អស់មិនដល់ ៤,០០០៛ ផង អ្នកអាចសម្អាតសួតខ្លួនឯង បានយ៉ាងងាយស្រួស
- khmer-press.com
- Jun 2, 2015
- 1 min read
សួតគឺជាផ្នែកដ៏សំខាន់មួយក្នុងរាងកាយមនុស្ស។ ជាទូទៅសួតត្រូវបានបំផ្លាញតាមរយៈសកម្មភាព ផ្សេងៗរបស់មនុស្ស ជាពិសេសនោះគឺការជក់បារី។ នៅពេលផ្សេងបារីដែលសំបូរទៅដោយផ្សែងពុល ទៅរុំព័ទ្ធសួតនោះ សួតរបស់អ្នកនិងផ្ទុកទៅដោយសារជាតិពុលជាច្រើន ដែលទាមទាឲ្យអ្នកត្រូវតែធ្វើ ការលាងសម្អាតដើម្បីច្រោះយកជាតិពុលចេញពីរាងកាយរបស់អ្នក។ ខាងក្រោមនេះគឺជាឱសថ ធម្មជាតិដែលលោកអ្នកប្រើប្រាស់ដើម្បីលាងសម្អាតជាតិពុលចេញពីសួតរបស់អ្នកបានយ៉ាងមាន ប្រសិទ្ធភាព៖
គ្រឿងផ្សំ ខ្ទឹមស 400 ក្រាម ទឹក 1 លីត្រ ស្ករ 400 ក្រាម រមៀតម៉ត់ 2 ស្លាបព្រាកាហ្វេ ខ្ញី 1 ដុំ (ប៉ុនមេដៃ)
របៀបធ្វើ ដាក់ទឹកនិងស្ករក្នុងឆ្នាំងមួយហើយដាក់នៅលើភ្លើងតិចៗ។ បន្ទាប់មកដាក់ខ្ទឹមស (ខ្ទឹមសត្រូវហាន់ជា បួនដុំ) ខ្ញី និងរមៀតចូល ហើយដាក់ដាំឲ្យពុះ រហូតរីងទឹកអស់ពាក់កណ្តាល ទើបយកពេញពីលើ ភ្លើង។ ទុកឲ្យត្រជាក់ហើយញាំ 2 ស្លាបព្រាកាហ្វេនៅពេលព្រឹកដែលលោកអ្នក មិនទាន់បាន ទទួលទានអ្វីនៅឡើយ ហើយញាំមុនពេលទទួលទានអាហារផ្សេងទៀត 2 ម៉ោង៕

Comments