top of page

ម៉ាស្សា ៥ចំណុច​នៅ​លើ​ផ្ទៃមុខ​អាច​ជួយកម្ចាត់​អាការៈឈឺក្បាលធ្ងន់ធ្ងរ

  • mungkulkar.com
  • Jul 13, 2015
  • 1 min read

ការ​ម៉ាស្សាចំណុច​មួយចំនួន​នៅ​លើ​ផ្ទៃមុខ​ឲ្យបាន​ប្រហែល​ជា ៥នាទី នឹង​អាច​ជួយកាត់​បន្ថយ​អាការៈឈឺក្បាលធ្ងន់ធ្ងរបាន។ វិធីសាស្ត្រ​ទាំងនេះ​ស្រដៀង​ទៅនឹងការប្រើប្រាស់ម្ជុល​វិទ្យាសាស្ត្រ​តាម​បែប​ប្រណៃណីរបស់ចិន​ដែរ។

១. ​ម៉ាស្សាត្រង់​តំបន់កណ្តោលចិញ្ចីម​ឆ្ពោះ​ទៅ​រក​ច្រមុះ និង​តំបន់​ខាងក្រោម​ចិញ្ចើម។ ប្រសិនបើអ្នកមាន​អារម្មណ៍ឈឺចាប់​ត្រូវធ្វើការ​ដក​ដង្ហើម​ឲ្យបាន​ជ្រៅៗ ហើយរក្សាខ្យល់​ដែល​ស្រូប​ចូល​ឲ្យបាន​ពីរបី​វិនាទី សូមបញ្ចេញ​មក​ក្រៅ​វិញ។ ធ្វើម្តង​ហើយ​ម្តង​ទៀត​ឲ្យបាន​បួន​ប្រាំ​នាទី។

២. ម៉ាស្សាត្រង់​ចុង​ចិញ្ចីមពី​លើ​មក​ក្រោម រហូត​មក​ដល់ច្រមុះ។ ម៉ាស្សា​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា មាន​ការ​ឈឺចាប់​តិចៗ បន្ទាប់មក​ចាប់ផ្តើម​ដក​ដង្ហើមចូល​រក្សាខ្យល់​ក្នុងខ្លួនបន្តិច ហើយ​ដក​ដង្ហើម​ចេញ​វិញ។

៣. យក​ម្រាម​ដៃចង្អុល​ទៅម៉ាសស្សាសៀត​ថ្កាឆ្ពោះទៅខ្ទង់​ច្រមុះ និង​បបូរ​មាត់​ខាងលើ។ រួច​ដក​ដង្ហើម​ចូល និងដង្ហើម​ចេញ​មួយៗ។

៤. យក​ដៃចុក​ត្រង់បបូរមាត់ខាងក្រោម និង​ចង្ការ​រហូតដល់​អ្នកមាន​អារម្មណ៍ថាមាន​សម្ជាធលើ​ក្រអូម​មាត់​ជាកន្លែង​សសៃប្រសាទ​ដ៏សំខាន់​ ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្បាល​ខាង​លើ។

ដូច្នេះ​ហើយ​រាល់ការអនុវត្ត​តាម​ជំហ៊ាន​នីមួយៗ ត្រូវធ្វើឲ្យបាន​យ៉ាង​តិច ៥នាទី ពេល​នោះ​អ្នកនឹងមាន​ភាព​ធូរស្រាល​ពីអាការៈឈឺក្បាលធ្ងន់ធ្ងរ៕


Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page