top of page

ចង់​បំបាត់​ការឈឺ​ក្បាល ដោយ​មិន​ប្រើ​ថ្នាំ​ដែរឬទេ​?

  • health.com.kh
  • Jun 3, 2015
  • 1 min read

មិន​ខ្វល់​ថា​អ្នក ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​មាន​វេជ្ជបញ្ជា​នោះទេ យក​ល្អ អ្នក​គួរតែ​ដឹង​ពី​របៀប​ព្យាបាល ការឈឺ​ក្បាល ដោយ​មិនបាច់​ប្រើ​ថ្នាំ​វិញ​។ មាន​របៀប​ព្យាបាល​ដោយ​ខ្លួនឯង និង​តាម​ធម្មជាតិ​ច្រើនណាស់ ដែល​អាច​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​។

glasses-of-water.jpg

​ផឹកទឹក​ឱ្យបាន​ច្រើន​ ​ការ​ខ្សោះ​ជាតិ​ទឹក ច្រើន​តែ​អាច​បណ្តាលឱ្យ​ឈឺក្បាល​។ នេះ​ដោយសារ​តែ​កង្វះ​ជាតិ​ទឹក នាំ​ឱ្យ​ថយចុះ​អុកស៊ីសែន និង​ឈាម​ហូរ​ទៅក្នុង​ខួរក្បាល​។ កាលណា​អ្នកមាន​អារម្មណ៍​ឈឺ​ក្បាល​ហើយ​នោះ ចូរ​ព្យាយាម​ផឹកទឹក​ត្រជាក់​មួយ​កែវ​ភ្លាម​។ បើសិនជា​ការឈឺ​ក្បាល​នោះ បណ្តាល​មក​ពី​ការ​ខ្សោះ​ជាតិ​ទឹក ការ​ទទួលទាន​ទឹក អាច​បំបាត់ ឬ​ព្យាបាល​វា​បាន​យូរ​ដែរ​។ •​ ​អ្នក​គួរតែ​ទទួលទាន​ទឹក ៨ កែវ​ក្នុង​មួយថ្ងៃ ដើម្បី​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​ •​ ​ការ​ទទួលទាន​ទឹក គឺជា​រឿង​សំខាន់​ណាស់ ក្រោយ​ពី​ផឹក​គ្រឿង​ស្រវឹង​រួច ព្រោះ​គ្រឿង​ស្រវឹង ជា​អ្នក​ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក និង​ឈឺក្បាល​។

Lavender-Oil.jpg

​ប្រើប្រាស់​ប្រេង​ឡា​វ៉ែន​ដឺ​ ​សមាសធាតុ​ធ្វើឱ្យ​បន្ធូរ​អារម្មណ៍ របស់​ផលិតផល​ធ្វើ​ចេញពី​ផ្កា​ឡា​វ៉ែន​ដឺ គឺ​មាន​ភាពល្បីល្បាញ​ណាស់ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ប្រេង​ផ្កា​ឡា​វ៉ែន​ដឺ ក៏​មាន​ប្រសិទ្ធភាព​ខ្លាំង ក្នុង​ការព្យាបាល​អា​ការៈឈឺ​ក្បាល​ដែរ​ទេ​? អ្នក​គ្រាន់តែ​យក​ទឹក​ក្តៅ​មួយ​ចាន ហើយ​បន្តក់​ប្រេង​ផ្កា​ឡា​វ៉ែន​ដឺ​ពីរ​បី​ដំណក់​ចូល ហើយ​ឱនក្បាល​ចូល​ទៅក្នុង​ទឹក​ក្តៅ​នោះ រួច​ងើប​វិញ ហើយ​យក​កន្សែង ជូត​ក្បាល​ឱ្យ​ស្ងួត​។ ចូរ​ដកដង្ហើម​ជ្រៅៗ​ដើម្បី​ស្រូបយក​ចំហាយ​នៃ​ក្លិន​ផ្កា​ឡា​វ៉ែន​ដឺ​។ •​ ​អ្នក​ក៏​អាច​ប្រើ​ប្រេង​នេះ ដើម្បី​លាប​នៅ​ខាងក្រៅ​បានដែរ ដូចជា​ការប្រើ ដើម្បី​ម៉ាស្សា​លើ​សៀតថ្កា រយៈពេល​ពីរ​បី​នាទី ខណៈពេល​ដកដង្ហើម​ជ្រៅៗ​។ •​ ​ចូរ​ចាំ​ថា អ្នក​មិន​ត្រូវ​លេប​ប្រេង​នេះឡើយ​។

apples.jpg

ញ៉ាំ​ផ្លែ​ប៉ោ​ម​ ​ផ្លែ​ប៉ោម អាច​ជួយ​បន្ថយ​អា​ការៈឈឺ​ក្បាល​បាន ព្រោះ​វា​អាច​ផ្តល់​តុល្យភាព នៃ​កម្រិត​អាល់​កា​ឡាំង និង​អាស៊ីត​ក្នុង​រាងកាយ​បាន​។ ចូរ​ព្យាយាម​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក ឱ្យ​បាន​លឿន​បំផុត នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ចាប់ផ្តើម​ឈឺក្បាល​៕


 
 
 

Kommentare


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page