អត្ថប្រយោជន៍ របស់ផ្លែស្ត្របឺរី ដែលអ្នកមិនធ្លាប់ដឹង
- health.com.kh
- Jun 8, 2015
- 1 min read

ផ្លែស្ត្របឺរី ត្រូវបានពិភពលោកដឹង និងទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ ប៉ុន្តែ អ្នកពិតជាមិនដឹងថា វាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់យើងនោះទេ។ បន្ទាប់ពីរសជាតិដ៏អស្ចារ្យ ស្ត្របឺរី ក៏មានឥទ្ធិពលដ៏ខ្លាំងក្លាមួយចំនួន ចំពោះសុខភាព និងអាចជួយប្រឆាំង នឹងជំងឺខុសៗគ្នា ជាច្រើនផងដែរ។
ជួយឱ្យធ្មេញសស្អាត នៅពេលអ្នកគិតថា ចង់ព្យាបាលធ្មេញឱ្យស នោះអ្នកមិនគួរចំណាយលុយឥតប្រយោជន៍ ឱ្យពេទ្យធ្មេញទេ តែអ្នកគួរតែយកពេល មកញ៉ាំស្ត្របឺរីវិញទៅ។ ដោយសារតែស្ត្របឺរី មានវីតាមីន C ខ្ពស់ ដូច្នេះ វាអាចទៅបំបែកកំណកធ្មេញ ដែលនាំឱ្យធ្មេញ ទៅជាលឿងបាន។
បន្ថយការប្រឈមមុខ នឹងជំងឺបេះដូង ជំងឺបេះដូង គឺជាឃាតករលេខមួយ ហើយក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ តាមរយៈការញ៉ាំអាហារត្រឹមត្រូវ អ្នកពិតជាអាចបន្ថយឱកាស កើតជំងឺគាំងបេះដូងបាន ហើយស្ត្របឺរី គួរតែជាផ្នែកមួយ នៃរបបអាហារផ្តល់សុខភាព របស់លោកអ្នកហើយ។ សារធាតុអាស៊ីត Ellagic Acid នឹងជួយគ្រប់គ្រង LDL ដែលជាកូឡេស្តេរ៉ុលអាក្រក់ ហើយស្ត្របឺរី ក៏ជាអាហារផ្តល់អាស៊ីតប្រភេទនេះដែរ។ ក្រៅពីនេះ វីតាមីន C នឹងជួយពង្រឹង ដល់សរសៃឈាម ឱ្យកាន់តែរឹងមាំថែមទៀត។
បន្ថយភាពចាស់ មនុស្សយើងមើលទៅចាស់ ដោយសារតែ កោសិកាជាច្រើនក្នុងរាងកាយ ជាអ្នកធ្វើឱ្យចាស់ ប៉ុន្តែ ដំណើរការមួយនេះ អាចនឹងថយចុះបាន។ ដោយសារតែការប៉ះពាល់ នឹងសារធាតុពុល និងពន្លឺព្រះអាទិត្យ ស្បែកនឹងកាន់តែឆាប់ចាស់ ប៉ុន្តែ បើសិនជាអ្នកប្រើប្រាស់អ្វី ដែលជាធម្មជាតិ និងស្វែងរកដំណោះស្រាយវិញនោះ អ្នកនឹងអាចឱ្យរឿងមួយចំនួន មានតុល្យភាពវិញបាន។ ផ្លែស្ត្របឺរី គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា សម្រាប់ប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាអ្នកនាំឱ្យឆាប់ចាស់បាន។ យោងទៅតាមការសិក្សា បានឱ្យដឹងថា អ្នកនឹងអាចបង្កើនចំនួនអង់ទីអុកស៊ីដង់គ្រប់គ្រាន់ ក្រោយពីញ៉ាំផ្លែស្ត្របឺរី បានកន្លះម៉ោង។
មានប្រយោជន៍ ដល់អ្នកមានបញ្ហាកើតមុន ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកចំណាយពេល តែកន្លះម៉ោងលើការបង្កើតម៉ាស ធ្វើពីស្ត្របឺរីនោះ អ្នកនឹងទទួលបាននូវឱសថ សម្រាប់ប្រឆាំងនឹងជំងឺមុន និងស្បែកមុខជ្រីវជ្រួញ ដ៏អស្ចារ្យមួយមិនខាន។ អង់ទីអុកស៊ីដង់ របស់ផ្លែស្ត្របឺរី នឹងធ្វើការខុសៗគ្នា បើសិនជាអ្នកលាបវា លើស្បែកដោយផ្ទាល់ ជំនួសការញ៉ាំនោះ។
បង្កើនអ័រម៉ូនសប្បាយចិត្ត ការបាក់ទឹកចិត្ត បណ្តាលមកពីស្ថានភាពផ្លូវចិត្ត ប៉ុន្តែ មិនមែនមានន័យថា អ្នកមិនអាចទប់ស្កាត់វាបាន ដោយការញ៉ាំអាហារធម្មជាតិនោះទេ។ ដូច្នេះ លើកក្រោយ ពេលដែលអ្នកចាប់ផ្តើមយល់ថា មិនសប្បាយចិត្ត ចូរព្យាយាមញ៉ាំផ្លែស្ត្របឺរីទៅ ព្រោះធាតុផ្សំរបស់វា អាចជួយបង្ការសារធាតុ Homocystein ចេញច្រើន ហើយក៏អាចជំរុញដល់ឈាម នាំជីវជាតិទៅខួរក្បាលបានល្អដែរ។
ប្រឆាំងនឹងមហារីក វាពិតជាអស្ចារ្យណាស់ ដែលផ្លែឈើតូចៗទាំងនេះ មានឥទ្ធិពលលើសពីធម្មតា ដល់រាងកាយមនុស្សយើង។ ឥទ្ធិពលជាអង់ទីអុកស៊ីដង់ផង និងប្រឆាំងការរលាកផង របស់ផ្លែស្ត្របឺរី អាចបន្ថយការលូតលាស់ដុំសាច់ និងកុំឱ្យដុំសាច់នោះ រាលដាលទៅកន្លែងផ្សេងបាន៕
Comments