ចង់ដឹងទេថា នៅពេលដែលអ្នកដាក់ដុំទឹកកក នៅត្រង់ចំនុចនេះ (ដូចក្នុងរូប) នឹងមានអ្វីកើតឡើង ?
- khmer-press.com
- May 29, 2015
- 1 min read

ច្បាស់ណាស់ប្រសិនជាអ្នក ដាក់ដុំទឹកកកនៅត្រង់ចំនុចនេះ វានឹងធ្វើអោយអ្នកត្រជាក់ ប៉ុន្តែវាមិនមែនមានន័យបែបនេះទេ ។ យើងគ្រប់គ្នាតែងតែចង់អោយ ខ្លួនឯងក្មេងជាងវ័យ, រស់នៅយូរអង្វែង និង មានកំលាំងមាំមួន, មិនថាអញ្ចឹង ? ប៉ុន្តែតើធ្វើដូចម៉្តេចទៅ ទើបពួកយើងអាចទទួលបានអ្វីទាំងនោះ ? ពិតណាស់, អ្នកច្បាស់ជាត្រូវរស់នៅអោយល្អ មិនធ្វើរឿងគ្រោះថ្នាក់, ធ្វើអោយអារម្មណ៍សប្បាយៗ និង ញាុំអាហារត្រឹមត្រូវ ។ ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកដឹងថា ដុំទឹកកកក៏អាចជួយអ្នកបានដែរ ។ កញ្ចឹងក(ដូចក្នុងរូប) វាចំនុចមួយដែលគេហៅថា Feng Fu ហើយ វាជាចំនុចសម្ពាធមួយ ដែលអាចជួយបន្ថយអាការៈឈឺចាប់មួយចំនួន ។ ជំងឺផ្សេងៗនឹងជាសះស្បើយ ហើយអ្នកនឹងសំគាល់ឃើញថា អ្នកមានភាពរីករាយជាងមុន និង មានថាមពលខ្លាំងជាងមុនផងដែរ ។ ជាដំបូងអ្នកត្រូវគេងផ្កាបមុខ ហើយដាក់ដុំទឹកកកនៅត្រង់ចំនុច Feng Fu (កញ្ចឹងក) ។ ទុកចោលរយៈពេល ២០ នាទី ។ ប្រសិនជាអ្នកត្រូវទៅណា រឺមិនអាចគេងផ្កាបមុខបានយូរ អ្នកគ្រាន់តែ ដាក់ដុំទឹកកកនៅត្រង់នោះ ហើយយកបង់មករុំក៏បាន ។ ធ្វើវាជារៀងរាល់ព្រឹក នៅពេលដែលពោះទទេរ មិនទាន់ញាុំអី ហើយធ្វើវាម្តងទៀតនៅពេលមុន ចូលគេង ។ វាអាចជួយអ្នកអ្វីខ្លះ ?
១. វាជួយបន្ធូរអាការៈឈឺធ្មេញ និង ឈឺក្បាល ២. វាក៏អាចជួយជំងឺសួត និង ជំងឺបេះដូង ៣. វាជួយអោយ ការគេងរបស់អ្នក មានភាពប្រសើរឡើង ៤. វាជួយអោយសុខភាពផ្លូវចិត្ត របស់អ្នកមានភាពប្រសើរឡើង ៥. វាធ្វើអោយអារម្មណ៍របស់អ្នក ប្រសើរឡើងវិញ ៦. វាជួយសំរួលពោះវៀនរបស់អ្នក ៧. វាជួយបន្ធូរជំងឺផ្តាសាយ ៨. វាជួយបំបាត់ការឈឺចាប់ពេលមករដូវ ៩. វាអាចជួយបញ្ហាដែលទាក់ទង នឹងក្រពេញទីរ៉ូអ៊ីត ។
សូមសាកល្បងចំណាយពេល ២០ នាទីអនុវត្តន៍វាជារៀងរាល់ថ្ងៃ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា ៕
Comments