top of page

ប្រភេទអាហារ​ដែលល្អ​បំផុត សម្រាប់កម្ចាត់​ភាពជ្រីវជ្រួញ​នៅលើ​ផ្ទៃមុខ

  • mungkulkar.com
  • Jun 2, 2015
  • 1 min read

Face-Wrinkles-Treatment.jpg

សញ្ញា​ដំបូងដែលបង្ហាញ​ថា​អ្នក​កាន់តែ​ចាស់​គឺ ភាព​​ជ្រីវជ្រួញ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ភាព​ជ្រីវជ្រួញ​ក៏អាចបណ្តាល​មកពី​ស្បែកស្ងួត, ស្បែកទទួលរង​ផល​ប៉ះពាល់​​នឹង​កម្តៅ​ព្រះអាទិត្យ…។ ភាព​ជ្រីវជ្រួញ​បាន​បំផ្លាញសាច់, ភាព​ទាក់ទាញ និង​ធ្វើឲ្យផ្ទៃ​មុខ​ស្ងួត ហើយ​ចាស់។

វិធីបំបាត់​ភាពជ្រីវជ្រួញ​ផ្សេងៗ​អាចមាន​នៅតាមហាង​កែ​សម្ពស្ស ដូច្នេះ​មនុស្ស​ស្រីជាច្រើនតែងតែចំណោយ​ប្រាក់ជាច្រើន ដើម្បី​កែសម្ផស្ស​​របស់​ពួក​គេ​ឲ្យមាន​ភាពទាក់ទាញ​ឡើង​វិញ​។ ប៉ុន្តែឥលូវនេះ អ្នក​មិនចាំបាច់​ត្រូវចំណាយប្រាក់​ដែល​អ្នកខំប្រឹង​រក​ទៅលើហាងថ្លៃៗ​នោះ​ទេ អ្នកអាច​ប្រើវិធីព្យាបាល​នៅផ្ទះដោយ​ខ្លួនឯងបាន។

អ្នកអាច​បំបាច់​ភាពជ្រីវជ្រួញ​បាន ដោយ​ទទួលទាន​អាហារ​។ អ្វីដែល​យើង​ញ៉ាំ និងផឹក​ត្រូវតែ​ជំនួយដល់​ស្បែកជានិច្ច។ ដូច្នេះ ប្រសិនបើ​អ្នក​ទទួលទាន​អាហារទាំង​អស់​នេះ វានឹង​ជួយបំបាត់​ភាពជ្រីវជ្រួញ​លើ​ផ្ទៃមុខបាន។

ខាងក្រោមនេះ​ជាប្រភេទអាហារ​មួយចំនួន​ដែល​អាចជួយ​កាត់បន្ថយ​ភាពជ្រីវជ្រួញ​លើស្បែក និង​សញ្ញា​នៃភាពចាស់៖

ផ្លែប័រ

វាសម្បូរ​ទៅដោយវីតាមីន E, B និងអាស៊ីត​ខ្លាញ់​សំខាន់ៗ​ដែលនឹង​ជួយផ្តល់​សារធាតុចិញ្ចឹម និងផ្តល់​សំណើមដល់​ស្បែក​របស់អ្នក។ វត្តមាន​របស់​វីតាមីន​ជាច្រើន​ដែលមាន​ក្នុង​ផ្លែប័រ​អាចជួយ​ធ្វើឲ្យ​ស្បែក​ម៉ត់រ​លោង និង​រក្សាភាព​យឺត​ដល់ស្បែក។

ផ្លែបឺរី

ផ្លែបឺរី​សម្បូរ​ទៅដោយសារ​ធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារការ​ខូចស្បែក។ វាធ្វើឲ្យ​ស្បែក​របស់អ្នក​ក្មេងខ្ចី ហើយ​ទន់រលោង។ ការ​ទទួលទាន​ផ្លែបឺរី​ក៏អាច​ជួយ​ការពារ​ស្បែក​ប្រឆាំងនឹង​ជាតិពុល​ដែល​បាន​ពីបរិស្ថានផងដែរ។

ត្រីសាល់ម៉ុន (Salmon)

ត្រីដែល​សម្បូរជាតិខ្លាញ់​មានផ្ទុក​នូវអាស៊ីតខ្លាញ់​អូមេហ្គា ៣ ច្រើន ហើយ​ត្រីសាល់ម៉ុន​នេះជាប្រភេទ​អាហារល្អ​បំផុតជួយការពារ​ជាតិ​សំណើមដល់​ស្បែក, ធ្វើឲ្យ​ស្បែក​ម៉ដ្ឋរលោង និង​ស្រស់​ថ្លា។ អាស៊ីតខ្លាញ់​អូមេហ្គា ៣ ក៏ផ្តល់​សំណើម​ដល់ស្បែក និងការពារ​ស្បែក​ពីកម្តៅព្រះអាទិត្យ​ដែលបណ្តាល​ឲ្យស្បែក​ជ្រីវជ្រួញ​ទាំងវ័យក្មេង។

ទឹកឃ្មុំ

ទឹកឃ្មុំជា​សារធាតុធម្មជាតិស្រូបយក​ជាតិសំណើម​ពីខ្យល់ ដូច្នេះនៅ​ពេលយក​ទឹកឃ្មុំលាប​លើស្បែក អាចជួយរក្សា​សំណើម​ដល់ស្បែក, ផ្តល់​ជាតិទឹក, ធ្វើឲ្យសាច់​ស្រស់ថ្លា ហើយ​ការពារ​ស្បែក​ស្ងួត​ផងដែរ។ វាក៏អាច​ជួយសម្លាប់​បាក់តេរី​អាក្រក់​ចេញ​ពីលើស្បែក​ទៀតផង។ គួរតែ​ប្រើទឹក​ឃ្មុំសុទ្ធ ព្រោះទឹកឃ្មុំ​សម្បូរទៅ​ដោយសារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម ជួយឲ្យ​ស្បែក​ភ្លឺថ្លា។

ទឹកដោះគោជូរ

វាសម្បូរទៅដោយសារធាតុ​ប្រូបាយ​អូទិច​ដែលជួយ​ការពារ និងផ្តល់សារធាតុ​ចិញ្ចឹម​ដល់​ស្បែក។ វាជួយរក្សា​សុខភាព​ពោះវៀន, ជួយឲ្យ​ស្បែក​មានសុខភាព​ល្អ។ ទទួលទាន​ទឹកដោះគោជូរ​ដើម្បីកាត់បន្ថយ​ភាពជ្រីវជ្រួញ និង​ស្នាមអ៊ុចៗនៅ​លើស្បែក​របស់​អ្នក។

គ្រាប់​ផ្លែឈើ

គ្រាប់ផ្លែឈើ​សម្បូរទៅដោយវីតាមីន E ដែលអាច​ជួយប្រឆាំង​នឹងការ​កើតមុន ព្រមទាំង​ត្រអក។ គ្រាប់​ផ្លែឈើ​វាល់ណាត់ (walnut) និង pistachios មាន​ផ្ទុក​នូវបរិមាណ​វីតាមីន E គ្រប់​គ្រាន់ និង​សេលីល្យូម ដូច្នេះវា​អាចប្រឆាំង​នឹងភាពជ្រីវជ្រួញ​យ៉ាងមាន​ប្រសិទ្ធិភាព។ គ្រាប់​វាល់ណាត់ ជាប្រភព​នៃអាស៊ីតខ្លាញ់​ អូមេហ្គា-៣ ច្រើន​ជាង​គេ, វានឹងជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ធ្វើឲ្យ​ស្បែកទន់។

ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះជួយ​បង្កើនចរាចរណ៍​ឈាម ហើយអ្នកនឹង​សង្កេតឃើញ​ពីប្រសិទិ្ធភាព​លើស្បែក បន្ទាប់ពីការទទួលទាន​ប៉េងប៉ោះ​រយៈពេល ៦ សប្តាហ៍​យ៉ាង​ទៀងទាត់។ ប៉េងប៉ោះ​សម្បូរ​ទៅដោយ​វីតាមីន C ជួយឲ្យ​ស្បែកស្រស់ថ្លា និងជួយ​ដល់ការ​ផលិតសរសៃ​ទឹកប្រូតេអ៊ីន៕


 
 
 

Comentarios


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page