មូលហេតុ ៤ យ៉ាងនៃការបង្កជំងឺមហារីក ដែលអ្នកគិតមិនដល់
- mungkulkar.com
- Jun 8, 2015
- 1 min read
ការកកើតនៃជំងឺមហារីកមិនមែនបណ្តោលមកពីការបរិភោគចំណីអាហារតែមួយមុខនោះឡើយ សូម្បីតែទម្លាប់នៃការរស់នៅរបស់យើងប្រចាំថ្ងៃក៏អាចបង្កជាជំងឺមហារីកបានដែល។ ជាពិសេសនោះគឺមូលហេតុ ៤ យ៉ាងដូចខាងក្រោម ដែលគ្មាននណាម្នាក់នឹកស្មានមិនដល់ថា អាចបង្កទៅជាជំងឺមហារីកនោះឡើយ។

ការផ្លាស់ប្តូរពេលចូលគេង
ដោយសារតែលក្ខណ្ឌការងារ ធ្វើឲ្យស្ត្រីមួយចំនួនត្រូវបង្ខំចិត្តផ្លាស់ប្តូរទម្លាប់នៃការគេរបស់ខ្លួន។ តាមការសិក្សាមួយចំនួនបានរកឃើញថា ចំពោះអ្នកដែរធ្វើការយប់ត្រូវបានផ្លាស់ប្តូរការគេង ជាពិសេសចំពោះស្ត្រីគឺមានហានិភ័យនៃជំងឺមហារីក។ បើទោះបីជាប្រេកងនៃការផ្លាស់ប្តូរពេលវេលាគេងនៅពេលយប់ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ក៏ហានិភ័យនៃជំងឺមហារីកនៅតែកើតមានខ្ពស់ដដែល។
ក្លិនក្រអូបនៅក្នុងបន្ទប់
បើយោងតាមការស្រាវជ្រាវដោយសម្ព័នសមាគម អាមេរិក (FASEB) បានធ្វើការពិសោធន៍នៅក្នុងឆ្នាំ ២០១១ បានរកឃើញថា សារធាតុ Phthalates ដែលមាននៅក្នុងផលិផលសម្រាប់បាញ់នៅក្នុងបន្ទប់ធ្វើឲ្យមានភាពក្រអូប អាចមានសក្តានុពលបង្កឲ្យកើតជំងឺមហារីក។
ផលិតផលសម្រាប់កម្ចាត់ក្លិនមាត់
ថ្វីត្បិតតែផលិតផលសម្រាប់កម្ចាត់ក្លិនមាត់ អាចជួយឲ្យមាត់លេងមានក្លិនក៏ដោយ ប៉ុន្តែវាអាចបង្កឲ្យកើតជំងឺមហារីក។ នៅក្នុងផលិតផល បំបាត់ក្លិនមាត់ មានជាតិអាកុលខ្ពស់អាចធ្វើឲ្យខូចជាលិកាមាត់ និងបង្កឲ្យមានជំងឺមហារីក។ ដើម្បីសុវត្ថិភាពអ្នកគួរតែយកថ្នាំដែលលាងជម្រះមាត់របស់អ្នកជាមួយនឹងថ្នាំដុសធ្មេល្អជាង។
អាវទ្រនាប់
នេះបើយោងតាមអ្នកជំនាញដែលបានធ្វើការសិក្សានៅឆ្នាំ ១៩៩៥ បានបង្ហាញថា ការពាក់អាវទ្រាន់បង្កើនហានិភ័យនៃជំងឺមហារីកសុដន់បាន។ ទោះបីជាលទ្ធផលនៃការសិក្សានេះមិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់បន្ថែមទៀត ប៉ុន្តែអ្នកវិទ្យាសស្ត្រនៅតែជឿថា ស្ត្រីដែលពាក់អាវទ្រានាប់រឹតតឹងនឹងជូបនូវបញ្ហាជំងឺនេះ៕
Comments