top of page

​វិធី​ការពារ ការ​ហើមជើង ពេល​មាន​ផ្ទៃពោះ​

  • health.com.kh
  • Jul 21, 2015
  • 1 min read

•​ ​ជៀសវាង​ការ​ឈរ​រយៈពេល​យូរ ហើយ​នៅ​ពេល​អ្នក​អង្គុយ ត្រូវដាក់​ជើង​ឱ្យបាន​ខ្ពស់ និង​បង្វិល​កជើង​ម្តង​ម្កាល​។ ប្រសិន​ជា​អាច អ្នក​ត្រូវ​គេង ហើយ​លើកជើង​ឱ្យ​ខ្ពស់​។​ •​ ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង ដើម្បី​បន្ថយ​សម្ពាធ​សរសៃឈាម​វ៉ែន Vena Cava ដែល​ជា​ស​សៃ​ឈាម​ដ៏​ធំ​មួយ ដែល​នាំ​ឈាម​ត្រឡប់ ពី​ពាក់កណ្តាល​រាងកាយ ចូល​ក្នុង​បេះដូង​វិញ​។ •​ ​កល់​ខ្នើយ​ក្រោម​ជើង ដើម្បី​លើកជើង​ឱ្យ​ខ្ពស់​បន្តិច​។​ •​ ​ពាក់​ស្រោមជើង​ឱ្យ​តឹង អំឡុង​ពេល​ថ្ងៃ​។​ •​ ​ធ្វើ​លំ​ហាត់ប្រាណ ជា​ទម្លាប់​ប្រចាំថ្ងៃ ដូចជា ការដើរ​ជា​រៀងរាល់ថ្ងៃ ជិះ​កង់​ឬ​ហែល​ទឹក ក្នុង​អាងទឹក​ជាដើម​។​ •​ ​ឈរ ឬ​ដើរ​នៅក្នុង​អាងទឹក ដើម្បី​ជួយ​បង្ហាប់​ជាលិកា​នៅក្នុង​ជើង និង​អាច​ផ្ដល់​ការសង្គ្រោះ​បណ្តោះអាសន្ន​ការ​ហើម អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ •​ ​ប្រើ​ទឹក​ត្រជាក់ ដាក់​នៅ​តំបន់​ដែល​ហើម​៕


Comentarios


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page