top of page

វិធី​ងាយ​ៗ​ដើម្បី​បង្កើត​អារម្មណ៍​រីករាយ​ កាត់​ស្ត្រេស នៅ​កន្លែង​ធ្វើ​ការ

  • news.sabay.com.kh
  • Jun 29, 2015
  • 1 min read

ភាព​ធុញថប់​ តប់ប្រមល់ គឺ​ជា​បញ្ហា​ដែល​អ្នក​ធ្វើ​ការ​គ្រប់​គ្នា​ចៀស​មិន​ផុត គ្រាន់​តែ​ខ្លះ​តិច​ ខ្លះ​ច្រើន។ គន្លឹះ​ខ្លះ​ៗ​ខាង​ក្រោម​នេះ មិន​ត្រឹម​តែ​ធ្វើ​​អាច​ជំរុញ​ទឹក​ចិត្ត​របស់​អ្នក​ក្នុង​ការ​បំពេញ​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ឲ្យ​ការងារ​របស់​អ្នក​កាន់​តែ​រលូន​ផង​ដែរ៖​​

១. ​ស្ដាប់​ចម្រៀង​លំហែ​អារម្មណ៍៖

1.jpg

ពេល​កំពុង​ធ្វើ​ការ​គួរ​​ឆ្លៀត​ពេល​បន្តិចបន្តួច​ស្ដាប់​បទ​ចម្រៀង។ តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា តន្ត្រី​អាច​ជួយ​ឲ្យ​អារម្មណ៍​អ្នក​មូល និង​អាច​ជួយ​រំសាយ​អារម្មណ៍​តានតឹង​បាន។ អ្នក​អាច​ស្ដាប់​ចម្រៀង​ចង្វាក់​ណា​ក៏​បាន​តាម​ចូលចិត្ត ប៉ុន្តែ​តន្ត្រី​​ដែល​មាន​ចង្វាក់​ភ្លេង​យឺត​ៗ គឺ​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​សម្រាប់​អ្នក​ធ្វើការ។​​

២. ឆ្លៀត​ញ៉ាំ​តិច​ៗ៖

2.jpg

អ្នក​អាច​ជ្រើស​ចំណី​ងាយ​ៗ ដូច​ជា​នំ​កញ្ចប់ ឬ​សណ្ដែក​ដី ដើម្បី​ញ៉ាំ​កំដរ​មាត់​​ពេល​កំពុង​បំពេញ​ការងារ។ ប៉ុន្តែ​ហាម​ញ៉ាំ​ច្រើន​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ងងុយ​គេង លែង​មាន​អារម្មណ៍​ជាមួយ​ការងារ។

៣. ឆ្លៀត​និយាយ​លេង​ពីរ​បី​ម៉ាត់៖

3.jpg

ពេល​ខ្លះ​ការងារ​ធ្វើ​ឲ្យ​អ្នក​រវល់ ទាល់​តែ​រក​ពេល​ហើប​មាត់​និយាយ​មិន​បាន។ ទោះ​យ៉ាង​ណា​បើ​អ្នក​មាន​អារម្មណ៍​ថា​ហត់ អ្នក​គួរ​និយាយ​លេង​សើច​ពីរ​បី​ម៉ាត់​ជាមួយ​មិត្ត​រួម​ការងារ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ថាមពល​ឡើង​វិញ។ អ្នក​អាច​និយាយ​ពី​រឿង​សាមញ្ញ​ៗ​ដូច​ជា “ធ្វើ​ការងារ​ចប់​ឬ​នៅ?” , “ធ្លាប់​ឮ​ពី​រឿង​ថ្មី​មួយ​នេះ​អត់?” , ឬ​ក៏ “ពេល​ណា iPhone ចេញ​ស៊េរី​ថ្មី?” ។


 
 
 

Commenti


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page