តើស្ត្រីមានផ្ទៃពោះគួរតែបិរភោគល្មុតទុំដែរ ឬទេ?
- http://mungkulkar.com/
- Jun 11, 2015
- 1 min read

ល្មុតទុំគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប្រូតេអ៊ីនសម្រាប់រាងកាយ ជាពិសេសវាអាចផ្តល់ថាមពលភ្លាមៗដល់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះល្មុតទុំអាចការពារ និងជួយព្យាបាលជំងឺជាច្រើនមុខទៀតផង។
ផ្តល់ថាមពលភ្លាមៗ
ល្មុតទុំមានផ្ទុកកម្រិតជាតិស្ករខ្ពស់ ដែលអាចជួយផ្តល់ថាមពលដល់រាងកាយភ្លាមៗក្នុងរយៈពេលប៉ុន្មាននាទី។ នេះហើយជាមូលហេតុដែលវាក្លាយជាផ្លែឈើដ៏ល្អសម្រាប់បន្ថែមថាមពលដល់ស្ត្រីមានផ្ទៃពោះ។
ដូចគ្នានេះផងដែរ កម្រិតខ្ពស់នៃជាតិស្ករ និងសារធាតុចិញ្ចឹមដ៏សំខាន់ ធ្វើឲ្យល្មុតមានប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីដែលមានផ្ទៃពោះ និងបំបៅដោះកូន។
កាត់បន្ថយការទល់លាមក
ល្មុតអាចជួយព្យាបាលការទល់លាមក ដោយគ្រាន់តែបរិភោគពីរដងក្នុងមួយថ្ងៃ ហើយម្តងមួយផ្លែឲ្យបានទៀតទាត់។
ព្យាបាលជំងឺរាគរូស
ទឹកល្មុត ១៥-២០ ក្រាម, ទឹក ២០០មីលីលីត្រ យកទៅរំងាស់ឲ្យពុះតិចៗរហូតសល់ទឹកប្រហែលជា ១០០មីលីលីត្រ សម្រាប់ផឹកពីរដងក្នុងមួយថ្ងៃ។ រយៈពេល ១៥នាទី ក្រោយពីបរិភោគអាហារទើបផឹក ធ្វើបែបនេះឲ្យបាន ៣-៥ ថ្ងៃជំងឺនឹងជា។
ប្រឆាំងការរលាក, ការពារបាក់តេរី
សារធាតុនៅក្នុងផ្លែល្មុតត្រូបានគេចាត់ទុកថាជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ល្អបំផុត។ ក្រៅពីសតម្ថភាពជួយទប់ស្កាត់ជំងឺដូចជា បំពង់អាហារ, រលាកក្រពះ ពោះវៀន, កាត់បន្ថយការហើយ និងការឈឺចាប់។ មិនតែប៉ុណ្ណោះសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ត្រូវបានរកឃើញនៅក្នុងផ្លែឈើជួយឲ្យរាងកាយទប់ទល់នឹងមេរោគយ៉ាងមានប្រសិទ្ធភាព។
ក្អក, ផ្តាសាយ
នៅពេលដែលក្អក, ផ្តាសាយ ឬជំងឺផ្លូវដង្ហើម កុំមើលរំលងល្មុតឲ្យសោះ។ ផ្លែឈើនេះនឹងជួយកម្ចាត់ស្លេស, កំហាកក្នុងច្រមុះ និងរលាកផ្លូវដង្ហើម ដោយហេតុនេះហើយទើបអាចកាត់បន្ថយការក្អក និងជំងឺផ្តាសាយ។
កាត់បន្ថយការហើម
ល្មុតមានសារធាតុដ៏មានប្រសិទ្ធិភាពក្នុងការជួយបញ្ចេញកាកសំណល់មិនល្អចេញពីរាងកាយរបស់អ្នកម្តាយ ដោយការនោមញឹក។ វាអាចជួយរក្សាកម្រិតទឹកក្នុងរាងកាយ ទប់ស្កាត់ការចាល់ជាតិទឹកនៅក្នុងខ្លួនមនុស្សដែលនាំឲ្យមានជំងឺហើម។
មិនត្រឹមតែប៉ុណ្ណោះផ្លែល្មុត អាចជួយការពារការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ និងអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះដូចជា កូនកើតមិនគ្រប់ខែ, ការរលូតកូន, ឆ្លងមេរោគដល់ទារក៕
Comments