រូបមន្តងាយៗ ដើម្បីកម្ចាត់ស្នាមអាចម៍រុយនៅលើផ្ទៃមុខ
- mungkulkar.com
- Jun 3, 2015
- 1 min read

ស្នាមអាចម៍រុយនឹងត្រូវបានលុបបំបាត់អស់ពីផ្ទៃមុខ ប្រសិនបើអ្នកយកចិត្តទុកដាក់ព្យាបាលដោយឱសថធម្មជាតិឲ្យបានត្រឹមត្រូវ។ ព្រោះឱសថមួយប្រភេទនេះត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពខ្លាំងបំផុត។
ចំពោះវិធីធ្វើអ្នកត្រូវយក គ្រាប់ cherry ចំនួន ៥០ក្រាម បំបែកសំបកចេញ យកតែសាច់ខាងក្នុងបានហើយ។ បន្ទាប់មកកិនឲ្យម៉ត់ច្រកចូលទៅក្នុងក្រឡមួយ។ បន្ថែមប្រេងអូលីវ 1/4 ឬប្រេងផ្កាឈូករ័ត្ន 1/4 ចូលទៅក្នុងក្រឡ ហើយរក្សាទុកនៅកន្លែងងងឹតរយៈពេល ១៤ ថ្ងៃ ដែលគ្មានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
បន្ទាប់ពី ១៤ ថ្ងៃ អ្នកអាចច្រោះយកល្បាយនេះមកអនុវត្តនៅលើតំបន់ដែលមានអាចម៍រុយឲ្យបានទៀតទាត់ មិនយូរប៉ុន្មានអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វា៕
コメント