វិធីធ្វើខ្ទឹមជ្រក់ពងទាកូន
- mungkulkar.com
- Jun 8, 2015
- 1 min read
វិធីធ្វើ ជ្រក់ខ្ទឹមស ដែលអ្នកអាចទៅវាមកញ៉ាំផ្ទាប់ជាមួយពងទាកូន ឬក៏ត្រីចៀនបាន។ ខាងក្រោមនេះគឺជាវិធីធ្វើ៖
+ គ្រឿងផ្សំ
- ខ្ទឹមស ១គីឡូ ចិតជាចំណិតស្តើង (ត្រាំទឹកឲ្យរីកសំបកមុននិងចិត)
- ម្ទេសទឹក ២៥០ក្រាម
- ស្ករស ២៥០ក្រាម
- ប៊ីចេង ១ស្លាបព្រាបាយ
- ទឹកខ្មេះ ២ស្លាព្រាបាយ
+ វិធីធ្វើ
១. មុនដំបូងយកម្ទេសទឹកមកឆាជាមួយស្ករស និងប៊ីចេង។
២. បន្ទាប់ពីឆារួចហើយទុកវាឲ្យត្រជាក់ទើបយកខ្ទឹមសដែលចិតរួចមកច្របល់ឲ្យសព្វ។
៣. យកទឹកខ្មេះដាក់ចូលច្របល់បញ្ចូលជាមួយគ្នាដែរឲ្យចូលរសជាតិ រួចភ្លក់មើលតាមចំណូលចិត្ត។
៤. ផ្អាប់ទុកចោល ១ម៉ោងដើម្បីឲ្យបាត់ជាតិហាងជាការស្រេច ប៉ុន្តែជ្រក់នេះមិនអាចទុកញ៉ាំបានយូរទេ៕

Comments