កូនក្រមុំដែលចង់បានរាងស្អាតគួរតែតមអាហារ ៦ សប្តាហ៍មុនពេលរៀបការ
- mungkulkar
- Jun 8, 2015
- 1 min read

គ្មានវិធីសម្រកទម្ងន់ណាល្អជាងវិធីមួយនេះទេ ព្រោះវាអាចជួយរៀបចំទម្លាប់នៃការទទួលទានអាហារដើម្បីសុខភាព និងលំហាត់ប្រាណក្រោយពេលរៀបការរួច។ អ្នកមិនគួរធ្វើអ្វីតាមចិត្តក្នុងថ្ងៃរៀបការរបស់អ្នកនោះទេ ផ្ទុយទៅវិញត្រូវសម្លឹងមើលការបង្កើតអនុស្សាវរីយ៏ក្នុងឆាកជីវិតដើម្បីសុខភាពល្អ។
ទទួលទានទឹកឲ្យបានច្រើន
ក្រៅពីបំពេញការស្រេកទឹករបស់អ្នក ទឹកក៏អាចជួយកម្ចាត់សារធាតុពុលចេញពីរាងកាយរបស់អ្នក និងជួយឲ្យអ្នកលែងចង់ទទួលទានអាហារសម្រន់ថែមទៀត។ ទទួលទានទឹកឲ្យបាន ៨ កែវក្នុង ១ ថ្ងៃជាបរិមាណដែលអាចទទួលបានល្អបំផុត ប៉ុន្តែតម្រូវការបរិមាណទឹកក្នុងរាងកាយអាស្រ័យលើទម្ងន់របស់អ្នក។
កាត់បន្ថយការទទួលទានអាហារ
ការទទួលទានច្រើនពេកគឺជាឧបសគ្គមួយដ៏ធំបំផុតប្រឈមនឹងការឡើងទម្ងន់។ អ្នកអាចទទួលទានតិចហើយអាចទទួលទានបន្ថែមលើនេះទៀតប្រសិនបើអ្នកនៅតែមានអារម្មណ៍ឃ្លាន។ ជម្រើសល្អ អ្នកអាចទទួលទានក្នុងបរិមាណតិចតែអាច ៤ ទៅ ៥ ពេលក្នុង ១ ថ្ងៃខុសពីអាហារ ៣ ពេលធំៗ។ អ្នកត្រូវប្រាកដផងដែរថាអ្នកពិតជាមិនចង់ទទួលទានអាហារ ៣ ពេលធំៗទៀតទេនៅពេលអ្នកអង្គុយទទួលទាន។
កាត់បន្ថយការទទួលទានសូរា
ការទទួលទានសូរាមួយកែវធ្វើឲ្យថាមពលរបស់អ្នកឡើងដល់ជាង ១៥០ កាឡូរី។ បើសិនអ្នកមានទម្លាប់ទទួលទានសូរា ២ ទៅ ៣កែវក្នុង ១សប្តាហ៏ គួរកាត់បន្ថយការទទួលទានវាព្រោះអាចជួយសង្គ្រោះអ្នកពីការឡើងថាមពលដល់ទៅរាប់រយកាឡូរី។ អ្នកអាចទទួលទានសូរាសម្រាប់ឱកាសពិសេសម្តងម្កាលបាន។
រៀបចំគោលដៅពិតប្រាកដ
ប្រសិនបើថ្ងៃរៀបការរបស់អ្នកនឹងមកដល់ក្នុងរយៈពេល ៦ សប្តាហ៏ខាងមុខទៀត កុំរំពឹងទុកថានឹងសម្រកទម្ងន់ដល់ទៅ ២០ ផោនក្នុងកំឡុងពេលនោះឲ្យសោះ។ អ្នកអាចរំពឹងទុកថានឹងសម្រកទម្ងន់តិចជាង ២ ផោនក្នុង ១ សប្តាហ៏។ គួរឲ្យអ្នកកំដរស្រីជួយជម្រុញ និងអង្រួនអ្នកឲ្យដើរលើគោលដៅត្រឹមត្រូវនៅពេលអ្នកចង់ទទួលទានច្រើនពេក ឬក៏បញ្ឈប់ការធ្វើលំហាត់ប្រាណ។ នៅពេលថ្ងៃរៀបការជិតមកដល់ ត្រូវរក្សាគំនិតដូចខាងលើទាំងអស់នៅក្នុងចិត្តដើម្បីជួយឲ្យអ្នកមើលទៅមានសម្រស់ស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចងចាំថាមនុស្សគ្រប់គ្នានៅថ្ងៃរៀបការនឹងគិតថាអ្នកជាកូនក្រមុំដែលស្អាតជាងគេដែលមិនធ្លាប់នឹកស្មានដល់៕
Comments