វិធីសម្អាតអាចម៍ត្រចៀកកុំឲ្យមានផលប៉ះពាល់
- mungkulkar.com
- Jun 2, 2015
- 1 min read

វិធីសាស្ត្រដែលមនុស្សជាច្រើនបានមានការពេញនិយមបំផុតក្នុងការសម្អាតត្រចៀកគឺប្រើសំលីសម្រាប់ត្បាលត្រចៀក។ តែទោះជាយ៉ាងណា តាមការសិក្សាបានបង្ហាញថា នៅពេលដែលអ្នកប្រើប្រាស់សំលីត្បាលត្រចៀក អាចបង្កឲ្យអាចម៍ត្រចៀកត្រូវបានរុញចូលកាន់តែជ្រៅ ហើយជាប់នៅក្នុងរន្ធរបស់ត្រចៀកថែមទៀត។ ក្រៅពីនេះការប្រើសំលីត្បាលត្រចៀកអាចមានគ្រោះថ្នាក់ខ្លាំង ហើយអាចខូចក្រដាសត្រចៀកទៀតផង។
វេជ្ជបណ្ឌិត Erika Woodson មកពីវិទ្យាស្ថានមួយនៃរដ្ឋ Ohio (សហរដ្ឋអាមេរិក) បានផ្តល់អនុសាសន៍ថា អ្នកគួរតែប្រើប្រេងទារកដែលមានស្លាកយីហោ (eucalyptus, melaleuca) ដើម្បីសម្អាតត្រចៀក។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា នេះគឺជាវិធីមានសុវត្ថិភាព និងមានប្រសិទ្ធិភាពក្នុងការកម្ចាស់កំទេចកំទី និងអាចម៍ត្រចៀកដោយគ្រាន់តែបន្ទក់ប្រេងទារកពីរបីដំណក់ទៅក្នុងត្រចៀកម្ខាងប្រហែលជា ១៥នាទី រួចផ្អៀងមកវិញ ពេលនោះធូលីដី និងហូរតាមប្រេងក្រមួននេះមកវិញ។
ដើម្បីធានាបាននូវអនាម័យ អ្នកគួរតែអនុវត្តវិធីសាស្ត្រនេះជារៀងរាល់សប្តាហ៍។ ទោះបីជាយ៉ាងណា ដើម្បីជៀសវាងហានិភ័យនៃការឆ្លងមេរោគទៅក្នុងត្រចៀក ប្រេងដែលអ្នកប្រើប្រាស់គួរតែស្អាត រក្សាទុកឲ្យបានល្អ។
ប្រេងក្រមួននេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងចូលនៃបាក់តេរី និងការពារត្រចៀក។ ដូច្នេះអ្នកគួរតែប្រើប្រាស់ប្រេងនេះនៅពេលដែលមានករណីឈឺចាប់ខ្លាំង, ស្តាប់មិនឈឺ និងត្រចៀកមានការប្រែប្រួលខុសធម្មតា៕
Comments