top of page

ចង់​ព្យាបាល​ការ​ក្តៅខ្លួន ដោយ​មិន​ប្រើ​ថ្នាំ គួរតែ​គិតគូរ ដល់​ចំណីអាហា​រដែរ

  • www.health.com.kh
  • May 29, 2015
  • 1 min read

handwash.jpg

​បើសិន​ជា​អ្នក កំពុងតែ​ជួប​បញ្ហា​ក្តៅខ្លួន អ្នក​ពិតជា​ចង់ឱ្យ​អា​ការៈនេះ បាត់​ទៅ​វិញ ឱ្យ​បាន​លឿន​បំផុត​ហើយ​។ ការ​ក្តៅខ្លួន ឬ​ឡើង​កម្តៅ​ក្នុង​រាងកាយ ត្រូវបាន​គេ​ជឿថា វា​ជា​ការភ្ញោ​ច ទៅលើ​ប្រព័ន្ធ​ការពារ​រាងកាយ ដើម្បី​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​។ ដូច្នេះ មាន​ហេតុផល​ល្អៗ​មួយចំនួន​ដែល​ថា ការ​ក្តៅខ្លួន គឺជា​រឿង​ធម្មតា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើ​អ្នក​ពិតជា​ចង់ គ្រប់គ្រង​ការ​ក្តៅខ្លួន​របស់​ខ្លួនឯង ឬ​កូន​មែន​នោះ អ្នក​ក៏​អាច​ជ្រើសរើស នូវ​វិធី​ព្យាបាល ដូចខាងក្រោម​នេះ​បានដែរ​។

​កាត់បន្ថយ​ការ​ញ៉ាំ​ ​សុភាសិត​ចាស់​មួយ​និយាយ​ថា “​ផ្តាសាយ​ឱ្យ​ញ៉ាំ ក្តៅខ្លួន​ឱ្យ​តម​” ពិតជា​រឿង​ត្រឹមត្រូវ​ណាស់​។ អ្នក​ពិតជា​មិន​ចង់ ចំណាយ​ថាមពល​រាងកាយ ដើម្បី​រំលាយ​អាហារ នៅពេល​ថាមពល​ត្រូវការ ដើម្បី​គ្រប់គ្រង​ការបង្ក​រោគ ដែល​កំពុងតែ​ធ្វើឱ្យ​ក្តៅខ្លួន​ឡើយ​។

​ញ៉ាំ​ផ្លែឈើ ដែល​ផ្តល់​សុខភាព​ ​ចូរ​ជ្រើសរើស​ផ្លែឈើ​ដូចជា​បឺរី ឪឡឹក ក្រូច និង​ត្រសក់ស្រូវ ព្រោះ​ផ្លែឈើ​ទាំងនេះ សម្បូរ​ទៅដោយ​វីតាមីន C សម្រាប់​ជួយ​ប្រឆាំង​នឹង​ការបង្ក​រោគ និង​បន្ថយកម្តៅ​។ វា​ក៏​ជួយ​បង្គ្រប់​ជាតិ​ទឹក ក្នុង​ខ្លួន​ដែរ​។ ចូរ​ចៀសវាង​អាហារ ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រេង​ច្រើន ដូចជា​អាហារ​ប្រភេទ​សាច់​អាំង ឬ​ចៀន​។ ចូរ​ចៀសវាង​អាហារ​ហឹរ​។

​ញ៉ាំ​ស៊ុប ​អ្នក​ក៏​អាច​ទទួល​ទាន​ស៊ុប​មាន់ ជាមួយ​បាយ និង​បន្លែ​មួយចំនួន​បាន​ដែរ​។ ការសិក្សា​បាន​ឱ្យដឹងថា ស៊ុប​មាន់ ប្រហែលជា​មាន​សមាសធាតុ​ជា​ថ្នាំ​ច្រើនយ៉ាង ព្រមទាំង​បង្គ្រប់​ជាតិ​ទឹក ក្នុង​ខ្លួន​បាន​ទៀត​ផង​។ ចូរ​ប្រាកដថា អ្នក​បាន​បញ្ចូល​គ្រឿងផ្សំ ក្រៅ​ពី​សាច់​មាន់​ល្អៗ និង​ងាយស្រួល​រំលាយ​ដែរ​។

​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ ​ការ​ក្តៅខ្លួន អាច​បណ្តាល​ឱ្យ​ខ្សោះ​ជាតិ​ទឹក ដែល​អាច​ធ្វើឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​បាន​។ ចូរ​ចៀសវាង​ការ​ខ្សោះ​ជាតិ តាមរយៈ​ការ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ឬ​ទឹកអូ​រ៉ា​លីត្រ​ឱ្យបាន​ច្រើន​វិញ​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ មុន​ពេល​អ្នក​ធ្វើ​រឿងនេះ និង​សុំ​ដំបូន្មាន​ពី​គាត់​ផង​។ ចូរ​រៀបចំ​ជាមួយនឹង តារាង​រោគសញ្ញា និង​ចំនួន​អាហារ​ដែល​អ្នក ឬ​កូន​អ្នក​ញ៉ាំ ផឹក និង​ក្តៅខ្លួន​ខ្លាំង​ប៉ុណ្ណា សម្រាប់​ប្រាប់​គ្រូពេទ្យ​ផង​។ ជាមួយគ្នានេះដែរ ចូរ​តាមដាន​ថា​តើ អ្នក​ឧស្សាហ៍​ផ្លាស់ប្តូរ​ខោ​ទឹកនោម ឱ្យ​កូន​ច្រើន​ប៉ុណ្ណា និង​តើ​គេ​នោម​ញឹកញាប់​ប៉ុណ្ណា​ដែរ​។ •​ ​បើសិន​ជា​អ្នក​បំបៅ​ដោះកូន ចូរ​បន្ត​បំ​បៅដោះ​ឱ្យ បាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើបាន​។ •​ ​ក្មេង​ប្រហែលជា​ចូលចិត្ត​ដុំ​ទឹកកក​។ ចូរ​ចៀសវាង ការ​ឱ្យ​គេ​ញ៉ាំ​អាហារ មាន​ជាតិ​ផ្អែម​ច្រើនពេក និង​បន្ត​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​៕


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page