វិធីសាស្ត្រសាមញ្ញ ៥យ៉ាងជួយកាត់បន្ថយភាពធាត់
- mungkulkar.com
- Jun 2, 2015
- 1 min read

ចំពោះអ្នកដែលចង់សម្រកទម្ងន់ តែងតែព្យាយាមតមអាហារ, ញ៉ាំតិច ឬទុកឲ្យពោះឃ្លានគ្រប់ពេលវេលា មិនមែនជាជម្រើសតែមួយគត់ដើម្បីសម្រកទម្ងន់ទេ។ ប៉ុន្តែមានវិធីសាស្ត្រដទៃផ្សេងៗទៀត ដែលអាចជួយដល់ចំហេះកាឡូរីរបស់អ្នក និងតម្រូវការសារធាតុចិញ្ចឹមសម្រាប់អ្នក៖
១. ទឹក
អ្នកគួរតែចាប់ផ្តើមផឹកទឹកឲ្យបានមួយកែវធំ រៀងរាល់មុនពេលញ៉ាំអាហារ។ ទឹកនឹងទៅបំពេញពោះរបស់អ្នក និងជួយកាត់បន្ថយភាពឃ្លានរបស់អ្នក។ តាមពិតទៅ ពេលខ្លះ ភាពខ្សោះជាតិទឹកអាចជាមូលហេតុធ្វើឲ្យអ្នកឃ្លាន ហើយមិនមែនមូលហេតុមកពីកូរពោះទេ។ សម្លេងកូរក្នុងពោះបណ្តាលមកពីការខ្សោះជាតិទឹក មិនមែនដោយសារភាពឃ្លាននោះឡើយ។ ជានិច្ចកាល យើងញ៉ាំដោយសារតែភាពអផ្សុក មិនមែនដោយសារយើងឃ្លានទេ។ ដំណោះស្រាយមួយគឺ ទទួលទានទឹកក្រូចឆ្មា ១កែវធំ។
២. បន្លែ
អាហាររបស់អ្នកគួរតែដាក់បន្លែឲ្យបានច្រើនតាមដែលអាច។ អ្នកអាចបន្ថែមបន្លែចូលទៅក្នុងផាស្តា, អាហារចៀន និងសាំងវ៉ិច ឬនៅក្នុងអាហារសមុទ្រ។ បន្លែអាចធ្វើឲ្យអ្នកឆ្អែត។ បន្លែមានជាតិកាឡូរីទាប និងសម្បូរសារធាតុចិញ្ចឹមច្រើន។
៣. ចានមានពណ៌
តាមការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំអាហារដាក់ចានដែលមានពណ៌ខុសពីពណ៌អាហាររបស់ពួកគេ អាចធ្វើឲ្យពួកគេញ៉ាំបានតិច។ ម្យ៉ាងវិញទៀត អ្នកដែលញ៉ាំអាហារដាក់ចានមានពណ៌ដូចគ្នានឹងអាហារ អាចញ៉ាំអាហារច្រើនជាង ២២%។
៤. បន្ថែមលើអាហារដែលមានជាតិកាបូន
ព្យាយាមគេចចេញពីអាហារដែលមានជាតិកាបូនសុទ្ធ។ ឧទាហរណ៍៖ ញ៉ាំទឹកដោះគោជូរ និងអាហារពេលព្រឹក ក្រៅពីញ៉ាំអាហារពេលព្រឹករួច អាចញ៉ាំផ្លែឈើ និងទឹកដោះគោជូរ។
ផាស្តាក៏ដូចគ្នា។ បន្លែ និងសាច់ជាអាហារគោល បន្ទាប់មកដាក់បន្ថែមផាស្តាចូលបន្តិច។ អាហាររបស់អ្នកភាគច្រើនជាសាច់ និងបន្លែ មិនមែនជាអាហារមានជាតិកាបូន។
៥. កាត់បន្ថយលើការទទួលទានអាហារសម្បូរជាតិខ្លាញ់
នៅពេលអ្នកចង់ញ៉ាំសូកូឡា, នំស្រួយ ឬនំដុតផ្សេងៗ អ្នកគួរតែយកវាចេញពីប្រអប់ក្នុងបរិមាណតិច រួចទុកវាចោលនៅក្នុងផ្ទះបាយ។ ប្រសិនបើអ្នកយកប្រអប់នំមកជាមួយអ្នក អ្នកនឹងមិនឈប់ញ៉ាំឡើយ។ ប្រសិនបើអាហារនៅចំពោះមុខអ្នក ប្រាកដណាស់អ្នកនឹងញ៉ាំវា៕
Comments