top of page

ទឹកក្រូច​ឆ្មារ​ជា​ឱសថ​ជួយ​ទប់ទល់​នឹង​ជំងឺ​ក្អក

  • ann.com.kh
  • Jun 4, 2015
  • 1 min read

glass-of-lemonade_-jpg.jpg

ទឹកក្រូច​ឆ្មារ​ជា​ប្រភេទ​ភេសជ្ជៈ សាមញ្ញ ដែល​ងាយស្រួល​ធ្វើ ដែលមាន​ការចំណាយ​ទាប ហើយក៏​ត្រូវបាន​គេ​ពេញ និយម​គួរសម វា​មានគុណ​ប្រយោជន៍​ក្នុងការ បំបាត់​ការ​ស្រេក​ទឹកបាន​។ មិនតែប៉ុណ្ណោះ​ភេសជ្ជៈ​នេះ​ក៏មាន​ប្រសិទ្ធភាព​ក្នុង​ការកែ​អាការ​ក្អក​ដែល បណ្តាល​ពី​ជំងឺ​ផ្តាសាយ តឹង​ច្រមុះ ហៀរ​សំបោរ​និង​ស្អក​-​ក បានដែរ ។​ ​ទឹកក្រូច​ឆ្មារ​ទាំង​សំបក​លឿង​និង​សំបក​ខៀវ​សុទ្ធតែ​សម្បូរ​ទៅដោយ​វីតាមីន C និង B1 ព្រមទាំង​មាន​សារធាតុ​រ៉ែ​ជាច្រើន​ទៀត​ដែល​អាច​ចាត់ទុកជា​ឱសថ​រុក្ខជាតិ បំបាត់​អាការ​ក្អក​យ៉ាង​ពូកែ​មួយ​បាន​។​ ​ជាងនេះទៀត វា​ក៏មាន​ផ្ទុក​សារធាតុ ស៊ី​ណេ​ព្រី​ន ដែល​មានគុណ​តម្លៃ​ក្នុងការ​បន្ថយ​អាការ​តឹង​ច្រមុះ បាន​ទៀតផង​។ សម្រាប់​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​កែ​អាការ​ក្អក ស្អក​-​ក មិនគួរ​ក្លា​ស្សេវា​ឲ្យ​ត្រជាក់​ទេ គួរ​យក​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧណ្ហៗ ឬ​ជា​ទឹក​ក្រូចឆ្មារ​សីតុណ្ហភាព​ធ​ម្ម​តា​ទើប​មាន​ប្រសិទ្ធភាព​។ ព្រោះ​ក្នុងករណីនេះ​វា​មិនអាច​សម្រាល​អាការ​ក្អក​បានទេ អ្នក​មិនគួរ​បន្ត​ទទួលទាន​វា​ទៀតឡើយ ហើយ​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ម្តង​៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page