ទម្លាប់អាក្រក់ ៥យ៉ាង ដែលធ្វើឲ្យខូចក្រពះ
- mungkulkar.com
- Jun 2, 2015
- 1 min read

១. ញ៉ាំមុនពេលចូលគេង
ប្រភេទអាហារដែលងាយរំលាយដូចជា៖ ទឹកដោះគោ, ផ្លែឈើ…ក៏អាចប៉ះពាល់ដល់ពោះរបស់អ្នកដែរ។ ព្រោះប្រភេទអាហារប្រូតេអ៊ីនទាំងនេះអាចធ្វើឲ្យក្រពះបញ្ចេញជាតិអាស៊ីត។ អាហារដែលងាយរំលាយ និងបំបែកបានតិចបំផុត អាចបណ្តាលឲ្យហើមពោះនិងឈឺពោះ។
២. ញ៉ាំអាហារពេលព្រឹកមិនបានទៀងទាត់
មនុស្សជាច្រើនតែងតែភ្លេចទទួលទានអាហារពេលព្រឹកដែលអាចបណ្តាលឲ្យដំបៅក្រពះ។ ក្នុងពេលវេលាជាក់លាក់មួយ ពោះមានទម្លាប់មួយ គឺបញ្ចេញជាតិអាស៊ីតនៅពេលរំលាយអាហារ។ ដោយគ្មានអាហារផ្គត់ផ្គង់ដល់វាទេ ធ្វើឲ្យបរិមាណជាតិអាស៊ីតផលិតឡើងតែម្នាក់ឯង ដែលអាចបណ្តាលឲ្យដំបៅក្រពះ និងកើតជំងឺផ្សេងៗទៀត។
៣. ប្រើថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត
មនុស្សយើងតែងតែមានទម្លាប់មួយលេបថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត នៅពេលមានការឈឺចាប់តិចតួចដូចជា៖ ឈឺក្បាល, ឈឺសាច់ដុំ, ឈឺខ្លួន…ដោយមិនបានដឹងថា ថ្នាំបំបាត់ឈឺចាប់នេះ អាចបណ្តាលឲ្យប៉ះពាល់ដល់ពោះយ៉ាងណាទេ។
ថ្នាំបំបាត់ការឈឺចាប់បានរារាំងដល់ការផលិតសារធាតុការពាររបស់ពោះ បណ្តាលឲ្យហូរឈាមក្នុងពោះ, ដំបៅក្នុងរយៈពេលយូរដោយគ្មានចេញរោគសញ្ញា។ ដូច្នេះ ប្រសិនបើការឈឺចាប់មិនធ្ងន់ធ្ងរទេ អ្នកមិនគួរលេបថ្នាំបំបាត់ការឈឺចាប់ហួសកម្រិតឡើយ។ អ្នកគួរតែប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាតែមួយគត់។
៤. ជក់បារីច្រើនពេក
ថ្នាំជក់អាចបំផ្លាញសួត និងសរីរាង្គផ្លូវដង្ហើម ហើយថ្នាំជក់ក៏អាចប៉ះពាល់ដល់ពោះយ៉ាងធ្ងន់ធ្ងរ។ សារធាតុនីកូទីននៅក្នុងបារីអាចបណ្តាលឲ្យសរសៃឈាមពោះកាន់តែតូច ដែលធ្វើឲ្យឈឺចាប់ដល់ពោះ និងកាត់បន្ថយការបញ្ចេញជាតិអាស៊ីតដល់ការរំលាយអាហារ។
៥. ញ៉ាំលឿនពេក
ការញ៉ាំអាហារលឿនពេកតែងតែបណ្តាលឲ្យមានរឿងកើតឡើង ព្រោះបរិមាណនៃអាហារមិនទាន់បានរំលាយមានច្រើន ធ្វើឲ្យខួរក្បាលមិនអាចទទួលសញ្ញាពីពោះ និងលទ្ធផលក្នុងការបញ្ចេញជាតិអាស៊ីតបាន ហើយគ្មានពេលអាចរំលាយអាហារនេះបានក្នុងរយៈពេលខ្លី។ ទម្លាប់ការញ៉ាំអាហារលឿនពេកអាចបណ្តាលឲ្យខូចក្រពះ៕
Comments