top of page

អាថ៌កំបាំង ៧យ៉ាង​នៃការប្រើ​ក្រូឆ្មាដើម្បី​ឲ្យ​ស្បែកម៉ដ្ឋរលោង

  • mungkulkar.com
  • Jun 2, 2015
  • 1 min read

lemon & face.jpg

ក្នុង​ផ្ទះបាយរបស់​អ្នក​ត្រូវតែ​មាន​ក្រូចឆ្មា​ជាប្រចាំ ដើម្បីធ្វើជា​ទឹកក្រូចឆ្មា ឬជាគ្រឿង​ផ្សំ​សម្រាប់ធ្វើឲ្យ​អាហារមានរសជាឆ្ងាញ់។ ក្រៅពី​នេះ ក្រូចឆ្មា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅលើ​ស្បែក។ វាមាន​ផ្ទុកទៅដោយ​វីតាមីន C និងសារធាតុប្រឆាំង​នឹងអុកស៊ីតកម្ម ក្រូចឆ្មា​បានផ្តល់​នូវអត្ថប្រយោជន៏ដល់ស្បែកដែល​គួរឲ្យ​ចាប់អារម្មណ៍ និង​សម្រាប់​ជីវិត​របស់អ្នក​ផង​ដែរ។

ប្រសិនបើអ្នក​ព្រួយបារម្ភ​អំពីស្នាមជាំ​លើផ្ទៃមុខ ទឹកក្រូចឆ្មា​អាចជួយ​ដោះស្រាយ​កង្វល់​មួយនេះបាន។ ក្រូចឆ្មា​ជាឃ្លាំង​អត្ថប្រយោជន៏​ចំពោះស្បែក និង​សក់​របស់​អ្នក។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​សមាសធាតុផ្សំ​ដែលអាច​ជួយដល់​ត​ម្រូវការ​សម្រស់​គ្រប់បែបយ៉ាង​របស់​អ្នក គ្មានអ្វី​ប្រសើរ​ជាងក្រូចឆ្មា​ទៀតឡើយ។

ដូច្នេះ តើក្រូចឆ្មា​អាចជួយ​ដល់ស្បែក​របស់អ្នក​ដោយ​របៀបណា? ទឹកក្រូចឆ្មា​ជាសារធាតុ​លាងជម្រះ​ជាតិពណ៌ពី​ធម្មជាតិ និង​ជាឱសថ​ប្រើដើម្បី​ឲ្យស្បែកស កម្ចាត់​ស្នាម​អាចម៍រុយ។ មិនតែប៉ុណ្ណោះ​វាក៏អាច​ជួយឲ្យស្បែក​ទន់ផងដែរ។ វិធីសាស្ត្រប្រើ​ក្រូចឆ្មាងាយៗ​មួយចំនួន អាច​ជួយដល់​ស្បែក​របស់អ្នក។ ប្រើ​រូបមន្ត​ខាងក្រោម​ដើម្បី​កម្ចាត់​បញ្ហា​ស្បែក​ដោយ​ខ្លួន​ឯង៖

ស្នាមមុន

ក្រូចឆ្មា​បានផ្តល់​នូវអត្ថប្រយោជន៏​ដ៏អស្ចារ្យ​ចំពោះសម្រស់។ មនុស្សមួយចំនួន​ប្រើទឹកក្រូចឆ្មា​អាចបណ្តាល​ឲ្យរមាស់ ដូច្នេះកុំ​ប្រើក្រូច​ឆ្មាចំពោះរន្ធញើស​បើក។ ព្យាយាម​យក​ក្រូចឆ្មា​ជូតថ្នមៗ​លើផ្ទៃមុខ ក្រោយរយៈ​ពេល ២០នាទី លាងសម្អាត​ចេញជាមួយនឹង​ទឹកក្តៅឧណ្ឌៗ។ យល់ល្អ​ជៀសវាង​ប្រើនៅតំបន់​ជុំវិញភ្នែក។ សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​បាន​រកឃើញ​នៅក្នុង​សំបក​ក្រូឆ្មា អាចជួយ​លាងជម្រះ​កោសិកាស្បែក​ងាប់ៗ។ សំបកក្រូចឆ្មា​អាចជួយ​ដល់បញ្ហាស្បែក​ផ្សេងៗ​ដូចជា ស្បែក​ជ្រីវជ្រួញ និង​មុខកើតមុន។

កម្ចាត់កោសិកា​ស្បែកងាប់

សារធាតុប្រឆាំងនឹង​បាក់តេរី​របស់ក្រូចឆ្មា និង​ទឹកឃ្មុំជា​អ្នកលាងជម្រះ​យ៉ាងខ្លាំងក្លា។ លាយ​ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ​ជាមួយទឹកដោះគោជូរ ១/៤។ បន្ទាប់​មកបន្ថែម​ទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល។ យកវាលាបលើផ្ទៃមុខ​របស់​អ្នក។ ទុកវារយៈ​ពេល ១៥នាទី ក្រោយមក​លាងសម្អាត​នឹងទឹកក្តៅឧណ្ឌៗ។

ម៉ាស់​បិតមុខ

អ្នកអាចប្រើក្រូចឆ្មា​តាមវិធីផ្សេងទៀត​ដើម្បីកម្ចាត់​កោសិកាស្បែក​ងាប់។ វិធីនេះ​អាចជួយឲ្យ​ស្បែករបស់អ្នក​ភ្លឺរលោង។ យកស្ករ​ត្នោត ២ស្លាបព្រាបាយ​ដាក់​ចូលចាន​មួយ។ រួច​បន្ថែម​ស៊ុតស ១គ្រាប់ និង​ទឹក​ក្រូចឆ្មា ១ស្លាបព្រាបាយ​ចូល។ លាយវាបញ្ចូលគ្នាឲ្យ​បាន​សព្វល្អ។ បន្ទាប់​មកលាប​លើស្បែករ​បស់អ្នកដោយ​ប្រើម្រាម​ដៃម៉ាស្សា។ ទុករយៈ​ពេល ១០នាទី។ ប្រើទឹកក្តៅឧណ្ឌៗដើម្បី​លាងសម្អាត​ផ្ទៃមុខ ហើយប្រើ​ក្រែមផ្តល់​សំណើម។

អ្នកផ្តល់​សំណើម​ល្អជាង​គេបំផុត

ប្រសិនបើអ្នក​កំពុងស្វែង​រកវិធីសាស្ត្រ​ដើម្បីកាត់បន្ថយ​ជាតិខ្លាញ់​លើផ្ទៃមុខរបស់​អ្នក ពេលនេះអ្នកអាច​ប្រើទឹកក្រូចឆ្មា​លាបលើផ្ទៃមុខ​ដោយ​ផ្ទាល់។ ប្រសិនបើ​អ្នក​មានប្រតិកម្ម​ស្បែក អ្នក​អាចបញ្ឈប់​ការប្រើ​ក្រូចឆ្មា។ តែទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ស្បែក​របស់អ្នកស្ងួត ហើយ​ចង់ឲ្យ​វាទន់ អ្នក​អាចសាកល្បង​លាយទឹកដូង ២-៣ដំណក់​ជាមួយនឹង​ទឹក​ក្រូចឆ្មា ២-៣ដំណក់។ ទឹកដូង​អាចជួយផ្តល់​ជាតិទឹក​ដល់ស្បែក​របស់អ្នក ចំណែកឯ​ទឹកក្រូចឆ្មា​វិញនឹង​ជួយឲ្យ​ស្បែក​របស់​អ្នកភ្លឺថ្លា។

កែង​ដៃ និង​ជង្គង់ខ្មៅ

ប្រសិនបើអ្នក​ដឹងថា កែង​ដៃ និង​ជង្គង់​របស់អ្នក​ខ្មៅ អ្នកអាច​យក្រូចឆ្មា​ពាក់កណ្តាល​ជូតលើ​កែងដៃ និងជង្គង់​ជារៀងរាល់ថ្ងៃ។ វាអាច​ជួយកម្ចាត់​កោសិកាស្បែក​ងាប់ពីជង្គង់ និង​កែង​ដៃ។

កម្ចាត់​មុនក្បាលខ្មៅ

ក្រូចឆ្មាជា​សារធាតុប្រឆាំង​នឹងបាក់តេរី​ពីធម្មជាតិ អាចជួយព្យាបាល​បញ្ហា​កើតមុន។ គ្រាន់តែ​ចិតក្រូចឆ្មា ១ចំណិត រួចច្របាច់​យកទឹក​លាប​លើផ្ទៃមុខ​របស់​អ្នក។ ទុកវា​រយៈពេលពី ១០​ទៅ ១៥នាទី។ ទឹកក្រូចឆ្មា​អាចជួយកាត់​បន្ថយ​ការកកើតឡើង និងអាការៈ​មុនក្បាល​ខ្មៅធ្ងន់ធ្ងរ។ ព្យាយាម​យកទឹកក្រូចឆ្មា​លាបដោយផ្ទាល់​លើផ្ទៃមុខ​ជារៀង​រាល់​យប់ រហូត​ដល់​មុន​លែង​កើតមាន។

វីតាមីន C

ក្រូចឆ្មា​សម្បូរ​ទៅដោយវីតាមីន C និងអាស៊ីត​ស៊ីទ្រិច​ដែល​អាចជួយ​ឲ្យស្បែក​ភ្លឺរលោង នៅ​ពេលបានប្រើវា។ វីតាមីន C ជាសារធាតុ​ប្រឆាំង​នឹងអុកស៊ីតកម្ម ដែល​ជួយ​កម្ចាត់​ធាតុវិទ្យុ​សកម្ម និង​ជួយបង្កើន​ដល់ការ​ផលិតកូឡាសែន៕


 
 
 

Comentarios


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page