ក្រៅពីសន្សំលុយនៅធនាគារ វិធី២នេះនៅតែពេញនិយមសម្រាប់មនុស្សមួយចំនួន
- news.sabay.com.kh
- Jul 13, 2015
- 1 min read
ធនាគារគឺជាកន្លែងទុកប្រាក់ ដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី ប៉ុន្តែនៅមានវិធីពីរយ៉ាងទៀតដែលនៅតែពេញនិយមសម្រាប់មនុស្សមួយចំនួននៅឡើយ។
១. សន្សំក្នុងកូនជ្រូកដី

តម្លៃត្រឹមតែ ពីរពាន់រៀលប៉ុណ្ណោះកូនជ្រូកដីនៅតែពេញនិយមសម្រាប់ពលរដ្ឋមួយចំនួននៅឡើយ។ មិនតែប៉ុណ្ណោះ វាជាធនាគារសាមញ្ញមួយដែលគ្មាន ការប្រាក់។ ពេលដែលត្រូវការដកលុយពីធនាគារដីនេះ គេតែងលឺសំឡេងលាន់ ប្រាវ!
២. តុងទីន

ជាក្រុម មិត្តរួមការងារ ក្នុងផ្សារ ឬ ស្ថាប័នផ្សេងៗ គេនិយមលេងតុងទីន ដែលក្រៅពីសល់លុយដើម ហើយអ្នកលេងបានការប្រាក់ទៀត។ ប៉ុន្តែការលេងតុងទីននេះ ច្បាប់មិនបានទទួលស្គាល់ទេ នៅពេលជួបនឹងបញ្ហា ដូចជា មេ ឬ ក៏កូនតុងទីនរត់។ ពោលគឺ អ្នកលេងអាចបានការប្រាក់ច្រើនជាងដាក់នៅធនាគារ ក៏ពិតមែន ប៉ុន្តែ ក៏អាចជួបនឹងបញ្ហាប្រឈមមួយចំនួនដែរ។
ចុះប្រិយមិត្តវិញ ក្រៅពីសន្សំលុយក្នុងធនាគារ មានសន្សំលុយតាមវិធីណាខ្លះ?
Kommentare