top of page

អត្ថប្រយោជន៍ចំពោះ​សុខភាព ១០យ៉ាង​ដែល​បានមកពី​ផ្លែល្ហុង

  • mungkulkar.com
  • Jul 13, 2015
  • 1 min read

ផ្លែល្ហុង​ជាប្រភេទផ្លែឈើ​មួយប្រភេទ​ដែលអ្នក​ទទួលទាន​មិន​ចេះធុំ។ ផ្លែល្ហុង​មិនត្រឹមតែ​មានរស​ជាតិឆ្ងាញ់​ប៉ុណ្ណោះទេ តែវាក៏​បានផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់សុខភាព​ដែលអ្នក​មិនធ្លាប់​បាន​ដឹង។ ដូច្នេះប្រសិនបើ​អ្នកមិន​ចូលចិត្ត​ផ្លែល្ហុងទេ អ្នកត្រូវ​ដឹងពីមូល​ហេតុល្អៗ​របស់​ផ្លែល្ហុង​ឲ្យបាន​ច្រើន។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៏ ១០យ៉ាង​ចំពោះ​សុខភាព​ដែល​បាន​ពីផ្លែល្ហុង​៖

១០. ជំនួយដល់​សុខភាពស្បែក

ផ្លែល្ហុងត្រូវបាន​គេទទួលស្គាល់​យ៉ាងទូលំទូលាយ​ពីសមត្ថភាព​របស់វា ដែល​អាចជួយរក្សា​សុខភាព​ស្បែក និង​សម្រស់។ ប៉ុន្តែផ្លែល្ហុង​មិនត្រឹមតែ​អាច​ជំនួយ​ដល់​ស្បែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ។ ផ្លែល្ហុង​ក៏អាច​ប្រើដើម្បីការពារ​ស្បែក​ពីការឆ្លង​មេរោគ និងជួយព្យាបាល​របូស​ផងដែរ។ អត្ថប្រយោជន៏​ទាំងនេះ​បានពីអង់ស៊ីម​ប្រូតេអូលី​ទិច និង​ឈីម៉ូប៉ា​ផេន​ដែល​រកឃើញ​នៅក្នុង​ផ្លែល្ហុង។

៩. ជួយបង្កើន​ការលូតលាស់​ជាលិកា​របស់រាងកាយ

ផ្លែល្ហុង​មានប្រសិទ្ធិភាព​បំផុតក្នុង​ការជួយបង្កើន​ការលូតលាស់​ជាលិការបស់​រាងកាយ និងជួសជុល​ជាលិកា នៅពេលត្រូវ​ការបន្ថែម​វីតាមីន A។ ដូចគ្នានេះដែរ វីតាមីន​អាច​ជំនួយ​ដល់​សក់ និង​ស្បែក ព្រោះវាជាតម្រូវការ​ចម្បង​ដើម្បីផលិត​សេប៊ូម ដែលដើរតួនាទី​ជាអ្នក​ផ្តល់សំណើម។

៨. របបអាហារ

ដោយសារតែ​ផ្លែល្ហុង​សម្បូរ​ទៅដោយជាតិ​សរសៃ និងជាតិ​ទឹកខ្ពស់, វាជាជម្រើស​អាហារដ៏ប្រសើរ​បំផុតសម្រាប់​មនុស្ស ដែលត្រូវ​ការជាតិសរសៃខ្ពស់ និង​ជាតិទឹកខ្ពស់ ដូច​ជាអ្នក​កើត​ជំងឺទឹក​នោមផ្អែម។ វាអាចជួយ​សម្រួលដល់​ប្រព័ន្ធ​រំលាយអាហារ ព្រោះមានផ្ទុកនូវ​អង់ស៊ីម​ប៉ាផេន ដែល​ជួយការពារ​ពីជំងឺទល់​លាមក។

៧. កាត់បន្ថយ​ជំងឺរលាករ៉ាំរ៉ៃ

សារធាតុចិញ្ចឹម​រកឃើញនៅក្នុងផ្លែល្ហុង​អាចជួយកាត់បន្ថយ​ការរលាករ៉ាំរ៉ៃក្នុង​រាងកាយ។ វាអាចជួយ​រក្សាចលនា​សាច់ដុំ, បង្កើន​ការចងចាំ និង​ជួយឲ្យ​គេងលក់​បានស្រួល។

៦. ការពារ​ពីជំងឺឈឺ​សន្លាក់ដៃជើង

វីតាមីន C ដែល​មានក្នុងផ្លែល្ហុងបាន​ជួយកាត់បន្ថយ​អាការៈរលាករ៉ាំរ៉ៃ, ប្រសិទ្ធិភាព​របស់ផ្លែល្ហុងក៏​អាចជួយ​ការពារ​ពីជំងឺឈឺ​សន្លាក់​ដៃជើង​ផងដែរ។

៥. ការពារ​ជំងឺងងឹត​ភ្នែក

នៅពេលដែល​អ្នកចាស់ទៅ, សុខភាពភ្នែករបស់អ្នក​នឹងចាប់ផ្តើមចុះខ្សោយ។ ជំងឺងងឹងភ្នែក​នេះបណ្តាល​មកពីបញ្ហា​ភាពចាស់។ សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​ដែលរក​ឃើញនៅក្នុង​ផ្លែល្ហុងអា​ចជួយប្រឆាំងនឹង​ជំងឺងងឹត​ភ្នែក។

៤. ជួយ​ឲ្យឆ្អឹងរឹងមាំ

ផ្លែល្ហុងមាន​ផ្ទុកនូវវីតាមីន K ដែលជាប្រភេទ​វីតាមីនចាំបាច់ ក្នុង​ការជំនួយដ​ល់សុខភាព​ឆ្អឹង ដោយបង្កើន​សមត្ថភាព​ឆ្អឹងឲ្យ​ស្រូបយក​ធាតុកាល់ស្យូម​ឲ្យបាន​ច្រើន និងផ្លាស់ប្តូរ​សារធាតុ​ប្រូតេអ៊ីន​នៅក្នុង​ឆ្អឹង។ កម្រិតនៃជាតិវីតាមីន K ទាប​នៅក្នុង​រាងកាយ​អាចធ្វើឲ្យ​ឆ្អឹង​ងាយនឹង​ប្រេះ ឬបាក់ ហើយក៏អាចធ្វើឲ្យ​មានការឈឺចាប់​នៅពេល​បត់ជើងតូច​ផងដែរ។

៣. រក្សាប្រព័ន្ធភាពស៊ាំ​ឲ្យកាន់តែរឹងមាំ

ប្រភពនៃវីតាមីន C ដែលមាន​ក្នុងផ្លែល្ហុង​អាចជួយប្រយុទ្ធប្រឆាំង​នឹងជំងឺ។

២. កាត់បន្ថយបញ្ហា​សរសៃឈាមបេះដូង

ដោយសារជំងឺបេះដូងពិ​បាកនឹងព្យាបាល ដូច្នេះយល់​ល្អគួរមើល​ថែខ្លួនអ្នក​ឲ្យបាន​ល្អ។ ផ្លែល្ហុង​សម្បូរទៅ​ដោយវីតាមីន​ចម្រុះជាច្រើន, ជាតិសរសៃ និង​ជាតិប៉ូតាស្យូម​មាន​ប្រសិទ្ធិភាព​ជួយរក្សា​សុវត្ថិភាព​បេះដូងពីបញ្ហា​សរសៃឈាម​បេះដូង ឬការពារ​ពីការរីកចម្រើន​របស់ជំងឺ។

១. កាត់បន្ថយ​ជំងឺហឺត និងប្រភេទ​នៃជំងឺមហារីក

ជាធម្មតា អាហារ​ដែលមានពណ៌ទឹកក្រូច​ក៏សម្បូរ​ទៅដោយសារ​ធាតុបែតា-ការ៉ូតេអ៊ីន​ផងដែរ។ យោង​តាមការ​សិក្សា​របស់​ជនជាតិ​ជប៉ុន​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា មនុស្ស​ភាគច្រើន​មិនទាន់​បាន​ដឹងទេ​ថា សារធាតុបែតា-ការ៉ូតេអ៊ីន នេះ​មានសក្តានុពល​ប្រឆាំងនឹង​អុកស៊ីតកម្ម ដែល​ជួយបន្ថយ​ភាពគ្រោះ​ថ្នាក់នៃ​ជំងឺហឺត និង​ជួយការពារ​ពីជំងឺ​មហារីក​ពោះវៀន​ធំ។ យោងតាមក្រសួងសុខភាពសាធារណៈហាវ៉ត (Harvard) បានចេញផ្សាយការសិក្សាមួយ ដែល​បានរកឃើញថា ផ្លែល្ហុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការពារ​ក្មេងប្រុស​ប្រឆាំង​នឹងជំងឺ​មហារីក​ក្រពេញប្រូស្តាត៕


Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page