top of page

វិធីសាស្ត្រហាត់ប្រាណ៤ប្រភេទធ្វើឱ្យក្បាលពោះរាបស្មើស្អាត

  • Healthy Food Team (VShare)
  • Jun 3, 2015
  • 1 min read

ភាពធាត់តែងតែធ្វើអ្នកមានការព្រួយបារម្ភណ៍ ហើយមនុស្សជាច្រើនប្រហែលជាទៅ Gymហាត់ប្រាណតាមអ្វីដែលខ្លួនគេចូលចិត្ត ពួកគេត្រូវតមចំណីអាហារដើម្បីឱ្យមានរាងស្អាត ប៉ុន្តែនៅតែមិនមានលទ្ធផលមែនទេ? ខាងក្រោមនេះជាវិធីសាស្ត្រដ៏ល្អដែលអ្នកមិនចាំបាច់បារម្មណ៍ ហើយវិធីសាស្ត្រនឹងបង្ហាញពីលទ្ធផល៖

វិធីសាស្ត្រហាត់ប្រាណទី១

ទិញឧបករណ៍លើកទំងន់តូចមួយ ហើយប្រើវាឱ្យសាកសមនឹងរាងកាយរបស់អ្នកទ្រទ្រងបាន ចាក់តន្ត្រីណាដែលអ្នកចូលចិត្ត រក្សាជើង ទទឹងស្មា ហើយរាងកាយឱ្យត្រង់ ពត់ស្មាទៅម្ខាង ប៉ុន្តែមិនពត់ជង្គង់ទេ។

វិធីសាស្ត្រហាត់ប្រាណទី២

អង្គុយលើកំរាលព្រំ ហើយពត់ជើងឡើងលើ យកឧបករណ៍ទំងន់កាន់នឹងដៃ ហើយពង្រីកជើង រុញវាឡើងលើ។ ប្តូរឧបករណ៍ទំងន់ពីដៃឆ្វេងទៅដៃស្តាំនៅលើជង្គន់ខាងស្តាំចុះឡើង៨ដង។ វិធីសាស្ត្រហាត់ប្រាណបែបនេះដើម្បីបន្ទឹងសាច់ដុំ ហើយក៏កាត់បន្ថយជាតិខ្លាញ់ភ្លៅ និងគូទរបស់អ្នក។

វិធីសាស្ត្រហាត់ប្រាណទី៣

ទម្រេទខ្លួនទៅលើកំរាលព្រំ ហើយដាក់ជើងឱ្យត្រង់ ដាក់ដៃមួយលើដីដើម្បីទប់លំនឹងរាងកាយ ហើយលើកជើងមួយឡើងលើ មិនត្រង់ពត់ជង្គង់ទេ ធ្វើដូច្នេះនេះឱ្យស្របនឹងមុខអ្នក និងលើកជើងឱ្យប៉ះដៃម្ខាងទៀត។ ធ្វើដូច្នេះ១០ ទៅ ២០ដង។

វិធីសាស្ត្រហាត់ប្រាណទី៤

ដាក់ដៃពីក្រោយក្បាល ពង្រីកជើង ហើយបន្ទន់រាងកាយចុះបន្តិច រក្សាខ្លួនឱ្យត្រង់។ ដំបូង ពត់ចុះទៅឆ្វេង បន្ទាប់មកពត់ចុះមកស្តាំ ដោយព្យាយាមពត់ឱ្យកែងដៃដល់ជង្គង់បើសិនជាអាច។ហាត់របៀបនេះរាល់ថ្ងៃ អ្នកនឹងឃើញពីលទ្ធផល ហើយត្រូវចំាថាដើម្បីឱ្យបានលទ្ធផលល្អអ្នកត្រូវផឹកទឹក៨កែវយ៉ាងតិចរៀងរាល់ថ្ងៃ។

4Excercise.gif

 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page