top of page

របៀប​កាត់បន្ថយសម្ពាធឈាម​ឡើងខ្ពស់ដោយមិនចាប់​ប្រើថ្នាំ

  • mungkulkar.com
  • Jun 8, 2015
  • 1 min read

មាន​មនុស្សជាច្រើន​កំពុងតែប្រឈមមុខ​នឹង​បញ្ហាសម្ពាធឈាម​ឡើងខ្ពស់ ហើយ​ផលប៉ះពាល់ដល់សុខភាព​អ្នក​ជំងឺគឺមានរយៈពេលវែង។ វាអាចបង្កឲ្យ​មាន​ជំងឺសសៃឈាម​, ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។

ក្នុងស្ថានភាព​នេះ​អ្នកអាចប្រើប្រាស់វិធីសាស្ត្រ​មួយ​សាមញ្ញៗចំនួន​ដើម្បីកាត់បន្ថយសម្ពាធឈាម​ខ្ពស់បាន ដោយ​មិន​បាច់ប្រើថ្នាំ។ វិធីសាស្ត្រទាំងនោះ​រួមបញ្ចូលទាំង​ការ​ហាត់ប្រាណ, ចំណីអាហារ និង​ការផ្លាស់ប្តូររបៀបរស់នៅ។

ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ​ជាទៀងទាត់ គឺជាវិធីសាស្ត្រ​ដ៏ល្អបំផុត​ក្នុងការកាត់បន្ថយសម្ពាធឈាម។ យ៉ាងហោចណាស់ ៣០ ទៅ៦០ នាទីនៃការ​ហាត់ប្រាណ​ពីរបីដង​ក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ។

កាត់បន្ថយការផឹកគ្រឿងស្រវឹង

កាត់បន្ថយការទទួលទាន​គ្រឿង​ស្រវឹង​ធ្វើឲ្យរាងកាយ​របស់​អ្នក​មាន​សុខភាពល្អ។ ញ៉ាំ​ស្រាមួយកែវ​ក្នុងមួយថ្ងៃចំពោះស្ត្រី និង​ ពីរកែវ​ក្នុងមួយថ្ងៃសម្រាប់បុរស ត្រូវបាន​គេ​ចាត់ទុកថា​ជាកម្រិត​មធ្យម​ដែលមិនប៉ះពាល់ដល់សុខភាព។

សម្រកទម្ងន់

ប្រសិនបើ​អ្នកអាចបន្ថយទម្ងន់ត្រឹមតែបួន ផោន អ្នកនឹងមាន​អារម្មណ៍ថា ស្ថានភាព​សុខភាព​របស់​អ្នកត្រូវបានផ្លាស់ប្តូររួចទៅហើយ។ តែបើ​អ្នកអាច​សម្រកបាន​ច្រើន​ជាង​នេះ​ បញ្ហា​សម្ពាធឈាមដែលត្រូវប្រឈមក៏កាន់តែតិចដែរ។

គ្រប់គ្រងស្ត្រេស

ស្ត្រេស​គឺជាមូលហេតុ​ដែលបង្កឲ្យកើតជំងឺ​ច្រើន ហើយ​ក៏អាចបណ្តោលឲ្យ​កើត​ជំងឺសម្ពាធឈាមឡើងខ្ពស់ដែរ។ ជៀសវាងស្ថានភាព​ស្ត្រេស ហើយប្រសិនបើអ្នក​ដឹងខ្លួនថា​ជួបនឹង​ស្ថានភាព​បែបនេះ សូម​ព្យាយាមដក​ដង្ហើម​ឲ្យបា​នជ្រៅៗព្រោះវាអាចជួយសម្រួលឲ្យមាន​អារម្មណ៍ត្រឡប់ទៅរកភាពដើមវិញ៕

1433736827.jpg


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page