top of page

ស្ដាប់​ចម្រៀង​​មាន​​​ប្រយោជន៍ ច្រើន​ហួស​ការ​ស្មាន

  • news.sabay.com.kh
  • Jun 11, 2015
  • 1 min read

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​ដើម្បី​លំហែ​អារម្មណ៍​នៅ​ពេល​ទំនេរ​ និង​ដើម្បី​បំបាត់​​អារម្មណ៍​ស្ដ្រេស។ ប៉ុន្តែ​​ធាតុ​ពិត​ទៅ ការ​ស្ដាប់​ចម្រៀង​ នៅ​មាន​ប្រយោជន៍ជា​ច្រើន​ទៀត ហួស​ពី​ការ​ស្មាន​របស់​ប្រិយមិត្ត។ អត្ថ​ប្រយោជន៍​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖

Women-music.jpg

បំបាត់​ភាព​តាន​តឹង

ការ​ស្ដាប់​ចម្រៀង​ដែល​អម​ដោយ​អក្សរ​បទ​ចម្រៀង ហើយ​ច្រៀង​តាម​​ ធ្វើ​​ឲ្យ​អារម្មណ៍​​តាន​តឹង​មួយ​ចំនួន​បាត់​រសាយ​ពី​ចិត្ត។

បង្កើន​ភាព​ស្វាហាប់​​​

ការ​ស្ដាប់​ចម្រៀង​ក៏​អាច​ជួយ​បង្កើន​ភាព​ស្វាហាប់​ដែរ ឧទាហរណ៍​បើ​​អ្នក​នៅ​ក្នុង​កន្លែង​ហាត់​ប្រាណ​ ហើយ​ស្ដាប់​បទ​ចម្រៀង​នោះ​ គឺ​ជួយ​ឲ្យ​អ្នក​មាន​ភាព​រហ័ស​រហួន​​ជាង​ពេល​មិន​ស្ដាប់។

​ជួយ​លើក​ទឹក​ចិត្ត

ការ​ស្ដាប់​បទ​ចម្រៀង​ណា​ដែល​​ជួយ​ជំរុញ​ទឹក​ចិត្ត​អ្នក ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជម្នះ​រាល់​បញ្ហា​ឧបសគ្គ​កើត​មាន និង​ការ​ប្រកួត​ប្រជែង។​

​​​​​បង្កើត​ភាព​រីក​រាយ

ពេល​ខ្លះ មាន​អារម្មណ៍​ពិបាក​ចិត្ត​​ ស្ដាប់​បទ​ចម្រៀង​​អាច​ជួយ​​ឲ្យ​មាន​អារម្មណ៍​រីក​រាយ​ឡើង​វិញ​។ ស្ដាប់​បទ​ចម្រៀង​ដែល​​សប្បាយ​ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល។

បង្កើន​ផលិតភាព​​ធ្វើ​ការ​

ស្ដាប់​បទ​ចម្រៀង​ជួយ​បង្កើន​ផលិតភាព​ការងារ​ផ្សេងៗ​ ដូច​ជា​កិច្ចការ​ផ្ទះ​ជា​ដើម​។ ​នៅ​ពេល​លឺ​បទ​ចម្រៀង គឺ​ធ្វើ​ឲ្យ​អ្នក​ស្វាហាប់​ក្នុង​ការ​ធ្វើ​កិច្ច​ការ​៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page