top of page

ទម្លាប់​ល្អ​ៗ៥យ៉ាង​ដែល​​លោក​អ្នក​មិន​គួរ​មើល​រំលង​ក្នុង​ពេល​អង្គុយ​ធ្វើការ!

  • thebnews.com
  • Jun 11, 2015
  • 1 min read

28243.jpg

ជា​ធម្មតានៅ​ពេល​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​នៅ ការិយាល័យ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ វា​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ជា​ច្រើន ជាពិសេស​នោះ​គឺ​ការ​ឈឺខ្នង កញ្ចឹងក និង ស្ពឹក​ស្រពន់​ដៃ​ជើង​ជាដើម។ ប្រសិន​បើ​អ្នក​តែងតែ​ជួប​បញ្ហា​នេះ អ្នក​គូរ​រក​វិធី​ដើម្បី​កែខៃ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើងវិញ ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ផលិតភាព​ការងារ និង សុខភាព​របស់​អ្នក។ ដើម្បី​ជៀសវាង​បញ្ហា​ជា​ច្រើន ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​យូរ​ពេក​នោះ​ អ្នក​ត្រូវតែ បង្កើត​ឥរិយាបថ​ល្អ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១) ទម្លាប់​អង្គុយ​ឲ្យ​ត្រង់​ខ្លួន អ្នក​មិន​គួរ​អង្គុយ​ធ្វើការ ​ដែល​មាន​សភាព​វៀច​ខ្លួន​នោះ​ទេ ព្រោះ​វា​បង្ក​ឲ្យ​អ្នក​ឆាប់​​ឈឺ​ចាប់​ត្រង់​ចង្កេះ ឬ ខ្នង​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ច្រើន​ម៉ោង​ជាប់​គ្នា។​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ អ្នក​គួរ​បង្កើត​ទម្លាប់​អង្គុយ​ឲ្យ​បាន​ត្រង់​ខ្លួន។

២) ប្រើ​កៅអី​ដែល​អាច​បត់បែន​បាន ជា​ធម្មតា​ទេ នៅពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​តែ​មួយ​កន្លែង​យូរ​ពេក​ក្នុង​ការិយាល័យ​​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺ​ខ្នង។ ប្រសិន​បើ​អ្នក​ប្រើប្រាស់​កៅអី​ធម្មតា​នោះ វា​មិន​អាច​ជួយ​អ្វី​ច្រើន​ដល់​អ្នក​នោះ​ទេ។ ដូច្នេះ​ជម្រើស​ដ៏​ល្អ អ្នក​គួរ​ជ្រើសរើស​កៅអី​ណា​ដែល​អាច បត់បែន​តាម​​កម្រិត​ដែល​​ចង់​បាន​។ មានន័យថា កៅអី​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​​អ្នក​​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​បាន​ច្រើន នៅពេល​ដែល​​ផ្អែក​​នៅ​លើ​វា។

៣) លាត​ដៃ​ឲ្យ​ត្រង់ និង ស្មើគ្នា​លើ​ Keyboard កុំព្យូទ័រ មាន​មនុស្ស​ជាច្រើន ជួប​ប្រទះ​បញ្ហា​ឈឺ​ចាប់​ ឬ ចុក​រមួល​សន្លាក់ដៃ ដូចជា ឈឺ​កដៃ ឬ ម្រាមដៃ នៅ​ពេល​ដែល​ពួក​គេ​វាយ​អត្ថបទ​ជា​ច្រើន​ម៉ោង​។ ហេតុផល​សំខាន់ ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ គឺ​មក​ពី ខ្វះ​ចំណេះដឹង​ក្នុង​ការ​ដាក់ដៃ​លើ​ Keyboard ។ នៅ​ពេល​ដែល​វាយ​អត្ថបទ​ផ្សេងៗ​នោះ អ្នក​គួរ​តែ​ដាក់​ដៃ​ទាំងពីរ​របស់​អ្នក​ឲ្យ​បាន​ត្រង់ និង ស្មើគ្នា​លើ Keyboard ហើយ​ស្ថិត​នៅ​ចម្ងាយ​សម​ល្មម​សម្រាប់​អ្នក មានន័យថា មិន​គួរ​ប្រើ Keyboard នៅ​ចម្ងាយ​ឆ្ងាយ​ពី​ដៃ​អ្នក​ពេក និងជិត​ពេក​នោះ​ទេ។ កា​រដាក់​ដៃ​ឲ្យ​ត្រូវ​ទីតាំង អាច​ជួយ​ឲ្យ​អ្នក​អាច​ជៀស​វាង ការ​ឈឺ​ចាប់​សន្លាក់​ដៃ ដែល​បណ្តាល​មក​ពី​ចលនា​នៃ​ការ​វាយ​អត្ថបទ​ផ្សេងៗ។

៤) រក្សា​លំនឹង​ក្បាល​ឲ្យ​សមស្រប នៅ​ពេល​ដែល​ធ្វើការ មាន​មនុស្ស​ជា​ច្រើន​តែង​ត្អូញត្អែរ​ថា​ មាន​អាការៈ​ឈឺ​កញ្ចឹងក។ បញ្ហា​នេះ បណ្តាល​មក​ពី​កង្វះ​ការ​រក្សា​លំ​នឹង​ក្បាល។ អ្នក​គួរ​តែ​ព្យាយាម​រក្សា​លំនឹង​ឲ្យ​បាន​ល្អ ដោយ​រក្សា​លំនឹង​ត្រង់​ចំណុច​ណា​មួយ​ដែល​អ្នក​គិត​ថា ល្អ​សម្រាប់​អ្នក ជាពិសេស​រាល់​ពេល​​សម្លឹង​មើល​កុំព្យូទ័រ​តែ​ម្តង ពោល​គឺ មិន​ត្រូវ​ឈ្ងោក​ក្បាល​ពេក ឬ ងើយ​ពេក​នោះ​ទេ ព្រោះ​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ឈឺ​កញ្ចឹងក​ជា​មិន​ខាន។

៥) ឆ្លៀត​ពេលសម្រាក និង ធ្វើ​ចលនា ខណៈ​​អ្នក​កំពុង​ធ្វើ​ការ​ជា​ច្រើន​នោះ ​វា​ជៀស​មិន​ផុត​ពី​ការ​ឈឺ​ចុកចាប់​នៅ​តាម​សន្លាក់ដៃ​ជើង​ផ្សេងៗ​នោះ​ទេ ដូច្នេះ​អ្នក​មិន​គួរ​បន្ត​ធ្វើ​ការ​ទៀត​ឡើយ។ មានន័យថា អ្នក​គួរ​សម្រាក​បន្តិច​សិន ដើម្បី​យក​ពេល​នេះ​មក​ធ្វើ​ចលនា​ដៃ​ជើង និង ដង​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​វិញ៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page