top of page

ចង់កំចាត់រោមជើង, រោមក្លៀក រឺរោមមុខ មិនមែនជាបញ្ហាធំទេ រូបមន្តធម្មជាតិ ខាងក្រោមអាចជួយអ្នកបាន !

  • bektleay.com
  • May 29, 2015
  • 1 min read

ស្ត្រីភាគច្រើន មិនសប្បាយចិត្តនឹង បញ្ហាទាំងនេះ ។ វាមិនត្រឹមតែធ្វើ អោយពួកគេ បាត់បង់ភាពទាក់ទាញ ប៉ុណ្ណោះទេ តែវាធ្វើអោយខ្មាស់គេ​ ទៀតផង ។ ស្ត្រីទាំងនោះ តែងតែរិះរកគ្រប់ វិធីដើម្បីកំចាត់វា ដូ​ចជាការកោរ រឺ ដកជាដើម ។ ប៉ុន្តែវិធីទាំងនេះ វាមិនត្រឹមតែមិនអាច ជួយបានប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយ កាន់តែអាក្រក់មើលថែមទៀត នៅពេលដែលវាដុះ ឡើងវិញ ។ តែជាសំណាង ដែលយើង មានរូបមន្តធម្មជាតិ មួយចំនួនដែល អាចជួយអ្នក ក្នុងការកំចាត់រោមដែល អាក្រក់មើលទាំងនោះ ។ ជ្រើសរើសវិធី ណាមួយដែលងាយស្រួល​ សំរាប់អ្នក ៖

shaving.jpg

១. ល្ហុង និង រមៀត គ្រឿងផ្សំ៖ - ល្ហុងខ្ចី ១ ជ្រុង - ម្សៅរមៀត វិធីធ្វើ៖ - យកល្ហុងខ្ចី មួយជ្រុងចិត សំបកចេញ រួចហាន់ជាដុំៗតូចល្មម - យកល្ហុងដុំតូចៗ កិនអោយម៉ត់ - យកសាច់ល្ហុងកិនម៉ត់ ២ ស្លាបព្រាបាយ លាយជាមួយ ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ - កូរចូលគ្នាអោយសព្វ ហើយលាបទៅលើ មុខ រឺជើង រឺកន្លែងផ្សេងៗ ដែលអ្នកចង់ជំរុះរោម - ម៉ាស្សាថ្នមៗ ១៥-២០ នាទី ហើយបន្ទាប់មក លាងទឹកចេញ - ធ្វើវិធីនេះ ហោចណាស់ ម្តង រឺពីរម្តង ក្នុងមួយសប្តាហ៍ ដើម្បីកំចាត់រោម ដែលរំខានចិត្តអ្នក ។ ២. រមៀត គ្រឿងផ្សំ៖ - ម្សៅរមៀត - ទឹក រឺ ទឹកដោះគោឆៅ វិធីធ្វើ៖ - យកម្សៅរមៀត លៃល្មមប្រើ ហើយលាយជា ទឹក រឺ ទឹកដោះគោ បន្តិច​ចូល ។ - កូរចូលគ្នាអោយសព្វ ហើយលាបទៅលើ មុខ និង កន្លែងផ្សេងៗ ដែលអ្នកចង់កំចាត់រោម - ទុកចោល ១៥-៣០ នាទី រឺទុករហូតវា ស្ងួតទៅតាមដំណើរ - ដល់ពេលកំណត់ លាងជាមួយទឹកក្តៅឧណ្ហៗ ហើយជូតអោយស្ងួត - ធ្វើវិធីនេះ អោយបានទៀងទាត់ជាប្រចាំ បញ្ជាក់៖ វិធីនេះប្រើសំរាប់ អ្នកដែលមានរោមមុខ មិនសូវច្រើន ប្រសិនបើមានច្រើន ត្រូវលាយជាមួយ ម្សៅអង្ករ រឺ ម្សៅធញ្ញជាតិ និង ទឹកដោះគោ ។ ៣. ស៊ុត គ្រឿងផ្សំ៖ - ស៊ុត ១ គ្រាប់ - ស្ករស ១ ស្លាបព្រាបាយ - ម្សៅពោត កន្លះស្លាបព្រា វិធីធ្វើ៖ - គោះស៊ុត យកតែចំណែកស ដាក់ក្នុងកូនចាន - បន្ថែមស្ករស និង ម្សៅពោត ចូល - ក្រឡុងចូលគ្នាអោយសព្វ រហូតក្លាយជាសាច់តែមួយ - លាបវាទៅលើមុខរបស់អ្នក រឺកន្លែងដែលអ្នកចង់ជំរុះរោម ហើយទុលចោលអោយវា ស្ងួតទៅតាមដំណើរ ប្រមាណជា ១៥-២០ នាទី - ពេលដែលវាស្ងួតហើយ វានឹងក្លាយជា ម៉ាសដ៏ស្តើង រួចហើយចាប់ផ្តើមបកវាថ្នមៗ ធ្វើដូច្នេះរោមនឹង មកតាមម៉ាស - ធ្វើវិធីនេះ ៣-៤ ដងក្នុងមួយសប្តាហ៍ ៤. ស្ករស និង ក្រូចឆ្មា គ្រឿងផ្សំ៖ - ស្ករស ២ ស្លាបព្រាបាយ - ទឹក ១០ ស្លាបព្រាបាយ - ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ វិធីធ្វើ៖ - ដួសស្ករស ដាក់ក្នុងចាន លាយជាមួយទឹក -​ ច្របាច់ក្រូចឆ្មាចូល - កូរចូលគ្នារហូត ទាល់តែស្កររលាយ រួចហើយលាបទៅលើកន្លែង ដែលអ្នកចង់កំចាត់រោម - ទុលចោល ១៥-២០​ នាទី សឹមលាងទឹក ហើយដុសថ្នមៗ ដើម្បីសំអាតវា - ធ្វើវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍

ជ្រើសរើសមួយណា ដែលអ្នកពេញចិត្ត ៕


 
 
 

Comentários


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page