ផ្កាម្លិះមិនត្រឹមតែ មានក្លិនក្រអូប ប៉ុណ្ណោះទេ ប៉ុន្តែវាមាន អត្ថប្រយោជន៍ណាស់ ចំពោះសុខភាព និង សម្រស់
- khmer-press.com
- Jun 5, 2015
- 1 min read
ផ្កាម្លិះមានក្លិន ក្រអូបខ្លាំងណាស់ ។ ប៉ុន្តែប្រហែលជា អ្នកមិនធ្លាប់ដឹងពីមុនមកទេថា វាមានអត្ថប្រយោជន៍ណាស់ ចំពោះសុខភាព និង សម្រស់ ។ ខាងក្រោមនេះ អត្ថប្រយោជន៍ ចំពោះសុខភាព និង សម្រស់ ៖

ចំពោះសុខភាព – ជួយអោយមាន តុល្យភាពកំរិតជាតិស្ករ ក្នុងឈាម ញុំាទឹកផ្កាម្លិះ រឺតែផ្កាម្លិះ គឺជាវិធីដ៏ងាយស្រួល ក្នុងការទប់ស្កាត់ជំងឺនោមផ្អែម ។ វាជួយគ្រប់គ្រង កំរិតជាតិស្ករ និង កំរិតគ្លុយកូស ដែលបង្វែរវាអោយមក គ្រប់គ្រងជំងឺទឹកនោមផ្អែម ។
- សំអាតពោះវៀន អត្ថប្រយោជន៍ ដ៏អស្ចារ្យរបស់តែម្លិះ គឺវាជួយធ្វើ សុខភាពពោះវៀន មានភាពប្រសើរឡើង ។ វាជួយកាត់បន្ថយ បញ្ហាក្រពះដែលទាក់ទងនឹង ការរំលាយអាហារ, ការទល់លាមក, រលាកក្រពះ, រលាកពោះវៀន និង ការហើមពោះជាដើម ។ ញុំាតែផ្កាម្លិះមួយថ្ងៃ មួយពែង ដើម្បីបណ្តេញជាតិ អាក្រក់អោយមកតាមលាមក និង ទឹកនោម ។ – ល្អសំរាប់ការសម្រកទំងន់ អ្នកដែលចង់សម្រកទំងន់ គួរតែជ្រើសរើស តែផ្កាម្លិះ បន្ថែមចូលទៅក្នុង របបអាហាររបស់ពួកគេ ។ វាដុតជាតិខ្លាញ់ និង ជួយបញ្ចុះទំងន់ ។ វាផ្ទុកទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម និង ជាតិកាហ្វេអ៊ីន ច្បាស់លាស់មួយ ដែលមានឈ្មោះថា EGCG ដែលជួយក្នុងការបញ្ចុះទំងន់ ។
– បន្ធូរអារម្មណ៍ស្ត្រេស ក្លិនឈ្ងុយរបស់តែម្លិះ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើខួរក្បាលរបស់យើង ។ វាបន្ថយប្រព័ន្ធសរសៃប្រសាទ និង សំរាល ភាពតានតឹង ។
ចំពោះសម្រស់ – ម៉ាស្សា យកប្រេងផ្កាម្លិះបន្តិច មកធ្វើការម៉ាស្សា សព្វរាងកាយ ។ វាល្អណាស់ ក្នុងការព្យាបាល ការប្រេះកែងជើង និង ស្បែកដែលស្ងួតងាប់ ។
– ក្រែមលាបខ្លួន លាយប្រេងដូង ១ ស្លាបព្រាបាយ ជាមួយនឹង ប្រេងផ្កាម្លិះ ១ ស្លាបព្រាបាយ ។ កូរបញ្ជូលគ្នាអោយសព្វ រួចលាបទៅលើរាងកាយ របស់អ្នក ។ វាជួយព្យាបាល ស្នាមក្រិន និង ស្នាមជ្រួញ, អ្នកអាចប្រើវាជាប្រចាំ ធ្វើជាក្រែមការពារ កំដៅថ្ងៃ រឺក្រែមលាបពេលយប់ ក៏បាន ។
– ថែរក្សាស្បែក លាយទឹកផ្កាម្លិះ ជាមួយ baking soda ហើយដុសទៅលើមុខ របស់អ្នកដើម្បី សំអាតស្បែក និង ធ្វើអោយស្បែកភ្លឺថ្លា ។ ធ្វើវាម្តងក្នុងមួយសប្តាហ៍ ៕
Comentarios