ្នក នឹងកាន់តែទ្រុឌទ្រោមទៅៗ ដូចនេះ គួរតែធ្វើដូចម្តេច ទើបអាចបញ្ចេញបាន?
1. បើអ្នកចង់បញ្ចេញជាតិពុល ចេញពីសួតអ្នក អ្នកអាចក្រោកពីព្រលឹម ហើយរកកន្លែង ដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើចលនាដកដង្ហើម ដោយអ្នកត្រូវតែដកដង្ហើមឱ្យវែង ហើយលើកស្មាទាំងពីរឡើងទៅលើ បន្ទាប់មក ក្អកបន្តិច ទើបទម្លាក់ស្មាចុះក្រោម ហើយបញ្ចេញខ្យល់តាមច្រមុះមកវិញ។ អ្នកត្រូវតែព្យាយាម ធ្វើចលនានេះរាល់ថ្ងៃ ដើម្បីឱ្យសួតអ្នក អាចបញ្ចេញជាតិពុលទាំងឡាយ ចេញមកអស់បាន ម្យ៉ាងទៀត អ្នកក៏អាចបរិភោគ ត្រចៀកកណ្តុរខ្មៅបានដែរ។
2. បើអ្នកចង់បញ្ចេញ ជាតិពុលពីក្រលៀន អ្នកមិនត្រូវទប់នោមទេ ព្រោះបើអ្នកទប់ ហើយមិនជុះ ជាតិពុលទាំងឡាយ នឹងរត់ចូលទៅក្នុងរាងកាយអ្នក តាមផ្នែកផ្សេងៗវិញ ជាហេតុធ្វើឱ្យក្រលៀនអ្នកខ្សោយ ហើយរាងកាយក៏ទ្រុឌទ្រោមដូចគ្នាដែរ។ ក្រៅពីនេះ អ្នកអាចផឹកទឹកមួយកែវ ក្រោយពេលក្រោកពីគេងនៅពេលព្រឹក។ ជាងនេះទៅទៀត អ្នកគួរតែបរិភោគ ត្រសក់ និងបន្លែច្រើន ព្រោះវាសុទ្ធតែជាជំនួយទាំងអស់។
3. បើអ្នកចង់ជម្រះជាតិពុល ចេញពីក្រពះរបស់អ្នក អ្នកត្រូវតែបត់ជើងធំ ឱ្យបានជារៀងរាល់ព្រឹក ហើយត្រូវផឹកទឹកឱ្យបានច្រើន រួមជាមួយការហាត់ប្រាណ ដោយធ្វើចលនាផ្សេងៗ ហើយអ្នកក៏អាចបរិភោគម្នាស់ ល្ហុង គីវី និងបន្លែ ព្រោះរបស់ទាំងអស់នេះ សុទ្ធតែអាចជួយអ្នក ឱ្យបញ្ចេញជាតិពុល ពីក្នុងពោះវៀនធំអ្នកបាន។
4. បើអ្នកចង់ឱ្យថ្លើមអ្នក អាចបញ្ចេញជាតិពុលបាន អ្នកអាចទៅហាត់ប្រាណ ជារៀងរាល់ថ្ងៃ ដើម្បីឱ្យចេញញើសច្រើន នោះជាតិពុល នឹងចេញមកដោយឯង ហើយអ្នកក៏អាចពិសារម្រះបានដែរ ព្រោះវាមានជាតិល្វីង ដែលអាចកាត់ជាតិពុល ឱ្យចេញមកអស់។
5. បើអ្នកចង់ឱ្យស្បែក អាចបញ្ចេញជាតិពុលបាន អ្នកអាចទៅស្ទីមមួយអាទិត្យមួយដង ដើម្បីឱ្យបែកញើស ឱ្យបានច្រើនចេញតាមស្បែក នោះស្បែកអ្នក នឹងគ្មានជាតិពុលឡើយ។ មុនពេលដែលអ្នកចូលទៅស្ទីម អ្នកអាចផឹកទឹកមួយកែវបាន ដើម្បីជួយអ្នក ឱ្យចេញជាតិពុលបានលឿន ហើយក្រោយពេលដែលស្ទីមរួច អ្នកគួរតែផឹកទឹកមួយកែវទៀត ដើម្បីកុំឱ្យបាត់បង់ ជាតិទឹកពីខ្លួនច្រើន៕
Comments