ស្វាយទុំក៏មានអត្ថប្រយោជន៍ជួយឲ្យស្បែកស្រស់ថ្លារដែរ
- mungkulkar
- Jun 3, 2015
- 1 min read

វីតាមីន E ជាផ្នែកមួយដ៏សំខាន់នៃសារធាតុចិញ្ចឹមសម្រាប់រក្សាស្បែក និសក់ឲ្យមានសុខភាពល្អ។ ដោយឡែកផ្លែស្វាយក៏សម្បូរទៅដោយវីតាមីនដែលល្អបំផុតសម្រាប់សុខភាពសម្រស់របស់អ្នកផងដែរ។ អ្នកអាចប្រើប្រាស់ផ្លែស្វាដើម្បីកម្ចាត់រោគមុន និងបញ្ហាស្បែកផ្សេងៗ ហើយផ្លែស្វាយក៏មានផ្ទុកនូវសារធាតុដែលអាចជួយឲ្យស្បែកមានពណ៌ភ្លឺថ្លា និងមើលទៅស្រស់ស្អាតដោយប្រើសាច់ស្វាយមកធ្វើការម៉ាស្សា។
ចំពោះស្នាមជ្រីវជ្រួញ
ផ្លែស្វាយមានស្រទាប់ កូឡាជែន (collagen) ដែលអាចជួយឲ្យស្បែករបស់អ្នកាមានសភាពរលាង និងទន់។ វាក៏អាចធ្វើជួយបង្កើតកោសិកាថ្មី និងការពារភាពចាស់មុនអាយុ។ អ្នកគ្រាន់តែយកសាច់ស្វាយទុំមួយចំណិតមកម៉ាស្សានៅលើស្បែកឲ្យបានសព្វ ហើយទុករយៈពេល ១០-១៥ នាទី។ បន្ទាប់មកលាងជម្រះជាមួយនឹងទឹកត្រជាក់ ហើយយកដៃទេះតិចៗទាល់តែស្ងួត។
ផ្លែស្វាយស្ងួតជួយឲ្យស្បែកភ្លឺថ្លា
ស្វាយមានផ្ទុកសារធាតុ beta-carotene និងវីតាមីនដែលអាចជួយឲ្យប្រសើរឡើងនូវចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក។ មិនតែប៉ុណ្ណោះផ្លែស្វាយស្ងួតក៏អាចជួយឲ្យដោះស្រាយបញ្ហាស្បែកស្ងួតដោយសារតែពន្លឺព្រះអាទិត្យផងដែរ។ កិនវាឲ្យម៉ត់ទៅជាម្សៅ ហើយលាយម្សៅនេះមួយនឹងទឹកដោះគោយ៉ាអួមួយស្លាប់ព្រាកាហ្វេ និងអនុវត្តនៅលើផ្ទៃមុខរបស់អ្នក។ ទុកឲ្យស្ងួតរយៈពេល ១៥-២០ នាទី រួចលាងជម្រះវាចេញជាមយនឹងទឹកក្តៅឧណ្ឌៗ។
ចំពោះមុន
ស្វាយមានសមត្ថភាពក្នុងការពារមិនឲ្យស្ទះរន្ធញើស, ឡើងជាតិប្រេង និងភាពកខ្វក់ដែលបណ្តោលឲ្យកើតមុន។ យកស្វាយមួយចំណិតទៅដាក់ដាំទឹកឲ្យពុះ រួចលុបលាងនៅលើផ្ទៃមុខជារៀងរាល់យប់មុនពេលចូលគេង អ្នកនឹងឃើញភាពខុសប្លែក។
ចំពោះរន្ធញើស
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែស្វាយអាចជួយដល់កោសិកាស្បែក, ជួយមិនឲ្យស្បែកខូចដោយសារពន្លឺព្រះអាទិត្យ និងការស្ទះរន្ធញើស។ យកម្សៅស្វាយមួយស្លាបព្រាកាហ្វេ និងសាច់ស្វាយស្រស់មួយស្លាបព្រា។ អ្នកក៏អាចបន្ថែមទឹកដោះគោមួយស្លាបព្រាផងដែរ។ ក្រឡុកវាឲ្យម៉ត់សម្រាប់បិទនៅមើលផ្ទៃមុខរបស់អ្នក និងលាងសម្អាតចេញក្រោយពេល ២០ នាទី។
កម្ចាត់ស្បែកខ្មៅដោយសារពន្លឺព្រះអាទិត្យ
ផ្លែឈើមួយប្រភេទនេះមានលក្ខណៈសម្បត្តិជាថ្នាំពីធម្មជាតិ ដែលអាចជួយបំបាត់បញ្ហាស្បែកខ្មៅដោយសារពន្លឺព្រះអាទិត្យ។ អ្វីដែលអ្នកត្រូវធ្វើគឺ ម៉ាស្សាមុខ និងដៃរបស់ជាមួយនឹងសំបកស្វាយទុំ។ នៅពេលស្ងួតអ្នកអាចលាបក្រែមទឹកដោះគោនៅមុខមួយជាន់ទៀត។ រួចទុកវាចោល ១០-១៥នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកត្រជាក់៕
Comments