ពាក់ស្បែកជើងផ្ទាត់អាចបង្កឲ្យមានគ្រោះថ្នាក់បំផុត
- mungkulkar.com
- Jul 13, 2015
- 1 min read

តើហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តពាក់ស្បែកផ្ទាត់? មនុស្សភាគច្រើនយល់ថា ស្បែកជើងផ្ទាត់មានតម្លៃថោក ហើយងាយស្រួលក្នុងការប្រើប្រាស់។ ប៉ុន្តែអ្នកជំនាញជាច្រើនបានព្រមានថា ការពាក់ស្បែកជើងផ្ទាត់ក្នុងរដូវក្តៅអាចបំផ្លាញដល់សុខភាព។
១. ការពាក់ស្បែកជើងផ្ទាត់អាចបណ្តាលឲ្យកើតជំងឺ
ជើងដែលពាក់ស្បែកជើងផ្ទាត់ងាយប៉ះជាមួយនឹងបាក់តេរី និងវីរុសជាច្រើនពីបរិស្ថាន។ នេះអាចនឹងក្លាយជាបញ្ហា ប្រសិនបើស្បែករបស់អ្នកខូច ឬប្រសិនបើអ្នកមានរបួសនៅលើស្បែក ព្រោះទង្វើបែបនេះធ្វើឲ្យជំងឺអាចមានឱកាសច្រើនចូលទៅក្នុងរាងកាយរបស់អ្នកបាន។
២. ការពាក់ស្បែកជើងផ្ទាត់នឹងធ្វើឲ្យដំណើររបស់អ្នកយឺត និងមិនសមរម្យ
យោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយដោយសកលវិទ្យាល័យ Aubrun បានឲ្យដឹងថា អ្នកដែលពាក់ស្បែកជើងផ្ទាត់អាចឈានជំហ៊ានបានខ្លី, ដូច្នេះធ្វើឲ្យការដើររបស់ពួកគេយឺតជាងអ្នកដែលពាក់ស្បែកជើងប៉ាត់តា។ ការឆ្នៃម៉ូតស្បែកជើងផ្ទាត់នេះឡើងមិនធ្វើឲ្យជើងរបស់អ្នកមានភាពនឹងនរឡើយ ដូច្នេះប្រសិនបើអ្នកពាក់ដើរនៅតាមវាលខ្សាច់ នោះវាធ្វើឲ្យអ្នកអាចដួលបាន។
៣. ស្បែកជើងផ្ទាត់អាចនាំឲ្យខូចកែងជើង និងម្រាមជើងរបស់អ្នក
ការពាក់ស្បែកជើងផ្ទាត់ដើរ អាចធ្វើឲ្យកែងជើងរបស់អ្នកទទួលបន្ទុកធ្ងន់។ ជាធម្មតា ជ័រ ឬប្លាស្ទិចរបស់ស្បែកជើងផ្ទាត់ដែលធ្វើឡើងមិនអាចជួយកាត់បន្ថយបន្ទុកបានឡើយ ដែលជាហេតុធ្វើឲ្យឈឺកែងជើង និងម្រាមជើងនៅពេលពាក់ស្បែកជើងផ្ទាត់ក្នុងរយៈពេលយូរ។ ប្រសិនបើអ្នកឧស្សាហ៏ពាក់ស្បែកជើងផ្ទាត់ញឹកញាប់ វាអាចធ្វើឲ្យម្រាមជើងរបស់អ្នកខូចទ្រង់ទ្រាយ។
៤. ការពាក់ស្បែកជើងផ្ទាត់អាចធ្វើឲ្យចេញពងបែក
ការចេញពងបែកលើម្រាមជើងបណ្តាលមកពីការពាក់ស្បែកជើងផ្ទាត់ ដែលមិនមែនជាប្រភេទស្បែកជើងល្អឡើយ វាគ្រាន់តែជាដុំជ័រប្លាស្ទិចរឹងមួយដែលនៅជាប់នឹងជើងរបស់អ្នកតែប៉ុណ្ណោះ។ អាការៈខូចស្បែកបែបនេះអាចនាំឲ្យគ្រោះថ្នាក់ដល់សុខភាព ព្រោះដោយសារតែការប៉ះនឹងបាក់តេរីពីបរិស្ថាន។
៥. ស្បែកជើងផ្ទាត់អាចបណ្តាលឲ្យអ្នកឈឺចាប់ និងខូចទ្រង់ទ្រាយរាងកាយ
នេះជាប្រភេទស្បែកជើងដែលមិនផ្តល់ភាពរឹងមាំដល់មនុស្សឡើយ ដែលជាហេតុធ្វើឲ្យអ្នកដែលពាក់ស្បែកជើងផ្ទាត់តែងតែដើរកោងខ្នង។ ការដើរបែបនេះយូរៗទៅ អាចបណ្តាលឲ្យអ្នកជួបនឹងបញ្ហាឆ្អឹងខ្នង, ត្រគាក និងជង្គង់របស់អ្នក។ ហេតុផលដូចគ្នានេះដែរ អ្នកមានជើងខ្លីក៏មិនគួរពាក់ស្បែកជើងផ្ទាត់នេះដែរ។
គំនិតបន្ថែម
ចៀសវាងការទិញស្បែកជើងផ្ទាត់ដែលមានប្រភពមិនច្បាស់លាស់ ព្រោះស្បែកជើងទាំងនោះអាចធ្វើពីសម្ភារៈមានជាតិពុលអាចបណ្តាលឲ្យអាឡាក់ហ្ស៊ីស្បែក និងបញ្ហាកន្ទួលរមាស់ជាច្រើនផ្សេងទៀតដែលនាំឲ្យខូចជើងរបស់អ្នក៕
Comentarios