top of page

ផ្លែស្ពឺមានប្រយោជន៍ណាស់ សំរាប់ស្ត្រីមានផ្ទៃពោះ

  • khmer-press.com
  • Jun 12, 2015
  • 1 min read

carambola.jpg

ផ្លែស្ពឺជាប្រភេទ ផ្លែឈើព្រៃ ដែលមានរសជាតិឆ្ងាញ់គួរសម ។ វាមានសារធាតុចិញ្ចឹមជាច្រើន ហើយក៏មានប្រយោជន៍ណាស់ដែរ សំរាប់ស្ត្រីមានផ្ទៃពោះ ។ វាជាផ្លែឈើដែលសំបូរទៅដោយ ជាតិវីតាមីន A, C និង E ។ លើសពីនេះវាក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា Fiber, potassium, magnesium, phosphorus, sodium, calcium និង folic acid ដែលត្រូវការជាចាំបាច់ ដើម្បីទ្រទ្រង់ កំលាំងនៅដំណាក់កាលមានផ្ទៃពោះ ។ លើសពីនេះសំរាប់ស្ត្រីមានផ្ទៃពោះ ផ្លែស្ពឺនេះមានប្រសិទ្ធភាពណាស់ ក្នុងការដោះស្រាយជាមួយជំងឺជាច្រើន ដូចជាឈឺក្បាល, ក្អក, គ្រុន រឺសម្ពាធឈាមឡើងខ្ពស់ ។ ខាងក្រោមនេះជា ហេតុផលមួយចំនួន ដែលស្ត្រីមានផ្ទៃពោះ គួរតែញាុំវាអោយបាន ទៀងទាត់ជាប្រចាំ ៖

– ពង្រឹងប្រព័ន្ធភាពសាុំ ផលប្រយោជន៍ដំបូងគេ ដែលទទួលបានពីផ្លែស្ពឺគឺពង្រឹងប្រព័ន្ធភាពសាុំ ។ ញាុំផ្លែស្ពឺនឹង បង្កើនប្រព័ន្ធភាពសាុំ ពីការវាយប្រហារ ដែលបង្កឡើងដោយបាក់តេរីដ៏កំណាច់ រឺ មេរោគ ដោយស្វ័យប្រវត្តិ ។ ដោយសារតែផ្លែឈើនេះសំបូរទៅដោយវីតាមីន C ដូច្នេះវាល្អសំរាប់ស្ត្រីដែលមានផ្ទៃពោះ ហើយធ្វើអោយពួកគេមិនងាយឈឺ (ឆ្លងជំងឺផ្សេងៗ) ។

– សុខភាពភ្នែក មិនមែនមានតែការ៉ុតទេ ដែលអាចជួយដល់សុខភាពភ្នែក ។ ជាតិវីតាមីន A ដែលសំបូរនៅក្នុងផ្លែស្ពឺ ក៏ដើរតួរយ៉ាងសំខាន់ ក្នុងការការពារ និង ចិញ្ចឹមភ្នែករបស់អ្នកអោយមានសុខភាពល្អផងដែរ ។

– ជំនួយដល់ការរំលាយអាហារ ផ្លែស្ពឺមានប្រសិទ្ធភាពណាស់ ក្នុងដំណើរការរំលាយអាហារ ។ ស្ត្រីមានផ្ទៃពោះមួយចំនួន មានបញ្ហាជាមួយការរំលាយអាហារ ។ ដែលធ្វើអោយពួកគេទល់លាមក រឺរាគ ជាដើម ។ វាអាចការពារបាន ដោយការញាុំផ្លែស្ពឺ អោយបានទៀងទាត់ ។

– បញ្ចុះសំពាធឈាមខ្ពស់ ជាតិប៉ូតាស្យូ៉ម ដែលមាននៅក្នុងផ្លែស្ពឺ គឺមានប្រយោជន៍ណាស់ សំរាប់ស្ត្រីមានផ្ទៃពោះ ។ ប៉ូតាស្យ៉ូមដើរតួរជាអ្នកបញ្ចុះសំពាធឈាមខ្ពស់ ។ ការឡើងសំពាធឈាម⁣អាច បណ្តាលអោយគាំងបេះដូង ។

– ទប់ស្កាត់ជំងឺមហារីក វាជាប្រភពដែលសំបូរទៅដោយ សារធាតុប្រឆាំងអុកសីុតកម្មខ្ពស់ ដូច្នេះផ្លែស្ពឺអាច ទប់ស្កាត់ជំងឺមហារីក ។

អត្ថប្រយោជន៍ជាច្រើន ផ្សេងទៀតរបស់ផ្លែស្ពឺគឺ៖ – ព្យាបាលមុន – ដោះស្រាយបញ្ហាជំងឹទឹកនោមផ្អែម – ព្យាបាលជំងឺពងបែកក្នុងមាត់ – ល្អសំរាប់អ្នកជំងឺមហារីក – ព្យាបាលគ្រុន – ព្យាបាលក្អក – ដោះស្រាយបញ្ហាជាតិកូឡេស្តេរ៉ូល – ព្យាបាលការឈឺបំពង់ក – ដោះស្រាយបញ្ហារំលាយអាហារ – ព្យាបាលការឈឺក្បាល – ដំណោះស្រាយដ៏ល្អសំរាប់អ្នកលើសឈាម – ព្យាបាលការឈឺចាប់ក្នុងសន្លាក់

បញ្ជាក់៖ សំរាប់អ្នកដែលមាន​ជំងឺតំរង់នោម ត្រូវតែប្រយ័ត្នក្នុងការញាុំផ្លែស្ពឺ ៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page