រុក្ខជាតិហិល ៥ ប្រភេទ អាចជួយព្យាបាលជំងឺឈឺគន្លាក់ឆ្អឹងយ៉ាងមានប្រសិទ្ធិភាព
- mungkulkar
- Jun 3, 2015
- 1 min read

ជំងឺឈឺគន្លាក់ឆ្អឹងជាជំងឺដែលប៉ះពាល់ដល់សន្លាក់ឆ្អឹងរបស់អ្នក។ វាជាប្រភេទជំងឺផ្សេងៗបណ្តាលឲ្យរារាំងមុខងាររបស់សន្លាក់ឆ្អឹង។ ជំងឺនេះជាជំងឺទូទៅបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយមានមនុស្សច្រើនជាង ១ លាននាក់ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្មេងៗអាចកើតជំងឺឈឺគន្លាក់ឆ្អឹងបាន ប្រសិនបើពួកគេធ្លាប់មានរបួស បើមិនដូច្នេះទេ ជំងឺនេះជាធម្មតាកើតចំពោះមនុស្សចាស់អាយុ ៥០ ឆ្នាំឡើង។ រោគសញ្ញានៃជំងឺឈឺគន្លាក់ឆ្អឹងនេះរួមមាន៖ គន្លាក់ឆ្អឹងឡើងរឹង ហើយក៏ហើមទន់ៗផងដែរ, បំផ្លាញឆ្អឹងខ្ចី, ធ្វើឲ្យឈឺចាប់ ហើយរឹង។ អ្នកកើតជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺនេះច្រើនជាងគេ។ កត្តាសេនេទិច, មេតាប៉ូលីស, ដំបៅ ឬរបួស, គន្លាក់ឆ្អឹងមិនប្រក្រតី និងភាពធាត់ហួសក៏ជាឱកាសនៃការកើតជំងឺឈឺគន្លាក់ឆ្អឹង។ ខាងក្រោមនេះជាប្រភេទរុក្ខជាតិហិលមួយចំនួនដែលអាចជួយព្យាបាលជំងឺឈឺគន្លាក់ឆ្អឹងបាន៖ រ៉ូសម៉ារី (Rosemary) រ៉ូសម៉ារីជាឱសថហិលល្អបំផុតដើម្បីព្យាបាលជំងឺផ្សេងៗរួមមាន៖ ជំងឺរលាក ក៏ដូចជាជំងឺឈឺគន្លាក់ឆ្អឹង។ រុក្ខជាតិហិលប្រភេទនេះសំបូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកោសិកា ដែលបណ្តាលមកពីធាតុវិទ្យុសកម្ម។ លាបរ៉ូសម៉ារីអាចជួយព្យាបាលអាការៈឈឺសាច់ដុំ និងរោគសញ្ញាជាច្រើនទៀតនៃជំងឺឈឺគន្លាក់ឆ្អឹង។ រ៉ូសម៉ារីក៏ត្រូវបានគេយកមកប្រើសុទ្ធ ឬអ្នកអាចលាយជាមួយប្រភេទប្រេងផ្សេងៗទៀត មកលាបលើកន្លែងឈឺគន្លាក់ឆ្អឹង ដើម្បីទទួលបានប្រសិទ្ធិភាពឆាប់រហ័ស។ សំបកដើមសូល (Willow) សំបកដើមសូលជាឱសថរុក្ខជាតិហិលអស្ចារ្យអាចជួយព្យាបាលជំងឺឈឺគន្លាក់ឆ្អឹងដែលមានលក់នៅតាមហាង។ សាលីស៊ីនចម្រាញ់ចេញពីសំបកដើមសូលសុទ្ធ ទៅជាអាស៊ីតសាលីសាឡិច និងធ្វើការបានយ៉ាងល្អក្នុងការកាត់បន្ថយការឈឺចាប់ និងគ្រុនផ្តាសាយ។ វាត្រូវបានគេណែនាំឲ្យទទួលទានរុក្ខជាតិសំបកដើមសូលពី ១២០ ទៅ ២៤០ មីលីក្រាមឲ្យបាន ២ ដងក្នុង ១ ថ្ងៃ។ រមៀត រមៀតជារុក្ខជាតិហិលពណ៌លឿងដែលអាចជួយកាត់បន្ថយការរលាក ហើយដោយសារមានវត្តមានសារធាតុ curcumin នៅក្នុងរមៀត ធ្វើឲ្យវាអាចព្យាបាលអ្នកកើតជំងឺឈឺគន្លាក់ឆ្អឹងបាន។ រមៀតត្រូវបានគេទទួលស្គាល់តាំងពីយូរណាស់មកហើយថា អាចបំបាត់ការឈឺចាប់ ហើយមានសារធាតុប្រឆាំងការរលាកជួយព្យាបាលអាការៈឈឺគន្លាក់ឆ្អឹង។ ត្រូវជៀសវាងប្រើរុក្ខជាតិហិលនេះ ប្រសិនបើអ្នកមានផ្ទៃពោះ, កំពុងបំបៅដោះកូន ឬកើតជំងឺគ្រួសក្នុងថង់ប្រម៉ាត់។ ដើមកន្ទិចអាល (Nettle) ដើមកន្ទិចអាលធ្លាប់មានប្រវត្តិជាឱសថយូរលង់ណាស់មកហើយក្នុងការជួយបង្កើនទឹកនោម, ប្រឆាំងនឹងការរលាក, ប្រឆាំងនឹងវីរុស និងជាឱសថបំបាត់ការឈឺចាប់ ជួយព្យាបាលជំងឺឈឺគន្លាក់ឆ្អឹង។ ឬស និងស្លឹករបស់រុក្ខជាតិនេះអាចជួយកាត់បន្ថយការឈឺចាប់, ជួយកាត់បន្ថយការរលាក ឬរារាំងអាការៈឈឺចាប់។ ទាំងឱសថគ្រាប់ និងតែដែលធ្វើពីដើមកន្ទិចអាលអាចមានប្រសិទ្ធិភាពដូចគ្នា។ ដើម Birch ដើម Birch មានផ្ទុកនូវ សាលីស៊ីលេត ដែលអាចជួយបំបាត់អាការៈឈឺចាប់។ សាលីស៊ីលេត ជួយកាត់បន្ថយការរលាក និងការឈឺចាប់ដោយសារជំងឺឈឺគន្លាក់ឆ្អឹង។ សារធាតុប្រឆាំងនឹងការរលាកនៃដើមៃឈើ Birch អាចជួយព្យាបាលជំងឺឈឺគន្លាក់ឆ្អឹង។ ដើមឈើ Birch នេះអាចជួយកម្ចាត់ធាតុរាវធ្វើឲ្យហើមគន្លាក់ឆ្អឹង ហើយកាន់តែមានប្រសិទ្ធិភាពកាន់តែអស្ចារ្យ ប្រសិនបើយកដើមឈើ Birch ទៅឆុង។ ទទួលទានដើម Birch ឆុង ២ ទៅ ៣ កែវក្នុង ១ ថ្ងៃ។ ដើមឈើ Birch ក៏មានអត្ថប្រយោជន៏ក្នុងការព្យាបាលជំងឺធាត់ហួស ដែលជាអាការៈទូទៅនៃជំងឺឈឺគន្លាក់ឆ្អឹង។
រុក្ខជាតិហិលជាច្រើនដូចជា៖ គ្រាប់ទំពាំងបាយជូរចម្រាញ់ និង សឺលើរី (បន្លែ) ក៏អាចមានប្រសិទ្ធិភាពផងដែរ។ ក្រៅពីនេះ ត្រូវប្រាកដថាអ្នកអាចកាត់បន្ថយការទទួលទានជាតិស្រវឹង និងបញ្ឈប់ការជក់បារី។ ហើយត្រូវជៀសវាងអាហារសំបូរខ្លាញ់ ព្រោះវានឹងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង៕
Comments